ពិតជាមិនធម្មតា ទូក ង​​ ខេត្ត ព្រៃវែង សូម្បីតែចង្វារអ៊ំុ ក៏រំលេច ទៅដោយទង់ជាតិ ដែលជារបស់ ខ្មែរយីងដែរ

នៅថ្ងៃចន្ទ ១៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ នេះ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកជំទាវ ដឹកនាំមន្ត្រីរាជការជុំវិញខេត្ត រៀបចំពិធីសាសនាសុំទូក ង វែងជាងគេលើពិភពលោក ចេញពីទួលបារាយណ៍អណ្តែត ទៅតម្កល់ទុកនៅអ្នកលឿងត្រើយខាងកើត ក្នុងស្រុកពាមរក៍ ដើម្បីត្រៀមដាក់បំបែកឯតទគ្គកម្មពិភពលោក ដែលប្រារព្វនៅតំបន់ទីប្រជុំជនអ្នកលឿងត្រើយខាង​ ស្ថិតក្នុងឃុំព្រែកខ្សាយ​ ខ​ ស្រុកពាមរក៏​ ខេត្តព្រៃវែង នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ ។ សូមបញ្ជាក់ថា ៖ ទូក ង វែងជាងគេ នេះ មាន​ឈ្មោះថា​ “កម្ពោជិកបុត្តាខេមរាតរី” ពេល​នេះ​បាន​រួចរាល់ជាស្ថាពរ​ហើយ។​

ហើយសូមកោតសរសេីរថ្នាក់ដឹកនាំ ខេត្តព្រៃវែង ដែលខិតខំប្រឹងប្រែងរៀបចំ​​បង្កីេតឡីេងនៅ​ អត្តសញ្ញាណ ( Logo) ឬក៏ និមិត្តរូប របស់ខេត្ត​ ដែលមានអត្តន័យជ្រាលជ្រៅបំផុត​​​៕ បងប្អុនណាខ្លះអ្នកខេត្តព្រៃវែងសូមជួយលីេកទឹកចិត្ត និងថ្លែងអំណរគុណចំពោះពួកគាត់ ម្នាក់មួយមក សូមអរគុណ ទុកជាមុន!

Check Also

រន្ធត់ណាស់! យុវជន ម្នាក់ជិះម៉ូតូបុករថយន្ដ​ កុងតៃន័រ ស្លាប់មួយរំពេច

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូក្នង ល្បឿនលឿនគោលបំណងដឹកម្ហូប ឲ្យភ្ញៀវ តែមិនទាន់ដល់ផងស្រាប់

Leave a Reply

Your email address will not be published.