នេះជាតម្លៃអាវយឺត Mai Davika ពាក់មកខ្មែរ លើកមុន

ថៃ៖ ដូចប្រិយមិត្តបានជ្រាបហើយថា កាលពីប៉ុន្មានខែមុន តារាសម្ដែងកូន កាត់ថៃកញ្ញា Mai Davika បានបង្ហាញវត្តមាន ជាថ្មីលើទឹកដីកម្ពុជា ធ្វើឲ្យហ្វេនអ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំងមែនទែន។

ជាមួយគ្នានេះដែរ គេសង្កេតឃើញថា ឈុតដែលនាងក៏បានតុបតែងខ្លួន នៅពេលចុះដល់ដីខ្មែរ គឺពិតជាសាមញ្ញខ្លាំង ខុសដាច់ពីតារាថៃដទៃដែលមាន ការរៀបចំខ្លួនយ៉ាងយកចិត្តទុកដាក់រាល់ពេលចេញសម្ដែងក្រៅប្រទេសម្ដងៗ។

ប៉ុន្តែអ្វីដែលមិននឹកស្មានដល់នោះ គ្រាន់តែអាវយឺតដែល Davika ពាក់មកខ្មែរលើកមុន គឺមានតម្លៃ៥២៥ដុល្លារ ព្រោះជាអាវម៉ាកប្រ៊េនល្បី GUCCI។

គួររម្លឹកដែរថា កញ្ញា Mai Davika គឺជាកំពូលតារាសម្ដែងលំដាប់ជួរមុខប្រចាំប្រទេសថៃ ក្រៅពីប្រទេសខ្មែរ នាងក្រមុំកូនកាត់រូបនេះ ធ្លាប់បានចេញទៅសម្ដែងនៅក្រៅបរទេសជាញឹកញាប់។ ជាងនេះទៀតនោះ នាងក៏ជាប់ឈ្មោះជាតារាស្រីហាយសូ ជាមួយការប្រើប្រាស់របស់ប្រ៊េនៗផងដែរ៕

Check Also

រូបថតទាំង១៩បន្ទាប់ ដែលគួរត្រូវបានគេទុកយូរមក ហើយ

តើអ្នកចាំទេអារម្មណ៍នៅពេលម្តាយ អ្នកសម្រេចចិត្តបង្ហាញរូបថតគ្រួសារ ដល់ភ្ញៀវហើយយកអាល់ប៊ុមគ្រួសារចេញ?

Leave a Reply

Your email address will not be published.