បុរសដែលមានប្រអប់ ជើងធំ ត្រូវបានគេនិយាយ ថា ពូកែ បោកចិត្តស្រីៗ

លោកអ្នកប្រាកដជាមាន ការភ្ញាក់ផ្អើលជាពុំខាន បន្ទាប់ពីបានដឹងថា បុរសដែលមាន ប្រអប់ជើងធំ អាចនឹងបោក ប្រាស់ចិត្តស្រីៗ ជាង បុរសដែលមានប្រអប់ជើងតូច។

ជាក់ស្តែងណាស់ បុរសដែលពាក់ស្បែកជើង ចាប់ពីលេខ ១០ ទៅ ត្រូវបានគេស្រាវជ្រាវ ឃើញថា មានអត្រាខ្ពស់ បោកប្រាស់ដៃគូ របស់ខ្លួន ជាងបុរស ដែលពាក់ស្បែកជើង ពីលេង ៧ ទៅ លេខ ៩។

លោក Mike Taylor ដែលជាអ្នកនាំពាក្យ ឲ្យសេវាកម្មណាត់ជួប តាមរយៈអនឡាន សំរាប់អ្នក ដែលបានរៀបការហើយ ឈ្មោះ Illicit Encounters បាននិយាយថា ៖ « ខណៈពេល ដែលបុរសមួយចំនួន បានបដិសេធថា ទំហំប្រអប់ជើង របស់ពួកគេ គឺមិនមានអ្វីទាក់ទង នឹងចំនងស្នេហា របស់ពួកគេឡើយ ប៉ុន្តែអ្វីដែល ខ្ញុំបានជួបជាក់ស្តែង គឺបុរសដែលស្វែងរកគូស្នេហ៍ តាមរយៈអនឡាញ ទោះបីជាខ្លួនមាន ប្រពន្ធរួចហើយ ក៏ដោយ គឺភាគច្រើន ពួកគេមាន ប្រអប់ជើងធំៗ»។

យ៉ាងណាមិញ ការសន្និដ្ឋានបែបនេះ គឺជាការសន្និដ្ឋានមួយ ដែលមិនមានលក្ខណៈជាក់លាក់នៅឡើយ ប៉ុន្តែមិត្តនារីទាំងឡាយ គួរតែសង្កេត និងប្រុងប្រយ័ត្ន ចំពោះបញ្ហានេះ ផងដែរ៕

ប្រភព ៖ metro

Check Also

ការស្រាវជ្រាវថ្មីរបស់អ្នកវិទ្យា សាស្ត្របានអះអាងថា៖ 99.99% គឺមនុស្សដែលជា អ្នកបង្កឲ្យមានការប្រែប្រួល អាកាសធាតុ

អាមេរិក៖ យោងតាមទិន្នន័យថ្មី នៃការវិភាគដោយប្រព័ន្ធផ្កាយ រណបក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ 60 SHARES Share on Facebook Tweet Follow us Share Share Share …

Leave a Reply

Your email address will not be published.