មហាសេដ្ឋីធ្វើការ៩៥ម៉ោងក្នុង១ សប្ដាហ៍មួយរូប ចែករំលែកបទពិ សោធន៍ធ្វើការមិនហត់នឿយ

«អ្នក​មាន​១៦៨ម៉ោង​ក្នុង​១សប្ដាហ៍ ហើយ​អ្នក ​គួរ​តែ​ធ្វើការ​ឲ្យ​បាន​ច្រើន​ម៉ោង។ ប្រសិន ​បើ​អ្នក​ចង់​ផ្លាស់ប្ដូរ​ស្ថានភាព​របស់​អ្នក​ក្នុង​ ពេល​បច្ចុប្បន្ន​នេះ អ្នក​ត្រូវ​តែ​ធ្វើការ។ បើ​អ្នក​អាច​ធ្វើការ​ច្រើន​លើស​ពី​ប្រជាជន​ដែល​នៅ​សេសសល់​ទាំងអស់ នោះ​អ្នក​នឹង​ទទួល​បាន​លាភ​សំណាង​មិន​ខាន»។ នេះ​គឺជា​សម្ដី​របស់​មហាសេដ្ឋី Grant Cardone ដែល​ធ្វើការ​៩៥ម៉ោង​ក្នុង​១សប្ដាហ៍។

លោក Grant Cardone គឺជា​អ្នក​ឯកទេស​លក់​ជា​អន្តរជាតិ ជា​អ្នក​និពន្ធ​សៀវភៅ​លក់​ដាច់​បំផុត​របស់New York Times និង​ជា​ម្ចាស់​កម្មវិធី​វិទ្យុ​របស់The Cardone Zone។ តើ​អ្នក​ឆ្ងល់​ដែរ​ទេ​ថា តើ​អ្វី​ទៅ​ដែល​ធ្វើឲ្យ​លោក​មាន​កម្លាំងចិត្ត​ធ្វើការ​រហូត​ដល់​ទៅ​៩៥ម៉ោង​ក្នុង​១សប្ដាហ៍​យ៉ាង​ដូច្នេះ​បាន ? បុរស​ដែល​មាន​ក្រុមហ៊ុន​ធំៗ​៣​នៅ​ក្នុង​ដៃ​រូប​នេះ បាន​ពញ្ញាក់​ស្មារតី​របស់​មនុស្ស​ជា​ច្រើន​បែប​នេះ​ថា “រៀងរាល់​ពេល​ដែល​អ្នក​មាន​អារម្មណ៍​ថា​ហត់នឿយ ចូរ​រក​មើល​គោលបំណង​របស់​អ្នក។ មនុស្ស​គ្រប់​គ្នា​ហត់នឿយ​ពី​ការងារ​ក៏​ព្រោះ​តែ​មូលហេតុ​តែ​ម្យ៉ាង​ប៉ុណ្ណោះ គឺ​ដោយសារ​តែ​ពួកគេ​រក​មិន​ឃើញ​ពី​គោលបំណង​របស់​ពួកគេ​នោះ​ឯង។” ។

អ្នក​ត្រូវ​តែ​អាច​ឆ្លើយ​នឹង​ខ្លួនឯង​យ៉ាង​មាន​ទំនុក​ចិត្ត​នូវ​សំណួរ​ថា “តើ​អ្វី​ជា​មូលហេតុ​ដែល​នាំ​អ្នក​មក​កាន់​ទីនេះ ? ហេតុអ្វី​អ្នក​ធ្វើ​វា ?” រួច​មក​អ្នក​ត្រូវ​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព និង​ផ្ដោត​ការ​យកចិត្តទុកដាក់​ទាំងអស់​របស់​អ្នក​មក​លើ​វា។ នៅ​ពេល​អ្នក​រក​ឃើញ​ពី​គោលបំណង​របស់​ខ្លួន​ហើយ ដើម្បី​សម្រេច​វា​បាន លុះត្រាណា​តែ​អ្នក​ត្រូវ​កំណត់​នូវ​គោលដៅ​ដ៏​ជាក់លាក់​មួយ ដែល​ជា​ទស្សនវិស័យ​របស់​អ្នក​នៅ​លើ​ដំណើរ​ឆ្ពោះ​ទៅ​សម្រេច​នូវ​បេសកកម្ម​នោះ។

ម្យ៉ាងទៀត អ្នក​ក៏​ត្រូវ​ឧស្សាហ៍​ដាស់តឿន​ខ្លួនឯង​នូវ​គោលដៅ​ទាំងនោះ និង​គិត​ឲ្យ​ធំ នោះ​អ្នក​នឹង​មិន​មាន​អារម្មណ៍​ថា​ខ្លួន​ហត់នឿយ​សោះ​ឡើយ​ចំពោះ​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ បើ​ទោះ​ជា​ត្រូវ​ធ្វើការ​ច្រើន​ម៉ោង​ក៏​ដោយ ព្រោះ​អ្នក​មាន​កម្លាំង​ជំរុញ​ចិត្ត ជា​អ្វី​ដែល​អ្នក​ត្រូវ​សម្រេច​ឲ្យ​បាន​នៅ​ក្នុង​ជីវិត៕

Check Also

ដំណើរការ​អាជីវកម្ម​បាន​ល្អ​ស ហគ្រិន​ត្រូវ​មាន​កត្តា ៣យ៉ាង

មុន​នឹង​សម្រេច​ចិត្ត​ឈាន​ជើង​ចេញ​រក​ស៊ី អ្នក​គួរ​ដាក់​ក្ដី​ស្រមៃ​ឲ្យ​ធំ និង​គិត​ ពី​និរន្តរភាព​របស់​អាជីវកម្ម​អ្នក ហើយ​ចាប

Leave a Reply

Your email address will not be published.