ប្រពន្ធលោកឧត្តម សេនីយ៍ឯក លន់ សុធី ថារឿង ដែលពលរដ្ឋប្តឹងលោកស្រី និងប្តីទៅ ACU ជារឿង មិនត្រឹមត្រូវ

(ភ្នំពេញ)៖ លោកស្រី សេង ដាលីន ដែលជាប្រពន្ធរបស់ លោកឧត្តមសេនីយ៍ឯក លន់ សុធី បានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទ ករណីដែលស្ត្រីឈ្មោះ ប៉ុល ពិសី ប្តឹងលោកស្រី និងប្តីរបស់លោកស្រី ទៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយចោទថា បានគប់គិតគ្នាជាមួយអាជ្ញាធរធ្វើប្លង់យកដីនៅខេត្តព្រះសីហនុ គឺជារឿងមិនពិតឡើយ។

លោកស្រី សេង ដាលីន បានអះអាងថា សំណុំរឿងដីធ្លីនោះ គឺលោកស្រី បានប្តឹងឈ្នះឈ្មោះ ប៉ុល ពិសី តាំងពីសាលាដំបូងខេត្តព្រះសីហនុ រហូតដល់តុលាការ ដោយសារលោកស្រីមានប្លង់កម្មសិទ្ធិលើដីធ្លីស្របច្បាប់ដែលមានការបញ្ជាក់ និងចេញជូនដោយអាជ្ញាធរជំនាញ។

លោកស្រី សេង ដាលីន ចាត់ទុកថា ការប្តឹងរបស់ឈ្មោះ ប៉ុល ពិសី មានគោលបំណងបំផ្លាញកិត្តិយសរបស់លោកស្រី និងគ្រួសារតែប៉ុណ្ណោះ។

សូមជម្រាបជូនថា ប្រតិកម្មរបស់លោកស្រី សេង ដាលីន បានធ្វើឡើង បន្ទាប់ពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ លោកស្រី ប៉ុល ពិសី អាយុ ៦២ឆ្នាំ រស់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅ បានសម្រេចចិត្តដាក់ពាក្យប្តឹង លោកឧត្តមសេនីយ៍ឯក លន់ សុធី នាយរង នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ និងលោកស្រី សេង ដាលីន ព្រមទាំងបក្ខពួកទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ។

យោងតាមពាក្យបណ្តឹងរបស់លោកស្រី ប៉ុល ពិសី បានបញ្ជាក់ថា កាលពីអំឡុងឆ្នាំ១៩៩៧ និង១៩៩៨ លោកស្រីបានទិញដីមួយកន្លែងទំហំ ៨០ម៉ែត្រ គុណនឹង៦០ម៉ែត្រ មានទីតាំងភូមិ១ (ដូរភូមិ៩) សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពីឈ្មោះ សួន សូនី,ឈ្មោះ ព្រំ អូន, ឈ្មោះ កើត អួច,ឈ្មោះ ហួត ជុន និងឈ្មោះ ហ៊ឹម សៅ ដោយមានលិខិតផ្ទេរសិទ្ធិត្រឹមត្រូវតាមច្បាប់។

លុះដល់ឆ្នាំ២០១៤ ស្រាប់តែមានលោកឧត្តមសេនីយ៍ឯក លន់ សុធី និងប្រពន្ធឈ្មោះ សេង ដាលីន បានឲ្យមន្ត្រីធ្វើប្លង់គ្រប់យកដីរបស់លោកស្រីទាំងអស់។

ក្រោយកមកស្រី ប៉ុល ពិសី បានដាក់ពាក្យប្តឹងគ្នាជាមួយលោកឧត្តមសេនីយ៍ឯក លន់ សុធី និងប្រពន្ធឈ្មោះ សេង ដាលីន ប៉ុន្តែលោកស្រីចាញ់ក្តីរហូតតាំងពីសាលាដំបូងខេត្តព្រះសីហនុ រហូតតុលាការកំពូល។

លោកស្រី ប៉ុល ពិសី បានស្នើសុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយ បើការស៊ើបអង្កេតលើករណីនេះឲ្យបានស៊ីជម្រៅ ជាពិសេសឯកសារប្លង់រឹងដីធ្លីលេខ 18010301-3410 ដោយលោកស្រីសង្ស័យថា វាជាប្លង់ដីដែលកើតឡៀងពីការគប់គិតគ្នារវាងលោកឧត្តមសេនីយ៍ឯក លន់ សុធី និងមន្ត្រីជំនាញនៅក្នុងខេត្តព្រះសីហនុ

Check Also

សិល្បករមកពីប្រទេស អូស្រ្តាលីម្នាក់បានបង្កើតស្នាម សាក់ដែលមានពន្លឺព្រះអាទិត្យ ហើយមើលទៅដូចជាវេទមន្ត

នៅក្នុងពេលវេលានិងពេលវេលា នេះនៅពេលដែលការចាក់សាក់ អាចមានលើគ្រប់រូបភាពពណ៌និង Share on Facebook Tweet Follow us Share Share Share Share Share

Leave a Reply

Your email address will not be published.