បើទទួលយកមនុស្ស5ប្រភេទ នេះមកធ្វើការក្រុមហ៊ុន និងរលាយ

យុវជនច្រើនពាន់នាក់ណាស់ក្នុងមួយឆ្នាំៗបានបញ្ចាប់ការសិក្សាទាំងថ្នាក់បរិញ្ញបត្រ អនុបណ្ឌិត    បណ្ឌិត។ តែយ៉ាងណាក៏ដោយ ពួកគាត់នៅតែត្អូញតែ្អររឿងលំបាកស្វែងរកការងារធ្វើ។ គាត់លើកឡើងថា ការងារនៅស្រុកខ្មែរទីផ្សារចង្អៀតណាស់។

ចំណែកម្ចាស់ក្រុមហ៊ុនមួយចំនួនក៏ត្អូញត្អែដែរថា៖ឥឡូវពិបាករកបុគ្គលិកធ្វើការ។ សួរថាម៉េចក៏ថាពិបាក ព្រោះមាននិស្សិតច្រើនពាន់នាក់ណាស់បញ្ចប់ការសិក្សា?

ពួកគាត់តបថា៖ បញ្ចប់ច្រើនមែន តែភាគច្រើនអត់មានជំនាញ។

ខាងលើនេះមិនទាន់ជាបញ្ហាសម្រាប់ស្ថាប័នប៉ន្មានទេ។ ហើយស្ថាប័ន ក្រុមហ៊ុនមិនអាចរើសមនុស្សទាំង៥ប្រភេទនេះមកធ្វើការជាដាច់ខាត៖

1.មនុស្សធ្វើការងារដើម្បីតែប្រាក់ខែ

បុគ្គលិកមកធ្វើការមិនមែនមកចង់ឱ្យក្រុមហ៊ុនរីកចម្រើនទេ។ ហើយមកធ្វើមិនដែលគិតថាចង់​បន្សល់​ស្នាដៃដែរ។ គឺមកធ្វើដោយសារប្រាក់ខែ លុយ។ ធ្វើការរង់ចាំតែប្រាក់ខែ បន់តែឱ្យឆាប់ដល់ថ្ងៃបើក។ គ្មានចិត្តជួយមើលថែរក្រុមហ៊ុន អត់មានចិត្តគិតជាក្រុមហ៊ុនរបស់ខ្លួន ជាគ្រូសារឡើយ។ ធ្វើការខ្ជះខ្ជាយ មុខមិនរីក ឆាប់មូហ្មៅរាល់ពេលគេរិះគន់ គេស្តីអោយ។ ចាំថា! បើសិនជាមកដើម្បីចង់បានបទពិសោធន៍ ចង់បានសម្ថភាព ពាក្យស្តីថា រិះគន់ គេមិនចាត់ទុកធ្ងន់ធ្ងរទេ។ តែគេចាត់ទុកថា ជាមេរៀនថ្មីសម្រាប់សមត្ថភាព និងជំនាញទៅវិញ។

2. មនុស្សខ្ជិល និងរអ៊ូច្រើន

នេះជាគ្រោះ ហើយក៏ជាបំណុលដែរ សម្រាប់ក្រុមហ៊ុនរើសបុគ្គលិក មកធ្វើការអត់បានពិនិត្យសួរនាំច្បាស់។ ខ្លះគាត់មកធ្វើដោយសារច្បាប់ វិន័យក្រុមហ៊ុន។ ធ្វើការឡេះឡោះ ខ្ជីខ្ជា អត់ខ្លាចក្រែងចិត្តម្ចាស់ក្រុមហ៊ុន ទេ។ ចង់ធ្វើក៏ធ្វើ មិនចង់ក៏អង្គុយលេង ចុចទូរស័ព្ទ។ មនុស្សខ្ជិលធ្វើការ គឺប្រចាំគ្នា ទម្លាក់កំហុសដាក់គ្នា ចាំចាប់កំហុសគ្នាទៅវិញទៅមកដោយគ្មានទំនួលខុសត្រូវ។ ហើយបើមេស្តីថាតិចតួចរអ៊ូអត់ឈប់។  ជាពិសេសក្នុងសម័យនេះ គឺយករឿងក្រុមហ៊ុនទៅរអ៊ូក្នុងហ្វេកប៊ូកទៀត។ ខ្ជិលហើយ ធ្វើការរអ៊ូច្រើន ដែលជាគ្រោះចង្រៃសម្រាប់អ្នកដឹកនាំណាមិនចេះរើសមនុស្សមកធ្វើការ។

3. មនុស្សធ្វើការគ្មានគោលដៅ

ពេលគាត់មកសុំការងារធ្វើ ខ្លះមកតាមមិត្តភក្តិ ខ្លះមកដោយចង់រកលុយ។ គាត់អត់មកធ្វើការដោយមានគោលដៅអីច្បាស់លាស់ទេ។ បុគ្គលិកបែបនេះ ពេលណាគាត់ចង់ឈប់ គឺឈប់។ ពេលណាចង់ធ្វើ​​ ក៏ធ្វើ។ ព្រោះគាត់ធ្វើមិនមែនដើម្បីពង្រីកសមត្ថភាព បង្កើនបទពិសោធន៍ ដើម្បីជាទុនសម្រាប់អនាគតឡើយ។ មនុស្សបែបនេះមិនសូវចេះទ្រាំជាមួយការងារលំបាកៗ ពាក្យស្តីថា ការរិះគន់។ មានចិត្តឆេវឆាវ ហើយមិនចេះទទួលយកគំនិតល្អៗមកដាក់ក្នុងជីវិត។ បើខឹង គឺឈប់ ហើយខ្លះទៀតឈប់អត់ប្រាប់ផងក៏មាន។ អាចថាមួយខែ គាត់ដូរក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយមិនតិច៣ដងឡើយ។

4. មនុស្សគ្មានគំនិតអភិរឌ្ឍ និងចេះច្នៃប្រឌិត

មនុស្សប្រភេទនេះ ទាល់តែប្រាប់ ទាល់តែណែនាំ បង្ហាញបានធ្វើ។ ដាក់ការងារឱ្យធ្វើប៉ុណ្ណា គឺធ្វើតែប៉ុណ្ណឹង។ អត់ចេះច្នៃ អត់ចេះមានគំនិតថា ធ្វើម៉េចឱ្យវារីកចម្រើន។ ដូចពាក្យដែលធ្លាប់និយាយថា៖ ហត់ប្រាប់ ហត់ស្តីថាណាស់ អត់ចេះគិត អត់ចេះធ្វើដោយខ្លួនឯង។ ធម្មតា ម្ចាស់ក្រុមហ៊ុនមួយៗ ថ្នាក់ដឹកនាំមួយៗរវល់ណាស់គ្មានពេលណាមកចាំថាទេ។ បុគ្គលិកប្រភេទនេះ គួរតែពិចារណា តើវាចំណេញ រឺក៏ខាត។

5. មនុស្សមិនចេះរកដំណោះស្រាយ

ធម្មតាបញ្ហាតែងមានហើយក្នុងក្រុមហ៊ុនមួយៗ។ តែរាល់បញ្ហាកើតឡើង ពួកគាត់គិតតែប្រកែកគ្នា ឈ្លោះគ្នា ស្អប់គ្នា ហើយដៀមដាមដាក់គ្នា។ ក្រុមហ៊ុនស្លាប់រស់ បរាជ័យ រឺជោគជ័យនៅលើបុគ្គលិកជាធំ។ ពួកគាត់អត់រកដំណោះស្រាយ អត់ព្រមកែ។ ហើយធ្ងន់ជាងនេះ ពួកគាត់អត់មានឆន្ទៈចេះស្រឡាញ់ក្រុមហ៊ុន។ បើសិនជាស្រឡាញ់មែន ពួកគាត់មិនឈ្លោះគ្នាទេ។ ប្រាកដជាព្យាយាមកែតម្រូវ ហើយខំប្រឹងធ្វើយ៉ាងណាឱ្យក្រុមរីកចម្រើនទើបខ្លួនបានប្រាក់ខែច្រើនហើយ​មានសមត្ថភាពទៀត៕

សម្រាប់ថ្នាក់ដឹកនាំមុនជ្រើសសរើស និងទទួលមនុស្សធ្វើការមើលផងដើម្បីកុំឱ្យខាតលុយ ពេលវេលា កម្លាំងកាយចិត្តដោយសារតែបុគ្គលិកបែបនឹង៕

Check Also

រឿងសាមញ្ញៗទាំង ១០ ដែលស្ត្រីត្រូវបានហាម ឃាត់ពីការធ្វើ ១០០ ឆ្នាំ

ទូទាំងប្រវត្តិសាស្ត្រស្ត្រីតែងតែតស៊ូ ដើម្បីសិទ្ធិជាមូលដ្ឋាន។ កាល ពីជាង ១០០ ឆ្នាំមុនស្ត្រីមិនត្រូវបាន

Leave a Reply

Your email address will not be published.