មហាសេដ្ឋីវ័យក្មេង Mark វ៉ាដាច់ Buffett ឡើងជាសេដ្ឋី មានបំផុតលេខ៣លើលោក

ក្រោយបញ្ហាប្រឈរមុខច្បាប់ អាមេរិកទាក់ទិននឹងការលួច ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ហ្វេសប៊ុកត្រូវបានបញ្ចប់ តម្លៃភាគហ៊ុនហ្វេសប៊ុកចាប់ផ្តើមហក់ឡើងវិញយ៉ាងគំហុករុញច្រានឲ្យមហាសេដ្ឋីវ័យក្មេង Mark Zuckerberg ឡើងកាន់តំណែងជាមហាសេដ្ឋីមានជាងគេបំផុត៣លើពិភពលោក។​

ទ្រព្យដ៏មហាសាលរបស់មហាសេដ្ឋីវ័យក្មេងរូបបានបន្តកើនឡើងរហូតដល់ ៨១.៦ពាន់លានដុល្លារអាមេមរិគ ខណៈទ្រព្យសរុបរបស់មហាសេដ្ឋីវ័យចំណាស់ និងជាស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានវ័យ៨៧ឆ្នាំ មានទ្រព្យសរុបប្រមាណ ៨១.១ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។

មហាសេដ្ឋីដែលជោគជ័យក្នុងវិស័យបចេ្ចកវិទ្យា Jeff Bezos ស្ថាបនិកAmazon.com វិញ នៅតែបន្តឈរនៅលើកំពូលជាមហាសេដ្ឋីមានបំផុតលើលោក ដែលមានទ្រព្យសរុបប្រមាណ១៤០.៩ពាន់លានដុល្លារអាមេរិក ខណៈមហាសេដ្ឋីជោគជ័យក្នុងវិស័យបច្ចេកវិទ្យាមួយទៀត លោក Bill Gates ស្ថាបនិក ក្រុមហ៊ុន Microsoft នៅឈរចំណាត់ថ្នាក់លេខ២ ដែលមានទ្រព្យសរុប៩២.៧ពាន់លានដុល្លារអាមេរិក។

គួរជម្រាបផងដែរថា បច្ចុប្បន្ន តម្លៃភាគហ៊ុនរបស់ Facebook បានបន្តឡើងថ្លៃរហូតដល់២០៣.២៣ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន៕

Check Also

មនុស្ស ២០ នាក់ដែល Irony ពិពណ៌នាយ៉ាងល្អ ឥតខ្ចោះពីអ្វីដែលមនុស្ស ពេញវ័យគឺដូច

ក្នុងនាមជាមនុស្សពេញវ័យគឺក ម្រណាស់ដែលអ្នករំពឹងទុកនៅ ពេលអ្នកនៅក្មេង។ តាមពិតវាពិបាក

Leave a Reply

Your email address will not be published.