មិនធម្មតា! ពេលឃើញវិញ្ញាបនបត្រ ការសិក្សា របស់បេក្ខភាពCambodia Got’s Talent ស៊ាប ឈៀងហេង (មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនដែលបាន តាមដានកម្មវិធីCambodia Got’s Talent រដូវកាលទី២ ប្រាកដជា បានស្គាល់នូវបេក្ខភាពវ័យក្មេង ដែលពោរពេញដោយចំណេះដឹងប្អូនប្រុស ស៊ាប ឈៀងហេង ហើយ ដែលក្មេងប្រុសរូបនេះបានធ្វើឲ្យ មហាជនជាច្រើនមានការភ្ញាក់ផ្អើល ក្រោយប្អូនបានបញ្ចេញសមត្ថភាពយ៉ាងអស្ចារ្យ។

ជាមួយគ្នានេះដែរ ក្មេងប្រុសដ៏ឆ្លាតរូបនេះ បានបញ្ចេញសមត្ថភាពនៅក្នុងការបង្រៀនអក្សរសាស្រ្តខ្មែរ និងពាក្យស្លោកជាច្រើន រហូតធ្វើឲ្យគណកម្មការទាំងប៉ុន្មានរូប ពិតជាពេញចិត្តយ៉ាងខ្លាំង ថែមទាំងទទួលបានប៊ូតុងមាសទៀតផង។

កុមារាស៊ាប ឈៀងហេង
យ៉ាងណាមិញ បើក្រឡេកទៅមើលវិញ្ញាបនបត្រការសិក្សា ក៏ដូចជាចំណាត់ថ្នាក់របស់ប្អូនរៀនតាំងពីថ្នាក់ទី១ រហូតដល់ទី៦ ប្រាកដជាធ្វើឲ្យអ្នកទស្សនា និងគាំទ្រដល់រូបប្អូន បើកភ្នែកធំៗមិនខាន។ ជាក់ស្តែង ដូចកាលពីពេលថ្មីៗនេះ ក្មេងរូបនេះ បានបើកបង្ហាញនូវវិញ្ញាបនបត្រការសិក្សារបស់ខ្លួន ទាំងស្រុងនៅលើបណ្តាញសង្គមយ៉ាងដូច្នោះ។

មហាជនជាច្រើនបានសរសើរដល់រូបប្អូនគ្រប់គ្នា ក្រោយបានទស្សនាវីដេអូមួយនេះ ដែលចំណាត់ថ្នាក់របស់ក្មេងឆ្លាតរូបនេះ សឹងតែជាប់លេខ១រាល់ខែ តាំងពីថ្នាក់ទី១ហូតមកដល់បច្ចុប្បន្ន រីឯវិញ្ញាបនបត្រ ផ្សេងៗទៀតក៏ទទួលបានយ៉ាងច្រើនទៀតផង។

ក្រោយពីបានឃើញបែបនេះ មហាជនជាច្រើនបានកោតសរសើរដល់ប្អូន ដែលនៅក្មេងប៉ុណ្ណឹងសោះ តែមានចំណេះដឹងពេញខ្លួនមិនចាញ់មនុស្សធំ មិនត្រឹមតែប៉ុណ្ណោះពួកគេក៏សង្ឃឹមថា នៅថ្ងៃខាងមុខប្អូននឹងក្លាយជា អ្នកពូកែផ្នែកអក្សរសាស្ត្រខ្មែរ តាមអ្វីដែលបានប្រាថ្នា៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖

Check Also

វិធីសាស្រ្តក្នុងកាចិញ្ចឹម​ត្រី​ក្រាញ់ ជាលក្ខណៈគ្រួសារនៅ​ក្នុង​ថង់ ​ប្លា​ស្ទិ​ច​

វិធីចិញ្ចឹម​ត្រី​ក្រាញ់​ក្នុង​ថង់​ប្លា​ស្ទិ​ច ​ចិញ្ចឹម​បែបលក្ខណៈគ្រួសារ រឺប្រកបអាជីវកម្មខ្នាតតូចក៏បាន

Leave a Reply

Your email address will not be published.