មិននឹកស្មាន! ទឹកអំពៅ មានប្រ យោជន៍ ៤ធំៗនេះសោះ!

ទឹកអំពៅមិនត្រឹមតែផ្អែមឆ្ងាញ់នោះទេ វាជាភេសជ្ជៈធម្មជាតិផ្តល់នូវកម្លាំង និងបំបាត់អាការស្រែកទឹកយ៉ាងមាន ប្រសិទ្ធភាព។ ទឹកអំពៅងាយរក ងាយទិញ តំលៃធូរថ្លៃ និងអាចទទួលទានរាល់ពេលបាន។ ក្រៅពីនេះទឹកអំពៅ ក៏ត្រូវបានគេចាត់ទុកជាឱសថធម្មជាតិជំនួយដល់សុខភាពរាងកាយយើងទៀតផង។

ដូច្នេះខាងក្រោមនេះ ជាអត្ថប្រយោជន៍សុខភាពទាំង៤យ៉ាង ទទួលបានពីការពិសាទឹកអំពៅជាប្រចាំ៖
1.ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ
ទឹកអំពៅ ជាប្រភពនៃសារធាតុសរសៃយ៉ាងសំបូរបែប ដែលប្រព័ន្ធរំលាយអាហារយើងត្រូវការជាចាំបាច់ ក្នុងការជួយសម្រួលដល់ការរំលាយអាហារ ការស្រូបយកនូវសារធាតុចិញ្ចឹម ការដឹកនាំកាកសំណល់បញ្ចេញចោល និងជាពិសេសជាថ្នាំធម្មជាតិបំបាត់អាការទល់លាមកទៀតផង។

2.ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
ដោយសារភាពសំបូរបែបនៃវីតាមីនC និងសារធាតុប្រឆាំងនឹងរ៉ាឌីកាល់សេរីនេះហើយ ធ្វើឲ្យការពិសាទឹកអំពៅដែលជាភេសជ្ជៈធម្មជាតិជាប្រចាំ ជំរុញដល់ប្រព័ន្ធការពាររាងកាយយើង។

កត្តានេះធ្វើឲ្យខ្លួនប្រាណយើងមានភាពស៊ាំជាងមុន ហើយហានិភ័យនៃការបង្កនូវជំងឺមួយចំនួនមានភាគរយទាបដូចជា ជំងឺទាក់ទងនឹងប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធដង្ហើម ជាដើម។ ជាពិសេសការពិសាទឹកអំពៅក៏បានចូលរួមចំណែកក្នុងការប្រឆាំងនឹងការវិវឌ្ឍន៍នៃជំងឺមហារីកទៀតផងដូចជា ជំងឺមហារីកក្រពេញប្រូស្តាត ពោះវៀនធំ និងសុដន់ជាដើម។

3.ជំនួយដល់សុខភាពស្បែក
អ្នកដឹងទេថាទឹកអំពៅ ក៏ជាថ្នាំធម្មជាតិ ជំនួយដល់សុខភាពស្បែកឲ្យកាន់តែក្មេងជាងវ័យ ដោយអាចកាត់បន្ថយនូវស្នាមជ្រីវជ្រួញនិងធ្វើឲ្យស្បែកម៉ត់រលោង។ នេះក៏ដោយសារសារធាតុអាស៊ីតពិសេសម៉្យាងក្នុងទឹកអំពៅ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការប្រឆាំងនិងទប់ទល់ជាមួយឥទ្ធិពលរបស់រ៉ាឌីកាល់សេរី ដោយការពារទ្រង់ទ្រាយរចនាសម្ព័ន្ធរបស់កោសិកាស្បែក និងជាពិសេសប្រឆាំងជាតិពុល និង មេរោគដែលមាននៅតាមកោសិកាស្បែក។

4.ជួយរក្សាកំរិតជាតិស្ករ
អ្នកដឹងទេថា ទឹកអំពៅមិនត្រឹមផ្តល់ថាមពលសម្រាប់រាងកាយប៉ុណ្ណោះទេ វាថែមទាំងជួយរក្សាកម្រិតជាតិស្ករឲ្យនៅធម្មតាទៀតផង។ នេះក៏ដោយសារទម្រង់គីមីរបស់ស្ករនៃទឹកអំពៅត្រូវបានធ្វើការស្រូបយកដោយប្រព័ន្ធរំលាយអាហារយើង ក្នុងល្បឿនមួយយឺតជាងស្ករធម្មតា។ ជាហេតុនាំឱ្យជាតិស្ករក្នុងឈាមយើងស្ថិតក្នុងកម្រិតមួយធម្មតា ហើយវាអាចជាប្រភពនៃថាមពលខ្លួនប្រាណយើងបានយូរទៀតផង។

កត្តាពីរនេះសុទ្ធតែចូលរួមចំណែកក្នុងការកាត់បន្ថយនូវហានិភ័យនៃការបង្កជំងឺទឹកនោមផ្អែម៕

Check Also

ហេតុការណ៍ទាំង ១៣ ដែល​អាចជួយសង្គ្រោះជីវិតរបស់ អ្នកបានពេញមួយថ្ងៃ

មនុស្សជាច្រើនបានរងរបួសនិង ស្លាប់សូម្បីតែអាចត្រូវបានជៀសវាង បានប្រសិនបើមនុស្សដឹងអំពីរបៀបធ្វើ

Leave a Reply

Your email address will not be published.