ជីវិតអាពាហ៍ពិពាហ៍ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់មនុស្សស្រី ហើយរឹតតែសំខាន់ជាងនេះទៅទៀតនោះ គឺភក្តីភាពរបស់ស្វាមី ចំពោះនាង។ ដូច្នេះ ជាប្តីល្អម្នាក់ អ្នកត្រូវមានភាពស្មោះត្រង់ ស្រឡាញ់មួយទល់នឹងមួយ។
អ្នកកំពុងឆ្ងល់មែនទេ ថាតើគួរធ្វើដូចម្តេច ដើម្បីក្លាយជាប្តីល្អម្នាក់នោះ?
ខាងក្រោមនេះ គឺជាអ្វីដែលអ្នកស្វាមីគ្រប់រូបគួរចៀសវាងធ្វើ ប្រសិនបើអ្នកចង់ឲ្យជីវិតគូរបស់អ្នកនៅរស់រានមានជីវិតបានយូរអង្វែង។
1.ប្តីល្អ កុំចែករំលែកក្តីស្រឡាញ់របស់អ្នក ទៅឲ្យនារីដទៃឲ្យសោះ
2.ប្តីល្អ កុំប្រៀបធៀបប្រពន្ធខ្លួនទៅនឹងអ្នកដទៃ
3.ប្តីល្អ កុំជេរ ឬបន្ទោសប្រពន្ធមុខអ្នកដទៃ
4.ប្តីល្អ កុំមើលងាយប្រពន្ធ
5.ប្តីល្អ កុំស្រែកគំហកដាក់ប្រពន្ធ
6.ប្តីល្អ កុំវាយប្រពន្ធដើម្បីបញ្ចេញកំហឹង៕
សម្រួលដោយ: BS