ពិតជាអស្ចារ្យមែន! ! ! រថយន្តចេះហោះនៅ លើផ្លូវព្រះសីហនុ

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្ត មួយគ្រឿងយ៉ាងលឿន ហើយជ្រុល ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តគងលើរបាំងថ្មយ៉ាងច្រង៉ាង​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង៣០នាទីយប់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ នៅចំណុចស្ទុបគីរីរម្យ តាមបណ្ដោយផ្លូវព្រះសីហនុ កែងផ្លូវលេខ១៤៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តបង្កម៉ាកCAMARY ហាយព្រីកពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ2U-2929 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តគងលើរបាំងថ្មទៅមុខលេងរួច ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបណ្ដាលឲ្យអ្នកបើកបរ ឬប្រជាពលរដ្ឋណាម្នាក់រងរបួសនោះឡើយ ។ ចំពោះរបាំងថ្មពុះចែកទ្រូងផ្លូវគ្រាន់តែរងការខូចខាតតិចតួចប៉ុណ្ណោះ តែទោះជាយ៉ាងណា នេះក៏ជាផលប៉ះពាល់ដល់សម្បត្តិរដ្ឋដែរ ទើបសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កខាងលើទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី ៕

Check Also

រន្ធត់ណាស់! យុវជន ម្នាក់ជិះម៉ូតូបុករថយន្ដ​ កុងតៃន័រ ស្លាប់មួយរំពេច

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូក្នង ល្បឿនលឿនគោលបំណងដឹកម្ហូប ឲ្យភ្ញៀវ តែមិនទាន់ដល់ផងស្រាប់

Leave a Reply

Your email address will not be published.