ទាហានជាបុគ្គលម្នាក់ដែលមានភាព អង់អាចក្លាហាន ពោរពេញទៅ ដោយសមត្ថភាពនៅក្នុងការប្រយុទ្ធ ប្រឆាំងនឹងការឈ្លានពាននានាក្នុងន័យ ដើម្បីការពារជាតិមាតុភូមិ ហេតុដូច្នេះហើយ ទាហានគ្រប់រូបត្រូវតែឆ្លងកាត់វគ្គបណ្តុះបណ្តាលទៅតាមជំនាញរៀងៗខ្លួន។ ជាក់ស្តែងនៅក្នុងវីដេអូឃ្លីបមួយនេះ យើងសង្កេតឃើញមានការហ្វឹកហាត់របស់ក្រុមទាហានបាញ់កាំភ្លើងស៊ីប ដែលមើលទៅពិតជាលំបាកខ្លាំងណាស់ ត្រូវក្រាបលូន មុជក្នុងភក់ជាដើម មិនមែនជារឿងលេងសើចនោះទេ។ ចង់ដឹងច្បាស់ថាការហ្វឹកហាត់ជាទាហានបាញ់កាំភ្លើងស៊ីននោះមានអ្វីខ្លះ សូមបងប្អូនអូសទៅកាន់ផ្នែកខាងក្រោមបង្អស់យឺតៗដើម្បីអាចទស្សនារូបភាពនីមួយៗបាន។
