មហា​សេដ្ឋី​ដ៏មាន​ប្រជា​ប្រិយ​ភាព 12 រូប​​ ដែល​រស់​នៅ​ជីវិតបែប​​សាមញ្ញៗ

អ្នក​ប្រហែល​ជា​ធ្លាប់​គិត​ថា​បើ​ថ្ងៃ​ណាមួយ​អ្នក​ក្លាយ​ទៅជា​សេដ្ឋី អ្នក​នឹង​ទិញ​ឡាន​ទំនើប​ស្ព័រ​សេរ៊ី​ថ្មី ទិញ​វីឡា​ពីរបី ដេក​អូតែ​ល​ផ្កាយ​ប្រាំ ស្លៀក​ពាក់​ខោអាវ​ធំ ពាក់​ចញ្ចៀន​ខ្សែរ​កដាំពេជ្រ ប្រើទូរស័ព្ទ​សេរ៊ីចុង​ក្រោយ​សម្បក​មាសផលិតយ៉ាង​ពិសេសជាដើម។

ប៉ុន្តែ​អ្នក​មាន​ដែល​ឆ្ងល់​អត់​ថា​អ្នក​មាន​លុយ​ពាន់ៗលាន​ដុល្លា មហា​សេដ្ឋី​ផុត​លេខគេ​យក​លុយ​ធ្វើ​អី ហើយ​រស់​នៅ​យ៉ាង​ណា? តាម​ពិត​ទៅ​មិន​មែន​គ្រប់​មហាសេដ្ឋី​ទាំង​អស់​រស់​នៅ​ជីវិត​ជាមហា​សេដ្ឋី​នោះ​ទេ ផ្ទុយ​ទៅវិញ​ពួក​គេ​រស់​នៅ​ដោយ​ប្រើ​ជីវិត​ដ៏សាមញ្ញ​បំផុត។

ខាង​ក្រោម​នេះ​ជា​មហាសេដ្ឋី១២រូប ដែល​បាន​ប្រើ​ជីវិត​រស់​នៅ​ដ៏សាមញ្ញ​បើទោះ​បី​ជា​សល់​លុយពាន់លានដុល្លា មាន​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ជាច្រើនក៏ដោយ៖

1. Warren Buffet

គាត់​ជា​នាយក​ប្រតិបត្តិ​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​នៅ​លើ​ពិភពលោក ប៉ុន្តែ​គាត់​បាន​ជ្រើស​រើស​​ការ​រស់​នៅ​ជីវិត​របស់​គាត់​យ៉ាង​សាមញ្ញ។ គាត់​នៅ​តែរស់​នៅ​ក្នុង​ផ្ទះ​ដែលគាត់​បានទិញ​ក្នុង​តម្លៃ​ ៣១៥០០ដុល្លា តាំង​តែ​ពីឆ្នាំ​១៩៥៨មក​ម្លេះ។ គាត់​ចាប់​ផ្ដើម​ធ្វើការ​ងារ​របស់​គាត់​ដោយ​ញាំ​អាហារ​ថោក​ៗ​ពី​ McDonalds។ គាត់​មិន​បាន​ទិញ​ឡាន​ច្រើន​នោះ​ទេ ហើយ​គាត់​ប្រើ​ឡានមួយ​រាប់​ឆ្នាំ​ឯណោះ។ លោក Warren Buffet បាន​ធ្វើ​សប្បុរសធម៌​ជា​ច្រើន​ ហើយ​ធ្លាប់​បាន​សុំ​ឱ្យ​រដ្ឋា​ភិបាល​យកប្រាក់​ពន្ធ​គាត់​ឱ្យច្រើន​ទៀត​ផង។

2. Azim Premji

បើ​ទោះ​បីគាត់​ជា​អ្នក​មាន​បំផុត​នៅ​ប្រទេស​ឥណ្ឌា​ក៏​ដោយ​ គាត់​ជាមនុស្ស​ដ៏​សាមញ្ញ​ម្នាក់​។ គាត់​ជិះ​ម៉ូតូ​កង់​បី(Rickshaws) នៅ​ពេល​ត្រឡប់​មក​ពី​ការ​ងារ​ជំនួញ ហើយ​ត្រូវ​បាន​គេ​ដឹង​ថា​គាត់​បើក​ត្រឹម​តែ​ឡាន​ Ford ជំនាន់១៩៩៦ប៉ុណ្ណោះ។ គាត់​កម្រិត​បុគ្គលិក​របស់​គាត់​ឱ្យ​ប្រើប្រាស់​ក្រដាស​ក្នុង​បន្ទប់​ទឹក​ឱ្យ​តិ​ច​តួច​បំផុត​តាម​ដែល​អាច​ធ្វើ​បាន និង​ បិទ​ភ្លើង​នៅ​ពេល​ដែល​មិន​ប្រើប្រាស់​នៅ​កន្លែង​ណាមួយ។

3. Mark Zuckerberg

គាត់​ជា​អ្នក​ដែល​ចូល​ចិត្ត​ភាព​ដែល​មាន​ផា​សុកភាព និង ជីវិត​ធម្មតា។ ដូច​ដែល​អ្នក​ធ្លាប់​ដឹង​ហើយ មហាសេដ្ឋី​វ័យ​ក្មេង​រូប​នេះ​ស្លៀក​ពាក់​ត្រឹម​តែ​អាវ​យឺត​ពណ៌​ប្រផះ និង ខោ​ខោវប៊យ​ប៉ុណ្ណោះ។ គាត់​នឹង​ប្រពន្ធ​របស់​គាត់​ Priscilla Chan បាន​ផ្ដួច​ផ្ដើម​នូវ​គម្រោង​មួយ​ដែល​មាន​ឈ្មោះ​ថា Chan Zuckerberg Initiative ដែល​គាត់​នឹង​ផ្ដល់​នូវ​ការ​ថែ​រទាំ​សុខភាព និង ការ​អប់​រំ​ទៅ​កាន់​អ្នក​ដែល​ខ្វះ​ខាត។

4. Ingvar Kamprad

គាត់​ជា​សេដ្ឋី​ម្នាក់​ដែល​ចាយ​លុយ​យ៉ាង​ម៉ត់​ចត់​និង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ម្នាក់​។ គាត់​នៅ​ជិះ​យន្ត​ហោះ​ធម្មតាទូទៅ (Economy Class) និង​បើក​ឡានម៉ាក​ Volvo ​ដែល​មាន​អាយុ​កាល​ប្រមាណជា​ ១៥​ឆ្នាំ​ទៅ​ហើយ។ ជា​រឿយ​ៗ​គាត់​តែង​នាំ​ក្រុម​គ្រួសារ​របស់​គាត់​ទៅ​ខាងញាំ​អី​នៅ​ភោជនីយ​ដ្ឋាន​ថោកៗ ហើយ​ជាង​នេះ​ទៅ​ទៀត​គាត់​តែង​ត​ថ្លៃ​នៅ​ពេល​ទិញ​អ្វី​មួយ​នៅ​ផ្សារ។

5. Amancio Ortega

មហា​សេដ្ឋីវ័យ​ចំណាស់​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​មិន​បាន​ ភ្លើត​ភ្លើន​ដោយ​សារ​ភាព​ជោគជ័យ​របស់​គាត់​នោះ​ទេ។ គាត់​រស់​នៅ​ជីវិត​បែបសាមញ្ញ​ជាមួយ​នឹង​ប្រពន្ធ​របស់​គាត់​នៅ​ក្នុងApartment មួយ​នាទី​ក្រុង​ La Coruña ប្រទេស​អេស្ប៉ាញ។ លោក Amancio តែង​ស្លៀក​ពាក់​សម្លៀក​បំពាក់​ដដែលៗ ដោយ​ពាក់​អាវ​ធំពណ៌ខៀវ មាន​អាវ​សពី​ក្នុង​ និង​ស្លៀក​ខោពណ៌​ប្រផេះ។ គាត់​ចូលចិត្ត​ទទួល​អាហារ​ថ្ងៃ​ត្រង់​ជាមួយ​នឹង​បុគ្គលិក​របស់​គាត់​ជា​រៀង​រាល់​ថ្ងៃ។

6. Tim Cook

Tim Cook ជាមនុស្ស​ញៀន​នឹង​ការងារ​ម្នាក់​ ហើយ​វា​ក៏​ជា​ផ្នែក​មួយ​នៃ​ភាព​មាន​បាន​របស់​គាត់​ដែរ។ នា​ពេល​វិស្សមកាល​ឈប់​សម្រាក គាត់​ចូល​ចិត្ត​ជិះ​កង់​ និង ឡើង​ភ្នំ។ បន្ថែម​ពី​នេះ​គាត់​ចូល​ចិត្ត​ធ្វើ​ឱ្យ​បរិស្ថាន​ជុំ​វិញ​របស់​គាត់​ធម្មតាៗ ពី​ព្រោះ​វា​រំឭក​គាត់​ពី​ដើម​កំណើត​របស់​គាត់។

7. David Cheriton

សាស្ត្រាចារ្យ​មក​ពី​សាកល​វិទ្យា​ល័យ​ Stanford ម្នាក់​នេះ​បាន​ទទួល​ងារ​ មហាសេដ្ឋីដោយ​សារ​តែ​ភាគហ៊ុន​របស់​ក្រុម​ហ៊ុន Google ប៉ុន្តែ​ផ្ទុយ​ទៅវិញ​គាត់​មិន​ចូល​ចិត្ត​របៀប​នៃ​ការ​រស់​នៅ​ជា​មហាសេដ្ឋី​នោះ​ទេ។ គាត់​ធ្លាប់​ហៅ​ខ្លួន​ឯង​ថា​ ‘បង្ហិន​បំផ្លាញ’ ក្រោយ​ពេល​ដែល​ធ្វើ​ដំណើរ​វិស្ស​មកាល​ជិះ​រលក​ទឹក​នៅ ហាវៃ។

8. Jim C. Walton

គាត់​កើត​មក​ក្នុង​ត្រ​កូល​មហា​សេដ្ឋី​ស្រាប់​ ប៉ុន្តែ​គាត់​បាន​ដើរ​តាម​ដំណើរ​ដូច​ទៅ​នឹង​ឪពុក​របស់​គាត់​ដោយ​រស់​នៅ​ជីវិត​ដែល​ធម្មតា​មួយ។ លោក Jim នៅ​តែ​រស់​នៅទី​ក្រុង Bentonville ដែល​ទីនោះ​ជា​កន្លែងដែល​គាត់​ដំណើរ​ការ​ក្រុមហ៊ុន​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​គ្រួសារ​ពី​ការិយាល័យ​ជាន់​លើ​មួយ​នៅ​លើ​អគារ​សង់​ពីឥដ្ឋចាស់​មួយ។

9. David Green

លោក Davidជាមហាសេដ្ឋី​ម្នាក់​ដែល​ចង់​ឱ្យ​គេចាំ​ឈ្មោះ​គាត់​ជា​អ្នក​ធ្វើ​អំពើ​ល្អជាជាង ជំនួញ​របស់​គាត់។ គាត់​ជាអ្នក​បរិច្ចាក​ដ៏​ល្បី​ល្បាញ​ម្នាក់​ទៅ​លើ​បុព្វ​ហេតុ​សាសនា​នៅ​សហរដ្ឋ​អាមេរិក។

10. Chuck Feeney

គាត់​ក៏ជា​អ្នក​រស់​នៅជីវិត​សាមញ្ញម្នាក់​ដែរ​ ដែល​ព្យាយាម​បរិច្ចាក​ប្រាក់​របស់​គាត់​រហូត​ទៅដល់​ ៤ពាន់​លាន​ដុល្លាដើម្បី​ជួយក្មេងៗ និង សេវា​សុខភាព​សារធារណ។

11. Tony Hsieh

គាត់​រក​បាន​ ២៦៥លាន​ដុល្លា​ពី​ការ​លក់​ក្រុមហ៊ុន​របស់​គាត់​ឱ្យ​ទៅក្រុមហ៊ុន​យក្ស​ Microsoft។ ប៉ុន្តែ​បាន​វិនិយោគថវិការ​ផ្ទាល់​ខ្លួន ៣៥០លាន​ដុល្លា​ដើម្បីធ្វើ​តំបន់​មួយនៅ Las Vegas ទៅជា​មជ្ឍ​មណ្ឌល​បច្ចេកវិទ្យា។ គាត់​នឹង​សប្បាយ​ចិត្ត​បើ​ទោះ​ជាមាន​តែ​១ដុល្លា​ក្នុងហោប៉ាវ​ក៏ដោយ ឱ្យ​តែ​មនុស្ស​ជុំ​វិញ​ខ្លួន​គាត់​ខ្វល់​ពី​គាត់។

12. Carlos Slim Helu

លោក Slim ត្រូវ​បាន​គេចាត់​ទុក​ថា​ជា​មហាសេដ្ឋី​ដែល​មាន​លុយ​ច្រើន​ម្នាក់​ដែលសាង​ឡើង​ដោយ​ខ្លួន​ឯង។ គាត់​នៅ​តែ​រស់​នៅ​ក្នុង​ផ្ទះ​ដែល​មាន​បន្ទប់​គេង​៦ ដែល​គាត់បាន​ទិញ​អស់​រយៈ​កាល​ប្រមាណជា​៣០ឆ្នាំ​ ហើយ​គាត់​ទៅធ្វើការ​ដោយ​បើក​ឡាន​ដោយ​ខ្លួនឯង។

Check Also

លី កាសុីង៖​ ពេលអ្នកនៅក្រ​ អ្នកជួបឧបសគ្គរាប់មិនអស់ ​តែកុំខូចចិត្ត​ទុកកម្លាំងជំនះ ឧបសគ្គវិញល្អជាង

លោកមហាសេដ្ឋីទើបចូលនិវត្តន៍​គឺ លោក​លី កាសុីង​ ធ្លាប់បានថ្លែង​ណែ នាំ​ប្រជាជន​ហុងកុងថា​ ពេលអ្នកនៅក្រ

Leave a Reply

Your email address will not be published.