នាយផ្នែកព្រហ្មទណ្ឌ ខណ្ឌពោធិសែនជ័យត្រូវ បានប្រជាពលរដ្ឋរិះគន់ បញ្ចុះបញ្ចូលកែសំណុំរឿង សុីដាច់លុយ

ភ្នំពេញ ៖ លោកអនុសេនីយ៍ឯក ឡេង វាសនា នាយផ្នែកព្រហ្មទណ្ឌ ខណ្ឌពោធិសែនជ័យ ទទួលរងនូវការ រិះគន់ពីសំណាក់ក្រុមគ្រួសារ ឪពុកម្តាយ របស់ជនសង្ស័យពាក់ព័ន្ធនឹងរឿងបទល្មើសព្រហ្មទណ្ឌ បញ្ចុះបញ្ចូលកែសំណុំរឿង ជាថ្នូរនឹងប្រាក់រយ ពាន់ដុល្លា ឬរត់ការផ្សេងៗ តែធាតុពិតបានលុយហើយ ធ្វើឲ្យពួកគាត់ទឹកភ្នែកដដែល កូនចៅពួកគាត់នៅតែទទួលទោសពីតុលាកាដដែល ផ្អែកលើសំណុំរឿង បទល្មើសកើនទ្វេរដង ។

តាមប្រជាពលរដ្ឋមួយរូប បានលើកឡើងថា កូនរបស់គាត់ត្រូវបានកម្លាំងជំនាញខណ្ឌពោធិសែនជ័យ ស្រាវជ្រាវ ចាប់ឃាត់ខ្លួនបាន ក្រោមការចោទប្រកាន់នឹងបទល្មើសលួចមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តកន្លងមក ហើយនៅពេលដែលគាត់និងក្រុមគ្រួសារ ទៅសាកសួរសុខទុកកូនគាត់ ដែលកំពុងជាប់ឃុំជាបណ្តោះអាសន្ន នៅផ្នែកជំនាញអធិការដ្ឋានខណ្ឌពោធិសែនជ័យ ត្រូវបាន លោកអនុសេនីឯក ឡេង វាសនា នាយផ្នែកព្រហ្មទណ្ឌខណ្ឌពោធិសែនជ័យ ហៅពួកគាត់ទៅនិយាយបញចុះបញ្ចូល ដើម្បីកែសម្រួលសំណុំរឿង ពីការចោទកាន់ធ្ងន់ ឲ្យមកស្រាល ដើម្បីឡើងទៅតុលាកា បន្ទុកចោទប្រកាន់ ផ្លូវច្បាប់ ក៏ស្រាល ទៅតាម ដែលលោកសរសេរសំណុំរឿង ខំតែជឿតាម លោកនាយផ្នែក ទារលុយ១២០០ដុល្លា យកទៅចាយវាយ ជាមួយអធិការ តុលាកា តែផ្ទុយទៅវិញ ក្រោយពីបានលុយហើយ លោក ឡេង វាសនា ដោះដៃចោលបាត់ សំណុំរឿងចោទប្រកាន់ រឹតតែទ្វេរដង ធ្វើឲ្យពួកគាត់ទឹកភ្នែក លុយរយ ពាន់ដុល្លា ខំដើរខ្ចី ចងការ គេទម្រាំបាន មកចាញ់បោក នៃការបញ្ចុះបញ្ចូល របស់លោកនាយផ្នែក ឡេង វាសនា ។

ជុំវិញ បាតុភាពមិនប្រក្រតីនៃការបញ្ចុះបញ្ចូលរបស់នាយផ្នែកព្រហ្មទណ្ឌខណ្ឌពោធិសែនជ័យ ត្រូវបានលោក ឡេង វាសនា បដិសេធ និងអះអាងថា ពលរដ្ឋវិញទេ យកលុយឲ្យគាត់ចាយលេង គាត់មិនបានទារលុយពីអាណាព្យាបាលរបស់ជនជាប់ចោទឡើយ ។

តែទោះជាយ៉ាងណាក្តី ពលរដ្ឋលើកឡើងថា លោក ឡេង វាសនា បញ្ចុះបញ្ចូលពួកគាត់ ដើម្បីបានលុយដាក់ហោប៉ាវហើយ ទុកឲ្យចង់សរសេរ សំណុំរឿងចោទយ៉ាងម៉េចក៏ចោទទៅ ពោលសុីឡាក់ ។

Check Also

រន្ធត់ណាស់! យុវជន ម្នាក់ជិះម៉ូតូបុករថយន្ដ​ កុងតៃន័រ ស្លាប់មួយរំពេច

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូក្នង ល្បឿនលឿនគោលបំណងដឹកម្ហូប ឲ្យភ្ញៀវ តែមិនទាន់ដល់ផងស្រាប់

Leave a Reply

Your email address will not be published.