នេះ​ជា​ប្រទេស ​​មាន​សន្តិភាព​ បំផុត​នៅ​លើ​ពិភពលោក​ក្នុង​ឆ្នាំ ២០១៨​នេះ

យោង​តាម​សន្ទស្សន៍​សន្តិភាព​ពិភព​លោក​ (Global Peace Index 2018) បាន​ឲ្យ​ដឹង​ថា ក្នុង​រយ:ពេល​៨​ឆ្នាំ​ចុង ក្រោយ​នេះ​ពិភពលោក​ទាំងមូល​បាន​ជួបប្រទះ​នឹង​បញ្ហា​អសន្តិសុខ​ជាច្រើន​ដោយសារតែ​ការ​កើនឡើង​នូវ​អំពើ​ភេរវកម្ម និង​ជម្លោះ​ផ្ទៃ​ក្នុង។​

កាល​ពី​ឆ្នាំ​កន្លង​ទៅ​នេះ ​កម្រិត​សន្តិភាព​សកល​បាន​ធ្លាក់​ចុះ០,២៧%​ដែល​នេះ​ជា​ការ​ធ្លាក់ចុះ​លំដាប់​ទី​៤​ដោយសារ​ភាព​តានតឹង និង​វិវាទ​ផ្សេងៗ ជា​ពិសេស​​បញ្ហា​នៅ​​ក្នុង​តំបន់​មជ្ឈិមបូព៌ា​នៅតែ​មិន​អាច​ដោះស្រាយ​បាន​នៅ​ឡើយ។

ទោះ​ជា​យ៉ាង​នេះ​ក្តី​ប្រទេស​ចំនួន​ ១៣ ​ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​ជាប់​ឈ្មោះ​ជា​ប្រទេស​មាន​សន្តិភាព​បំផុត​នា​ពេល​បច្ចុប្បន្ន​នេះ​។ ​ចំណាត់ថ្នាក់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​​ដោយ​ផ្អែក​​ទៅ​លើ​សុវត្ថិភាព​ និង សន្តិសុខ​នៃ​ប្រទេស​ទាំង​នេះ​។

ក្នុង​ចំណោម​ប្រទេស​ទាំង​នោះ​រួមមាន ​អ៊ីស្លង់​ស្ថិត​​ឈរ​នៅ​កំពូល​តារាង​ស្ថិត​នៅ​​ក្នុង​ចំណាត់ថ្នាក់​​លេខ​១ ​​នូវែលហ្សេឡង់​​លេខ ២ ខណៈ​ដែល​អូទ្រីស​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​៣។ ​​ ចំណែក​ឯ​​ប្រទេស​ដែល​អសន្តិសុខ​ជាងគេ​បំផុត​នោះ​គឺ​​បាន​ធ្លាក់​ទៅ​លើ​ប្រទេស​ស៊ីរី និង​បន្ទាប់​​មក​ទៀត​​គឺ​អាហ្វហ្កានីស្ថាន ស៊ូដង់​ខាងត្បូង​ អ៊ីរ៉ាក់​និង សូម៉ាលី។

ខាងក្រោម​នេះ​គឺ​ជា​តារាង​ចំណាត់ថ្នាក់​ប្រទេស​មាន​សន្តិភាព​បំផុត៖

ប្រភព៖ statista

Check Also

មនុស្ស ២០ នាក់ដែល Irony ពិពណ៌នាយ៉ាងល្អ ឥតខ្ចោះពីអ្វីដែលមនុស្ស ពេញវ័យគឺដូច

ក្នុងនាមជាមនុស្សពេញវ័យគឺក ម្រណាស់ដែលអ្នករំពឹងទុកនៅ ពេលអ្នកនៅក្មេង។ តាមពិតវាពិបាក

Leave a Reply

Your email address will not be published.