ប្តីហើយនិងប្រពន្ធបាត់បង់ ជំនឿចិត្តនឹងគ្នាតើគួរធ្វើបែប ណាទៅ

ប្រសិនជារវាងអ្នកទាំងពីរបាត់បង់ជំនឿចិត្តនឹងគ្នា អ្នកអាចអនុវត្តតាមវិធីខាងក្រោមនេះបាន។ តើមានអ្វីខ្លះទៅ?

1.ប្រសិនជាអ្នកចាប់ផ្តើមសង្កេតឃើញថា អ្នកទាំងពីរកំពុងតែគ្មានជំនឿចិត្តចំពោះគ្នា អ្នកគួរតែអង្គុយចុះដើម្បីរកមូលហេតុ។ បើអ្នកនៅតែមិនខ្វាយខ្វល់ នោះទំនុកចិត្តរវាងអ្នកទាំងពីរនឹងអាចធ្លាក់ចុះបាន។ ដូចនេះ មានតែការរកឃើញបញ្ហា ហើយដោះស្រាយទាំងអស់គ្នាទេ ទើបមិនដើរដល់ផ្លូវបំបែក។

2.អ្នកមិនគួរសង្ស័យគ្នាឡើយ ព្រោះការសង្ស័យនេះ អាចធ្វើឲ្យអ្នកកាន់តែគ្មានជំនឿចិត្តចំពោះគ្នា។ ដូចនេះ បើអ្នកចង់ដឹងពីអ្វី អ្នកគួរតែសួរឲ្យចំៗ ទើបអ្នកអាចដឹងពីការពិត ហើយអាចបង្កើនជំនឿចិត្តរវាងគ្នាឡើងវិញ។

3.អ្នកគួរតែរក្សាទំនាក់ទំនងគ្នាឲ្យបានល្អ ដោយទាក់ទងគ្នាគ្រប់ពេល។ នៅពេលដែលអ្នករវល់ ឬថែមម៉ោង អ្នកគួរតែទូរស័ព្ទមកប្រាប់គ្នា ទើបអាចកាត់បន្ថយការសង្ស័យគ្នា។ ដូចនេះ អ្នកគួរតែប្រើវិធីទាំង៣នេះ ដើម្បីរកជំនឿចិត្តរវាងគ្នាមកវិញ ទើបអ្នកអាចរស់នៅជាមួយគ្នាដោយមានសុភមង្គល និងសប្បាយចិត្ត៕

​ប្រភព ៖ 39.net

Check Also

ល្បិចទាំង5យ៉ាងធ្វើឲ្យមិត្ត ប្រុសនឹកអ្នកស្ទើរឆ្កួត

ស្រីៗធ្លាប់គិតថាសង្សាររបស់អ្នក នឹកអ្នកអត់? បើចង់ដឹងថា គាត់នឹកឬ មិននឹក តោះកុំភ្លេចសាក ប្រើល្បិចទាំង ៥

Leave a Reply

Your email address will not be published.