បង្ខំឲ្យកម្មការនីពោះ ធំស្លៀកខោ និងការងារ ថែមម៉ោងមិនគិតលុយ ឲ្យ កម្មករ២៨០នាក់ផ្ទុះ កូដកម្ម

ភ្នំពេញ ៖ រោងចក្រកាត់ដេរសម្លៀក បំពាក់មួយកន្លែង គ្មានស្លោកយុី ហោ គ្មានឈ្មោះ ដែលគេសង្ស័យគ្មាន ច្បាប់ត្រឹមត្រូវ បង្ខំឲ្យកម្មការនីដែលមានផ្ទៃពោះ ទោះជាជិតគ្រប់ខែក៏ដោយ ឲ្យស្លៀកខោទាំងអស់ ដោយមិនអនុញ្ញាតឲ្យស្លៀករ៉ូប និងមិនទូទាត់លុយឲ្យកម្មករ នូវការងារថែមម៉ោង ធ្វើឲ្យកម្មករមិនពេញចិត្ត ផ្ទុះកូដកម្មតវ៉ា រហូតដល់ទៅលក្ខខណ្ឌ១២ចំណុចតែម្តង នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅមុខរោងចក្រ អត់ឈ្មោះ តាមផ្លូវបេតុង ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។

តាមសម្តីកម្មការនីមួយរូប បានឲ្យដឹងថា រោងចក្រកាត់ដរសម្លៀកបំពាក់ខាងលើ គ្មានឈ្មោះ យុីហោ ទេ មានថៅកែជាជនជាតិចិន ហើយមានកម្មករសរុបបម្រើការងារចំនួ២៨០នាក់ ខាងក្រុមហ៊ុន គ្មានធ្វើកាតសម្គាល់ជូនកម្មករដែរ ។

កម្មករបានឲ្យដឹងថា ថៅកែក្រុមហ៊ុនដូចជ្រុលពេកហើយ កាលបើដឹងថា កម្មការនីរូបណា មានផ្ទៃពោះ ភគច្រើនបណ្តេញចោលពីការងារ ។

ជួបជាមួយកម្មការនីម្នាក់ ក្នុងចំណោមកម្មករទូទាំងរោងចក្រសរុប២៨០នាក់ បានឲ្យដឹងថា ដោយរោងចក្រ មិនបានគោរព នូវលក្ខខណ្ឌការងារ បង្ខិតបង្ខំឲ្យកម្មការនីរូបណាពោធំ ឲ្យស្លៀកខោ ការងារថែមម៉ោង មិនគិតលុយជូន ហើយនៅបានគំនៀបផ្សេងៗទៀតមកលើកម្មករ ដូចជាជ្រុលហួសហេតុពេក រហូតដល់កម្មករទាំលែងបាន នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ កម្មករទាំង២៨០នាក់ ផ្ទុះកូដកម្មទាមទារតវ៉ា នូវលក្ខខណ្ឌ១២ចំណុច ពីថៅកែក្រុមហ៊ុន ៖
ទី១ ក្រុមហ៊ុនមិនត្រូវបង្ខំឲ្យកម្មករធ្វើការថែមម៉ោង កាលបើការងារថែមម៉ោងដោយស្ម័គចិត្ត ត្រូវតែគិតលុយជូនកម្មករ ។
ទី២ ក្រុមហ៊ុនមិនត្រូវបង្ខំឲ្យកម្មការនីពោះធំ ស្លៀកខោ ហើយត្រូវឲ្យកម្មការនីពោះធំទាំងអស់ចេញមុនម៉ោង១៥នាទី ។
ទី៣ សូមឲ្យក្រុមហ៊ុនទូទាត់បំណាច់ឆ្នាំ៥ភាគរយ ។
ទី៤ ត្រូវរៀបចំកម្មករឲ្យមានកាតការងារ ប័ណ ប ស ស ។
ទី៥ ក្រុមហ៊ុនត្រូវបំពាក់កង្ហារ បន្ថែមដើម្បីសម្រួល បរិយាកាសក្នុងកន្លែងការងារ ។
ទី៦ ក្រុមហ៊ុន ត្រូវរៀបចំឲ្យមានពេទ្យ ថ្នាំពេទ្យ ។
ទី៧ ក្រុមហ៊ុន កាត់លុយកម្មករ ដែលអវត្តមាន ១ទៅ៣ថ្ងៃ តាមសមាមាត ។
ទី៨ ក្រុមហ៊ុនណែនាំ បុគ្គលិក ជនជាតិចិន ប្រើប្រាស់សម្តីឲ្យបានសមរម្យ ។
ទី៩ ក្រុមហ៊ុន ត្រូវចែកម៉ាសជូនកម្មករ ។
ទី១០ ក្រុមហ៊ុន គិតលុយការងារ កម្មករធ្វើការ ម៉ោង៦-៧ យប់ ។
ទី១១ ក្រុមរៀបចំបន្ទប់ទឹក ឲ្យមានទឹក សាប៊ូលាងដៃ ឲ្យបានសមរ្យ ។
ទី១២ សូមឲ្យក្រុមហ៊ុន ឲ្យមានលុយតួរនាទី ជូនកម្មករ ។

ការតវ៉ាកម្មករ ទាំង២៨០នាក់ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ មិនបានសម្រេច កម្មករទាំងអស់នៅតែមិនចូលធ្វើការងារ សមត្ថកិច្ច អាជ្ញាធរ ចុះទៅសម្របសម្រួល រក្សានូវសន្តិសុខ ជៀសវាងកើតមានហឹង្សាដោយប្រការណាមួយ ។

Check Also

រន្ធត់ណាស់! យុវជន ម្នាក់ជិះម៉ូតូបុករថយន្ដ​ កុងតៃន័រ ស្លាប់មួយរំពេច

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូក្នង ល្បឿនលឿនគោលបំណងដឹកម្ហូប ឲ្យភ្ញៀវ តែមិនទាន់ដល់ផងស្រាប់

Leave a Reply

Your email address will not be published.