ភ្លេចខ្លួនមួយរយៈ តារាកំប្លែងទិន ហ្វីធ្លាក់ខ្លួនចាស់ទ្រុឌទ្រោមមិន គួរអោយជឿ

ចិន៖ កាលពីថ្មីៗនេះ លោក Stephen Chow ដែលអ្នកគាំទ្រខ្មែរស្គាល់ ថាជា ទិនហ្វី ត្រូវបានអ្នកគាំទ្រប្រទះ ឃើញ កំពុងដឹកនាំថតរឿងថ្មី នៅ លើទឹកដីសហរដ្ឋអាមេរិក។ ក្នុងនោះដែរ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គេសង្កេតឃើញថា លោក Stephen Chow ពិតជាមានសភាព ស្គមហើយទ្រុឌទ្រោមខ្លាំងមែនទែន ដែលធ្វើឲ្យមហាជនជាច្រើនព្រួយបារម្ភពីស្ថានភាពរបស់លោក។


Steven Chow កំពុងដឹកនាំរឿង

យ៉ាងណាមិញ អ្នកគាំទ្រជាច្រើនបានគិតថា មូលហេតុដែលលោក Stephen Chow មានសភាពបែបនេះ ប្រហែលជាលោកខំធ្វើការខ្លាំងពេកហើយមើលទៅ។ ក៏ប៉ុន្តែអ្វីៗគឺមិនដូចអ្នកគាំទ្រគិតនោះឡើយ ហើយមូលហេតុដែលធ្វើឲ្យលោកកាន់តែចាស់បែបនេះ គឺដោយសារតែលោកធ្លាប់បរិច្ចាគខួរឆ្អឹងរបស់ខ្លួន ឲ្យទៅអ្នកត្រូវការ ហើយមិនត្រឹមតែប៉ុណ្ណោះ លោកថែមទាំងជួយទ្រទ្រង់ថវិកាអ្នកជំងឺជាច្រើន ដើម្បីជួយពួកគេឲ្យស្វែករកខួរឆ្អឹងដែលត្រូវផងដែរ។

ទោះជាយ៉ាងណាក្តី ទាំងនេះពិតជាធ្វើឲ្យអ្នកគាំទ្រជាច្រើនរន្ធត់ចិត្តមិនតិចនាក់នោះទេ ក្រោយពីដឹងមូលហេតុពិត របស់លោក Stephen ហើយមហាជនជាច្រើន បានសរសើររូបលោកមិនដាច់ពីមាត់ ព្រោះមិននឹកស្មានថា តារាសម្តែងហុងកុងម្នាក់នេះ មានចិត្តធម៌ដល់ថ្នាក់នេះទាល់តែសោះ៕

Check Also

រន្ធត់ណាស់! យុវជន ម្នាក់ជិះម៉ូតូបុករថយន្ដ​ កុងតៃន័រ ស្លាប់មួយរំពេច

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូក្នង ល្បឿនលឿនគោលបំណងដឹកម្ហូប ឲ្យភ្ញៀវ តែមិនទាន់ដល់ផងស្រាប់

Leave a Reply

Your email address will not be published.