ប្រេស៊ីល ​កំពុង​ពិចារណា​ បើកការ​ស៊ើប​អង្កេត ​លើ ​Google ​ជុំវិញ​ប្រព័ន្ធ​ទូរស័ព្ទ​ដៃចល័ត

(ប្រេស៊ីល)៖ អាជ្ញាធរប្រេស៊ីល ត្រូវបានគេ រាយការណ៍ថា កំពុងពិចារណាលើការស៊ើប អង្កេតមួយលើក្រុមហ៊ុន Google ជុំវិញការ ចោទប្រកាន់ថា ក្រុមហ៊ុនមួយនេះបានរំលោភលើប្រព័ន្ធប្រតិបត្តិការទូរស័ព្ទដៃចល័តរបស់ខ្លួន។ នេះបើតាម Valor Economico ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨។

យោងតាមសារព័ត៌មាន Valor Economico អាជ្ញាធរប្រេស៊ីលប្រយុទ្ធប្រឆាំងនឹងការំលោភទំនុកចិត្ត ឬហៅ Cade អាចនឹងធ្វើការ សម្រេចចិត្តជាផ្លូវការថាគួរតែ ឬមិនគួរបើកការស៊ើបអង្កេតលើក្រុមហ៊ុន Google អាស្រ័យលើលទ្ធផលនៃការវាយតម្លៃដែលកំពុង ធ្វើឡើង។

គួរបញ្ជាក់ថា ការចេញផ្សាយសេចក្ដីរាយការណ៍ខាងលើ កើតមានឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីសហភាពអឺរ៉ុបសម្រេច ចិត្តពិន័យក្រុមហ៊ុន Google ជាប្រាក់៤.៩១ពាន់លានដុល្លារ ក៏ដូចជាបញ្ជាឱ្យក្រុមហ៊ុនអាមេរិកមួយនេះបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធ ប្រតិបត្តិការទូរស័ព្ទ Android ដើម្បីប្លុកគូប្រជែងរបស់ខ្លួនផងដែរ៕

Check Also

ទីបំផុត! ក្រុមហ៊ុន «Apple» អាច ​បំបែក​កំណត់​ត្រា រក​បាន​ ​១​​ទ្រី​ លាន​ដុល្លារ​អាមេរិក ស៊ី​ដាច់​ក្រុម ហ៊ុន​ដទៃ នៅ​លើ​ពិភព​លោក!

(បច្ចេកវិទ្យា)៖ នៅទីបំផុត ក្រុមហ៊ុន Apple បានក្លាយទៅជាក្រុមហ៊ុនដំបូងគេរបស់អាមេរិក ដែលអាចរកប្រាក់ចំណូលបានជាង១ទ្រីលានដុល្លារ។ 60 SHARES Share on Facebook Tweet Follow us Share …

Leave a Reply

Your email address will not be published.