មុន​​សម្រេច​ចិត្ត​ចុះ​ចាញ់ ឬ​បោះ​បង់​អ្វី​មួយ​ចោល ​អាន​ឃ្លា​ទាំង​​នេះ​សិន​

ពេល​មាន​​បញ្ហា​ ពិបាក​ចិត្ត​​ កើត​ទុក្ខគិត​អ្វី​ក៏​មិន​ចេញ ឬ​ភាព​ស្មុគស្មាញ ហាក់បី​ដូច​ជា​សំណាញ់​ដែល​មក ​រុំ​ព័ទ្ធ​នៅ​ជុំវិញ​ខ្លួន។ ប៉ុន្តែ​អ្នក​ដឹង​ទេ​ថា ការ​អាន​ឃ្លា​ល្អ​ៗ និង​ការ​ចែក​រំលែក​បទពិសោធន៍ ​ពី​​មនុស្ស​ដែល​​ជោគជ័យ​ ​ហើយ​ធ្លាប់​បាន​​ឆ្លង​កាត់​​​​​ព្យុះ​ភ្លៀង​ក្នុង​ជីវិត គឺ​​ពិត​ជា​​អាច​ធ្វើ​ឲ្យ​​មាន​កម្លាំង​​ចិត្ត​ឡើង​វិញ​ និង​មាន​អារម្មណ៍​ធូរ​ស្បើយ​ច្រើន​​ណាស់។

ពេល​អាន​ឃ្លា​ខាង​ក្រោម​នេះ​​ហើយ​ បើ​គិត​ថា​​ខ្លួន​ឯង​​ត្រូវ​ជាមួយ​នឹង​ចំណុច​ណា​​ជាង​គេ គឺ​ត្រូវ​តែ​ទន្ទេញ​នៅ​ក្នុង​ចិត្ត ដើម្បី​ស្រោច​ស្រង់​ជីវិត​​ឲ្យ​ស្រស់​បំព្រង​សារ​ជាថ្មី និង​បន្ត​​ដំណើរ​ទៅ​មុខ​ត​ទៅ​ទៀត។

1.ចង់​សម្រេច​ក្តី​សុបិន​ កុំ​រស់​នៅ​ជា​មួយ​ភាព​ភ័យ​ខ្លាច។

2.កុំ​ចេះ​តែ​​​បណ្តោយ​ឲ្យ​រឿង​រ៉ាវ​​កើតឡើង​ទៅ​តាម​កាលៈទេសៈ ត្រូវ​​​ចេះ​ធ្វើ​ការ​សម្រេច​ចិត្ត។

3.ពេល​ខ្លះ​អ្នក​បោះ​បង់​ចោល ទាំង​ដែល​​ឱកាស​​មាន​នៅ​ឡើយ។

4.ព្យាយាម​ប៉ុណ្ណឹង​នៅ​មិន​ទាន់​គ្រប់​គ្រាន់​​ទេ ខំ​តស៊ូ​បន្តិច​ទៀត តស៊ូ​រហូត​​ទាល់​តែ​ឃើញ​លទ្ធផល​សិន មុន​គិត​ចង់​ដក​ថយ។

5.កាល​​នៅ​ពី​តូច​ បើ​ខ្លាច​ភាព​ងងឹត គ្មាន​នរណា​ស្តី​បន្ទោស​អ្នក​ទេ ចុះ​​ពេល​ធំ​ដឹង​ក្តី​ហើយ ​ហេតុ​អ្វី​ត្រូវ​មក​ខ្លាច​ក្នុង​ការ​ដើរ​នៅ​លើ​ផ្លូវ​ដែល​មាន​ពន្លឺ​ទៅ​​វិញ។

6.បើ​​គិត​ថា​​ខ្លួន​ឯង​ធ្វើ​អ្វី​ក៏​មិន​​ដែល​ជោគជ័យ​ដែរ ​ហើយ​តែង​មាន​ឧបសគ្គ​មក​រារាំង​រហូត​ត្រូវ​ចាំ​ទុក​ថា សូម្បី​តែ​យន្តហោះ​ ក៏​ត្រូវ​​តតាំង​​បញ្ច្រាស​ជាមួយ​ខ្យល់​ដែរ​ មុន​ដល់​គោលដៅ។

7.ភាព​​រឹងមាំ​​ពិត​ប្រាកដ​​​ គឺ​បាន​មក​ពី​ការ​​ប្រឹង​ប្រែង ខិតខំ​តស៊ូ មិន​ចុះចាញ់ ពេល​ជួប​រឿង​លំបាក។

8.ត្រូវ​​ចង​ចាំ​ក្នុង​ចិត្ត​​ថា ទោះ​បី​ជា​មាន​រឿង​អ្វី​កើត​ឡើង ​ជួប​ព្យុះ​ភ្លៀង​ ភាព​អយុត្តិធម៌​​​យ៉ាង​ណា​ក៏​ដោយ អ្នក​នៅ​តែ​អាច​បន្ត​លូតលាស់​ទៅ​មុខ​បាន ​ដោយ​មិន​ចាំ​​បាច់​​ខ្វាយខ្វល់​ថា​ទៅ​​បាន​​ឆ្ងាយ​ប៉ុនណា​នោះ​ទេ។

9.ជីវិត​ពិត​ជា​មិន​គួរ​ឲ្យ​ជឿ​មែន ទីបំផុត​កាន់​តែ​​ជួប​រឿង​ឈឺចាប់​​​ កាន់​តែ​ធ្វើ​ឲ្យ​មនុស្ស​ខ្លាំង​ខ្លា​ឡើង។

10.មនុស្ស​ស្រី​ដែល​ស្អាត​បំផុត គឺ​ជា​អ្នក​ដែល​មាន​​​ភាព​សប្បាយ​រីករាយ និង​ស្នាម​ញញឹម​ចេញ​ពី​ចិត្ត។

11.មនុស្ស​​​ជោគជ័យ ជា​មនុស្ស​ដែល​ស្គាល់​ថា​អ្វី ជា​ភាព​បរាជ័យ ភាព​ល្វីង​ជូរចត់​ ភាព​​​​អំណត់ ការ​បាត​បង់ ប៉ុន្តែ​នៅ​តែ​អាច​រក​ឃើញ​​ផ្លូវ​ចេញ​ពី​បញ្ហា​ទាំង​អស់​នេះ។

12.ទម្រាំ​បាន​​ទៅ​ដល់​​គោលដៅ​ដែល​ខ្លួន​ប្រាថ្នា​​ វា​មិន​មែន​ជា​រឿង​ចៃដន្យ​នោះ​​ទេ គឺ​តម្រូវ​ឲ្យ​មនុស្ស​​ខិតខំ​​​តស៊ូ ​ធ្វើ​ការ​ងារ រៀន​សូត្រ ​លះបង់ ហើយ​ស្រលាញ់​ពេញ​ចិត្ត​នូវ​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ។

13.បើ​ចង់​​សម្រេច​ក្តី​សុបិន ត្រូវ​តែ​​ប្រញាប់​ភ្ញាក់​ឡើង ​ធ្វើ​រឿង​ណា​​ដែល​អាច​ធ្វើ​​ថ្ងៃ​នេះ​តាំងពី​ព្រលឹម​ឲ្យ​ហើយ កុំ​ចាំ​​ពេល​នេះ ពេល​នោះ។

14.ទោះ​បី​ជា​ផ្លូវ​ដែល​អ្នក​កំពុង​ដើរ វា​ជាប់​ផុង​បន្តិច​មែន ​នៅ​ចុង​បញ្ចប់​អ្នក​នឹង​អាច​​ជូប​​រឿង​​​​ស្រស់​ស្រាយ​​មិន​គួរ​ឲ្យ​ជឿ។

ទាំង​នេះ​សុទ្ធ​សឹង​តែ​ឃ្លា​ដ៏​ល្អ ដែល​ដក​ស្រង់​ចេញ​​ពី​បទពិសោធន៍​ផ្ទាល់ ពី​មនុស្ស​ជោគជ័យ​ និង​មាន​ឈ្មោះ​ល្បី​​​រហូត​មក​ដល់​សព្វ​ថ្ងៃ​​​នេះ​ ដោយ​ពួក​គេ​សង្ឃឹម​ថា​ពេល​ដែល បាន​​ចែក​រំលែក​លើក​ទឹក​ចិត្ត​​ទៅ អាច​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ ជួប​​ភាព​ជោគជ័យ​ដូច​ជា​ពួក​គេ​អីចឹង​ដែរ៕

ប្រភព៖ powerofpositivity

Check Also

ប្រជាជនមកពីគ្រួសារ ក្រីក្រត្រូវបានគេសួរថា តើមានអ្វីដែលពួកគេចាត់ ទុកថាជាវត្ថុប្រណីត

ក្នុងវ័យកុមារភាពយើងធ្លាប់ទទួល យករបស់ជាច្រើន៖ តែងតែមានផ្លែ ឈើនៅក្នុងកន្ត្រកនៅលើតុខូឃីតែង 60 SHARES Share on Facebook Tweet Follow us Share Share Share …

Leave a Reply

Your email address will not be published.