មនុស្ស៣ប្រភេទនេះ មិនអាច ជោគជ័យក្នុងមុខរបរឡើយ

មានមនុស្សជាច្រើនមិនអាចទទួលបាន ជោគជ័យក្នុងការសាងមុខរបរគេឡើយ ព្រោះតែគេមានគោលដៅមិន ច្បាស់លាស់។ តើមនុស្សប្រភេទណាដែល មិនអាចទទួលបានជោគជ័យនោះ?

1. បុគ្គលដែលធ្វើការងាររបស់ខ្លួនមិនបានល្អ ឬធុញទ្រាន់នឹងការងារបច្ចុប្បន្នរបស់ខ្លួន ហើយរត់ទៅបង្កើតមុខរបរ។ នៅពេលដែលអ្នកមានអារម្មណ៍បែបនេះ ហើយបង្កើតមុខរបរ នោះមុខរបរអ្នកនឹងមិនងាយអាចដើរទៅមុខយ៉ាងជោគជ័យឡើយ។

2. មនុស្សដែលព្រោះតែគ្មានលុយចាយគ្រប់គ្រាន់ ហើយបែរជារត់ទៅបើកក្រុមហ៊ុនទៅវិញ។ វាជារឿងពិបាក នៅពេលដែលគ្មានលុយ ហើយបង្កើតក្រុមហ៊ុន ព្រោះវាងាយធ្វើឲ្យអ្នកបរាជ័យជាខ្លាំង។

3. មនុស្សដែលលោភលន់ ចង់ចំនេញភ្លាមៗក៏មិនអាចដែរ ព្រោះគ្មានការរកស៊ីណាដែលចំនេញលឿននោះទេ។ នៅពេលដែលអ្នកប្រកាន់គំនិតនេះ មុខរបរអ្នកនឹងមិនងាយជោគជ័យឡើយ ដោយងាយដើរដល់ផ្លូវបរាជ័យណាស់៕

Check Also

លី កាសុីង៖​ ពេលអ្នកនៅក្រ​ អ្នកជួបឧបសគ្គរាប់មិនអស់ ​តែកុំខូចចិត្ត​ទុកកម្លាំងជំនះ ឧបសគ្គវិញល្អជាង

លោកមហាសេដ្ឋីទើបចូលនិវត្តន៍​គឺ លោក​លី កាសុីង​ ធ្លាប់បានថ្លែង​ណែ នាំ​ប្រជាជន​ហុងកុងថា​ ពេលអ្នកនៅក្រ

Leave a Reply

Your email address will not be published.