(ជប៉ុន)៖ ក្រុមអ្នកស្រាវជ្រាវជនជាតិជប៉ុន បាននិយាយថា មាន់រងាវនៅ ពេលព្រលឹមស្រាងៗ មិនត្រឹមតែដាស់តឿន នៃការមានពន្លឺព្រះអាទិត្យរះនោះទេ វាថែមទាំងរាប់អំពីពេលវេលា របស់ថ្ងៃទៀតផង។
នៅក្នុងការសិក្សាមួយ ដែលបានធ្វើសេចក្តីរាយការណ៍ នៅក្នុងទស្សនាវដ្តីជីវវិទ្យា ក្រុមអ្នកវិទ្យាសាស្រ្ត នៃមហាវិទ្យាល័យ «Nagoya» បាននិយាយថា ការរងាវនេះនឹងប្រាប់អំពីពេលវេលា ដ៏ជាក់លាក់មួយ ដោយបានបន្លឺសូរសំឡេងថា «cock-a-doodle-doo»។
អ្នកស្រាវជ្រាវម្នាក់លោក Takashi Yoshimura បាននិយាយថា «ការបន្លឺសូរសំឡេង Cock-a-doodle-doo គឺដើម្បីធ្វើជាសញ្ញានៃមេឃជិតភ្លឺ នៅក្នុងបណ្តាប្រទេសជាច្រើន។ ក៏ប៉ុន្តែ យើងមិនអាចបញ្ជាក់បានទេថា ការរងាវនេះគឺជាសកម្មភាពដែលពឹងផ្អែក ទៅលើពេលវេលាជាក់លាក់ ឬពឹងផ្អែកទៅលើស្ថានភាព នៃបរិយាកាសខាងក្រៅ»។
លោក Yoshimura ព្រមទាំងក្រុមការងារ របស់លោក Tsuyoshi Shimmura បានយកសត្វបក្សីមួយហ្វូង ទៅដាក់នៅខាងក្រោមកន្លែង ដែលមិនសូវមានពន្លឺភ្លឺច្បាស់ ដែលមានលក្ខណៈដូចពន្លឺ នៃព្រលឹមស្រាងៗ បន្ទាប់មកវាក៏បានធ្វើការបន្លឺសំឡេងឡើង ដែលនេះបានបង្ហាញឲ្យឃើញថា ការរងាររបស់ពួកវា ត្រូវបានមានទំនាក់ទំនង ជាមួយនឹង ពេលវេលា នៅក្នុងមួយថ្ងៃ៕