មនុស្សស្រីហាមដាច់ ខាតយករឿងអាថ៌កំបាំង មិត្តប្រុសខ្លួនឯងស្រលាញ ទៅប្រាប់អ្នក​ផ្សេង

មនុស្សស្រីភាគច្រើនចូលចិត្តយករឿងផ្ទាល់ខ្លួនទៅប្រាប់មនុស្សជិតស្និតឬអ្នកដែលគេគិតថាអាចទុកចិត្តបាន ហើយពេលខ្លះ ក៏ធ្លោយហួសដល់រឿងស្នេហាខ្លួនឯងទៀតក៏មាន។ វាប្រហែលជាមិនអាក្រក់ទេបើអ្នកនិយាយតែរឿងល្អៗរបស់គាត់ ប៉ុន្តែវាក៏ល្អរហូតដែរ។ ចង់ដឹងថាមូលហេតុអីឬអត់? ok ចាំខ្ញុំប្រាប់ណា៎….ដឹងអត់?

មនុស្សសម័យនេះចូលចិត្តចង់សាកចង់ល្បងនឹងអ្វីដែលខ្លនបានដឹងណាស់! ជួនកាលដែលប្រឹងរៀបរាប់ប្រាប់អ្នកដទៃច្រើនពេក បែរជាដូចជាកំពុងកសាងផ្លូវមួយជូនគេដើរទៅរកមិត្តប្រុសខ្លួនចឹង។ មិនខ្វះទេ មិត្តទាក់ទាញសង្សារមិត្ត ប្អូនជ្រៀតជ្រែកស្នេហាបង -ល-។ ដូច្នេះសូមកុំព្យាយាមយករឿងទាំងនេះប្រាប់អ្នកដទៃ ព្រោះវាអាចនាំចង្រៃដល់ខ្លួនឯង។

ខាងក្រោមនេះជាអ្វីដែលមិនត្រូវនិយាយពីមិត្តប្រុសខ្លួនឯងឱ្យអ្នកដទៃដឹង៖

1. ចំណង់ចំណូលចិត្តរបស់គាត់ ៖

មិនចាំចាច់ត្រូវប្រាប់រឿងទាំងនេះទៅដទៃនោះទេព្រោះបើសិនជាគេក៏មានចិត្តលើគូស្នេហ៍របស់អ្នកគេនឹងអាចផ្គាប់យកចិត្តដោយងាយ។(ប្រយ័ត្នៗទៅក៏ល្អដែរ)

2. ចំណុចខ្សោយរបស់គាត់ ៖

ត្រូវចាំថាមនុស្សប្រុសនឹងមិនងាយយករឿងផ្ទាល់ខ្លួនគេទៅប្រាប់នរណាម្នាក់ឡើយបើគាត់បានប្រាប់ដល់អ្នកមានន័យថាអ្នកជាមនុស្សពិសេសេសម្រាប់គាត់ណាស់ហើយ។នេះវាស្មើរនឹងគាត់កំពុងប្រគល់ចំណុចខ្សោយខ្លួនដល់អ្នក ហើយក៏មានតែអ្នកតែម្នាក់ដែលមានឥទ្ធិពលលើគាត់បាន។តែប្រសិនបើអ្នកប្រាប់វាទៅអ្នកដទៃវាមិនខុសអីថាអ្នកកំពុងប្រគល់គាត់ឱ្យទៅអ្នកដទៃ។

3. រឿងរ៉ាវគ្រួសាររបស់គាត់

បើគាត់យករឿងរ៉ាវគ្រួសារគាត់ប្រាប់ដល់អ្នកមានន័យថាគាត់ក៏បានទុកអ្នកជាចំណែកមួយនៃគ្រួសារនេះដែរហើយគាត់ចង់ឱ្យអ្នកទុកវាជារឿងផ្ទាល់ខ្លួនអ្នកដូចគ្នាដូច្នេះកុំបង្ហើបរឿងគ្រួសារគាត់ឱ្យអ្នកដទៃដឹងឱ្យសោះ!

៤. បញ្ហាជីវិតដែលគាត់កំពុងជួបប្រទះ ៖

គាត់មុខជាទុកចិត្តអ្នកខ្លាំងណាស់ហើយទើបគាត់ហ៊ានយករឿងសម្ងាត់ខ្លួនគាត់ទៅប្រាប់អ្នក ដូច្នេះកុំបំផ្លាញភាពជឿជាក់របស់គាត់ចំពោះអ្នកដោយការរៀបរាប់ប្រាប់អ្នកដទៃ។បើសិនមនុស្សដែលអ្នកប្រាប់នោះមានបំណងមិនល្អស្រាប់រឿងនេះនឹងក្លាយជាឱកាសរបស់គេក៏ថាបាន៕

Check Also

ល្បិចទាំង5យ៉ាងធ្វើឲ្យមិត្ត ប្រុសនឹកអ្នកស្ទើរឆ្កួត

ស្រីៗធ្លាប់គិតថាសង្សាររបស់អ្នក នឹកអ្នកអត់? បើចង់ដឹងថា គាត់នឹកឬ មិននឹក តោះកុំភ្លេចសាក ប្រើល្បិចទាំង ៥

Leave a Reply

Your email address will not be published.