បក្សី​ដាយណូស័រ​ គឺជា​អ្នក​ប្រមាញ់​ដ៏អស្ចារ្យ

ស្រាវជ្រាវ)៖ ក្រុមអ្នកវិទ្យាសាស្រ្តជនជាតិកា ណាដា បាននិយាយថា ដាយណូស័រ ចេះហោះដែលត្រូវបានចាត់ទុកថាជា Microraptor ឬជាសត្វរំពារ គឺជាអ្នកប្រមាញ់ផ្លូវអាកាស ដ៏អស្ចារ្យមួយ ដែលអាចឆក់យកត្រី ពីក្នុងទឹកបានយ៉ាងងាយ ដូចជាពពួកបក្សីនាសម័យបច្ចុប្បន្នដែរ។

ក្រុមអ្នកវិទ្យាសាស្ថ្រ បាននិយាយថា ភស្តុតាងថ្មី ដែលបង្ហាញអំពីសមត្ថភាព នៃការប្រមាញ់របស់បក្សីដាយណូស័រ ត្រូវបានបង្ហាញឲ្យឃើញដោយសារ សំណល់ហ្វូស៊ីល ដាយណូស័រនៅក្នុងប្រទេសចិន។

លោក Scott Persons ដែលជានិសិត្ស ខាងផ្នែកសំណល់ហ្វូស៊ីល បាននិយាយថា «ពួកយើងពិតជាសំណាងខ្លាំងណាស់ ដែលប្រភេទសត្វរំពារនេះ ត្រូវបានរកឃើញ នៅក្នុងកំអែភ្នំភ្លើង ចំណែកឯពោះរបស់វា ត្រូវបានផ្ទុកទៅដោយត្រូវជាច្រើនក្បាល ដែលនេះផ្តល់លក្ខណៈងាយស្រួល ក្នុងការធ្វើសេចក្តីសន្និដ្ឋាន»។

រហូតមកដល់ពេលនេះ ក្រុមអ្នកស្រាវជ្រាវខាងសំណល់ហ្វូស៊ីល បានជឿជាក់ថា បក្សីដាយណួស័រនេះ មានលក្ខណៈដូចជាសត្វ ស្ទាំងដែរ ដោយវារស់នៅលើដើមឈើ ដែលជាកន្លែងដែលពួកវា អាចចាប់ចំណីអាហារបានច្រើន ដែលនៅក្នុងនោះរួមមានពពួកបក្សីតូចៗ និង សត្វពាហណៈ៕

Check Also

ទីបំផុត! ក្រុមហ៊ុន «Apple» អាច ​បំបែក​កំណត់​ត្រា រក​បាន​ ​១​​ទ្រី​ លាន​ដុល្លារ​អាមេរិក ស៊ី​ដាច់​ក្រុម ហ៊ុន​ដទៃ នៅ​លើ​ពិភព​លោក!

(បច្ចេកវិទ្យា)៖ នៅទីបំផុត ក្រុមហ៊ុន Apple បានក្លាយទៅជាក្រុមហ៊ុនដំបូងគេរបស់អាមេរិក ដែលអាចរកប្រាក់ចំណូលបានជាង១ទ្រីលានដុល្លារ។

Leave a Reply

Your email address will not be published.