មិននឹកស្មានថាគ្រាន់តែទូរសព្ទ័ មួយគ្រឿងអាចជួយការងារបាន ច្រើនយ៉ាងនេះសោះ

ទូរស័ព្ទជាឧបករណ៍មួយដែលមនុស្សគ្រប់ គ្នាមិនអាចខ្វះបាននាពេលបច្ចុប្បន្ន។ វាអាច ជួយសម្រួលក្នុង​ការងារប្រចាំថ្ងៃរបស់យើងជា ច្រើន មិនថាតូច ឫធំឡើយ។ មុខងារ ២ ដ៏ពេញនិយម និងសំខាន់​របស់​អ្នកប្រើប្រាស់ទូរស័ព្ទគ្រប់រូបគឺ បណ្តាញសង្គម និងហេ្គម។ ប៉ុន្តែទូរស័ព្ទរបស់អ្នកអាចធ្វើរឿងជាច្រើនទៀត​ដែលអ្នកមិននឹកស្មានដល់។ ខាងក្រោមនេះជារឿងទាំង ១២ ផ្សេងៗដែលទូរស័ព្ទអ្នកអាចធ្វើបាន៖

1.ស្កេនឯកសារ

បើអ្នកចង់បញ្ជូនឯកសារណាមួយទៅនរណាម្នាក់ អ្នកអាចស្កេនឯកសារដោយប្រើប្រាស់ម៉ាស៊ីនស្កេនក្នុង​ការិយាល័យរបស់អ្នករួចបញ្ជូនទៅអោយគេតាមរយៈអីម៉េល ឫបណ្តាញសង្គមផ្សេងៗជាដើម។ តែ​ឥឡូវ​នេះអ្នកអាចស្កេនឯកសារដោយប្រើប្រាស់ទូរស័ព្ទអ្នក ដោយមិនចាំបាច់ចំណាយពេលលើម៉ាស៊ីនស្កេន​ឡើយ។ កម្មវិធីនោះមានឈ្មោះថា CamScanner ដែលអ្នកអាចរកក្នុង App Store ឫ Playstore ​ក្នុង​ទូរស័ព្ទដៃរបស់អ្នកបាន។

2.វាស់កំពស់ និងប្រវែង

អ្នកអាចវាស់កំពស់ និងប្រវែងដោយមិនចាំបាច់ប្រើម៉ែត្រសំរាប់វាស់ទៀតឡើយ។ កម្មវិធី Smart Measure Pro (សំរាប់ប្រព័ន្ធប្រតិបត្តិការ Andriod) និង Dot Measure (សំរាប់ប្រព័ន្ធប្រតិបត្តិការ iOS) អាចជួយអ្នកបាន។

3.កែខៃគុណភាពរូបភាព និងវីដេអូ

អ្នកប្រហែលជាមានរូបភាព និងវីដេអូចាស់ៗ ជាច្រើនកាលពីអ្នកនៅតូច ឫនៅក្នុងទូរស័ព្ទចាស់ៗជាដើម។​រូបភាព និងវីដែអូទាំងនោះប្រហែលជាមិនមានគុណភាព និងពណ៌​ច្បាស់ល្អដូចសម័យនេះឡើយ​។ ​ពេលនេះអ្នកអស់បារម្មណ៍ហើយព្រោះកម្មវិធីទូរស័ព្ទ HELMUT Film Scanner អាចជួយអ្នកក្នុង​ការ​កែខៃគុណភាព និងពណ៌នៃរូបភាព និងវីដេអូចាស់ៗរបស់អ្នកអោយទៅជាមានពណ៌រស់រវើក និង​គុណភាព ខ្ពស់បាន។

4.ផ្ញើកាតជូនពរ

អ្នកប្រហែលជានៅតែចង់ទទួលបានកាតជូនពរ និងផ្ញើទៅជាមនុស្សជាទីស្រឡាញ់ដូចកាល​ពីមុន​។​ ឥឡូវ​នេះអ្នកនៅតែធ្វើរបៀបនោះបានមិនថាអ្នកនៅឆ្ងាយយ៉ាងណាក៏ដោយ។ កម្មវិធី MyPostcard អាច​ជួយ​អ្នកក្នុងរឿងនេះបាន។ អ្នកចង់ដាក់រូបភាពរបៀបណា សរសេរតាមចិត្តអ្នក រួច​ផ្ញើទៅអ្នកណា​ក៏បាន​ជុំវិញ​ពិភពលោក។

5.ទូរស័ព្ទបញ្ចាំងស្លាយ

ប្រសិនបើអ្នកមានប្រអប់ស្បែកជើងចាស់ៗ ដែលអ្នកទុកចោលមិនប្រើប្រាស់ អ្នក​អាចយក​វា​មកកែច្នៃ​អោយក្លាយជាឧបករណ៍បញ្ចាំងស្លាយដែលអាចបង្ហាញរូបភាពបានធំជាងមុន ងាយ​ស្រួលក្នុងការ​ទស្សនា​។ ដូចនេះអ្នកមិនចាំមិនចំណាយលុយទៅទិញ ឧបករណ៍បញ្ចាំងស្លាយ ឫទិញទូរស័ព្ទដែល​មានអេក្រង់ធំនោះទេ។ អ្នកអាចរៀនធ្វើឧបករណ៍នេះតាមរយៈ Youtube/TechBuild។

6.រកមើលវត្ថុដែលមានសារធាតុដែក

ទូរស័ព្ទបច្ចុប្បន្ននេះមានបំពាក់នូវសេនស័រដែលអាចពិនិត្យ និងរកមើលវត្ថុដែលមានសារធាតុដែកបាន​យ៉ាងងាយស្រួល។ អ្នកអាចទាញយកកម្មវិធី Metal Detector រួចសាកល្បងយកទូរស័ព្ទអ្នក​ស្កេន​មើល​ឧបករណ៍ដែលមានផ្ទុកសារធាតុដែលបាន។

7.វាស់ និងតាមដានចង្វាក់បេះដូង

កម្មវិធី Instant Heart Rate អាចជួយសន្សំសំចៃថវិកា និងពេលវេលារបស់អ្នកក្នុងការ​វាស់ចង្វាក់បេះដូង​បាន។ អ្នកគ្រាន់តែដាក់ចង្អុលដៃរបស់អ្នកលើកាមេរ៉ារបស់ទូរស័ព្ទអ្នក អ្នកនឹងទទួលបាន​ព័ត៌មានទាក់ទង​នឹងចង្វាក់បេះដូចអ្នកបានយ៉ាងងាយស្រួល។ វាក៏ជួយរក្សាទុកនូវកំណត់ហេតុរបស់អ្នកផងដែរ ដូច្នេះ​អ្នក​មិនចាំបាច់កត់ទុកក្នុងសៀវភៅមួយឡែកទេ។

8.ស្វែងរកព័ត៌មានផ្សេងៗទាក់ទងនឹងរូបភាព

អ្នកអាចស្វែងរកព័ត៌មានសំខាន់ៗ ស្តីពីផលិតផល គំនូរ ជាដើមដោយគ្រាន់តែអ្នកថតរូបភាព និង​ស្កេន Barcode ឫ QR Code ពីអ្វីដែលចង់ដឹង នោះកម្មវិធី Google Goggles នឹងបង្ហាញព័ត៌មានជាច្រើ​ន​ដែលអ្នកមិនធ្លាប់ដឹងពីមុនទាក់ទងនឹងផលិតផលនោះ។

9.បកប្រែភាសាបរទេសភ្លាមៗ

នេះជារឿងដ៏ល្អមួយសំរាប់អ្នកដែលចូលចិត្តធ្វើដំណើរ។ អ្នកគ្រាន់បើកកាមេរ៉ារបស់អ្នក រួចដាក់លើ​ស្លាក​សញ្ញា ឫពាក្យដែលអ្នកចង់បកប្រែ នោះវានឹងបកប្រែអោយអ្នកបានមួយរំពេច អាចជួយដល់ការទំនាក់​ទំនង និងការធ្វើដំណើររបស់អ្នកបានយ៉ាងងាយស្រួល។ កម្មវិធីនោះមានឈ្មោះថា Google Translate ដែលអាចបកប្រែភាសាដូចជា អង់គ្លេស បារាំង អេស្ប៉ាញ និងផ្សេងៗទៀតជាច្រើន។

10.បង្ហាញផែនទីលើកញ្ចក់រថយន្តរបស់អ្នក

តើអ្នកមានការពិបាកក្នុងការបើកបរបណ្តើរ រួចអោនមើលទូរស័ព្ទរបស់អ្នកបណ្តើរដើម្បីបង្ហាញផ្លូវ​ទេ? កម្មវិធី Hudway អាចជួយអ្នកបាន ព្រោះវានឹងបង្ហាញផែនទី និងផ្លូវ នៅលើកញ្ចក់ឡានរបស់អ្នកបាន ​ដោយពុំចាំបាច់អោយអ្នកកាន់ទូរស័ព្ទ ឫអោនមើលទៀតឡើយ។ កម្មវិធីនេះមិនតម្រូវអោយអ្នកទិញ​ឧបករណ៍ជំនួយផ្សេងៗ ឡើយ។

11.គ្រប់គ្រងពន្លឺក្នុងបន្ទប់របស់អ្នក

បើសិនជាអ្នកធុញនឹងការងើបឡើងទៅបិទភ្លើងចុះឡើង ឫធុញទ្រាន់នឹងអំពូលភ្លើងចាស់ៗរបស់អ្នកដែល​មានភ្លើងតែមួយពណ៌ហើយមិនច្បាស់ទៀតនោះ អ្នកមានដំណោះស្រាយហើយ។ នៅទីផ្សារបច្ចុប្បន្នមាន​អំពូលជាច្រើនដែលអ្នកអាចគ្រប់គ្រងតាមទូរស័ព្ទបាន។ គ្រាន់តែអ្នកទាញយកកម្មវិធីជំនួយ អ្នកអាច​សារ៉េ​ពណ៌ កំរិតពន្លឺ និងបើកបិទ បានយ៉ាងងាយស្រួលដោយគ្រាន់តែប្រើទូរស័ព្ទរបស់អ្នក។

12.ផ្តល់ការការពារពិសេស

នៅពេលដែលអ្នកធ្វើដំណើរតែម្នាក់ឯង កម្មវិធី BSafe អាចជួយការពារអ្នកបាន។ វានឹង​ផ្តល់ព័ត៌មាន ​រូបភាព និងវីដេអូ នៅពេលអ្នកប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗ ទៅសមត្ថកិច្ច និង​សាច់ញាតិ្តរបស់អ្នកបាន។ ដូចនេះការធ្វើដំណើរផ្សងព្រេងតែម្នាក់ឯងមិនជាបញ្ហាចោទទៀតឡើយ។

Check Also

ប្រជាជនមកពីគ្រួសារ ក្រីក្រត្រូវបានគេសួរថា តើមានអ្វីដែលពួកគេចាត់ ទុកថាជាវត្ថុប្រណីត

ក្នុងវ័យកុមារភាពយើងធ្លាប់ទទួល យករបស់ជាច្រើន៖ តែងតែមានផ្លែ ឈើនៅក្នុងកន្ត្រកនៅលើតុខូឃីតែង 60 SHARES Share on Facebook Tweet Follow us Share Share Share …

Leave a Reply

Your email address will not be published.