មួយសប្តាហ៍ទៀតចូល រោងការ បែរជាកូនក្រមុំ ស្លាប់ ប៉ូលិសកោសល្យវិច្ច័យថា ជាករណីចងកធ្វើអត្តឃាត តែក្រុមគ្រួសារថា ករណីឃាតកម្ម ឬ ទារុណកម្ម ឈានដល់ការបាត់បង់ជីវិត

សៀមរាប៖ ស្ត្រីវ័យជំទង់ម្នាក់  ត្រូវបានស្លាប់បាត់បង់ជីវិតកាល ពីថ្ងៃទី 29 ខែឧសភា ឆ្នាំ 2019 វេលាម៉ោង ប្រមាណជា 7 និង ០០ នាទី យប់ដោយសមត្ថកិច្ចនគរបាលកោសល្យវិច័្ចយ បានសន្និដ្ឋានថា ជាករណីចងកធ្វើអត្តឃាត ប៉ុន្តែក្រោយពីបានដឹកសាកសពទៅដល់គេហដ្ឋានឪពុកម្ដាយរបស់សពនៅក្នុងខេត្តបាត់ដំបង ស្រាប់តែលេចចេញនូវស្លាកស្នាមមិនប្រក្រតី ជាច្រើនកន្លែង នៅលើក្បាលនិងខ្លួនប្រាណជនរងគ្រោះ ធ្វើឱ្យក្រុមគ្រួសារយល់ឃើញថា ជាករណីមិនប្រក្រតីទៅវិញ។

ហេតុការណ៍នេះកើតឡើងនៅផ្ទះគូរដណ្តឹងខាងប្រុស ស្ថិតនៅ ភូមិ ព្នៅ សង្កាត់ សំបួរ ក្រុង សៀមរាប ខេត្តសៀមរាប ចំណែកជនរងគ្រោះឈ្មោះ សុខ វិច្ឆិការ ភេទ ស្រី អាយុ ២៨ ឆ្នាំ មានផ្ទៃពោះ ៤ ខែ ទៀតផង។

តាមការឲ្យដឹង ពីប្អូនស្រីបង្កើតរបស់ជនរងគ្រោះ ឈ្មោះ សុខស្រីណុច បានឲ្យដឹងថា មុនពេលកើតហេតុគឺបងស្រីរបស់ខ្លួន ឈ្មោះ សុខ វិច្ឆិកា បានប្រាប់ខ្លួនថា គូរដណ្តឹងគាត់បាន វាយធ្វើបាបយ៉ាងដំណំ វាយក្បាលផង គំត្រចៀកផង ពីសំណាក់អនាគតស្វាមី ដែលត្រៀមចូលរោងការជាមួយគ្នានៅថ្ងៃទី 6 ខែ មិថុនា ឆ្នាំ 2019 ខាងមុខនេះ ហើយខណៈនោះបងស្រីខ្លួនត្អូញថា មានអាការឈឺក្បាលវិលមុខយ៉ាងខ្លាំង។

គ្រួសារជនរងគ្រោះបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងទៀតថា នៅព្រឹកថ្ងៃទី 30 ខែមិថុនានេះ ពួកគាត់នឹងធ្វើដំណើរទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តសៀមរាប ដើម្បីស្នើសុំបើកការស៊ើបអង្កេតនិងកោសល្យវិច័្ចយ ឡើងវិញករណីនេះ ព្រោះពួកខ្លួនយល់ថា ករណីនៃការស្លាប់ជនរងគ្រោះនេះ គឺមានភាពមិនប្រក្រតីជាច្រើន ដោយសង្ស័យថា ជាអំពើឃាតកម្មឬក៏ការធ្វើទារុណកម្មឈានដល់ការបាត់បង់ជីវិត។

គ្រួសារជនរងគ្រោះ បានអំពាវនាវសុំយ៉ាងទទូច ដល់សមត្ថកិច្ចនគរបាលខេត្តសៀមរាប មេត្តា ជួយរកយុត្តិធម៌ដើម្បីបញ្ជាក់ការពិត ជូនជនរងគ្រោះដែលបានបាត់បង់ជីវិតដោយអយុត្តិធម៌នេះផង។

គួរបញ្ជាក់ផងដែរថា ឥឡូវនេះសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារសព ដឹកយកទៅធ្វើបុណ្យសព នៅឯគេហដ្ឋានរបស់ជនរងគ្រោះ ស្ថិតនៅក្នុងភូមិ ថ្មី ឃុំ បន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។ជុំវិញករណីខាងលើនេះអ្នកសារព័ត៌មានយើងមិនទាន់អាចសុំការបកស្រាយអំពីស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឡើយទេ៕

រូបតំណាងទី១

រូបតំណាងទី២

រូបតំណាងទី៣

រូបតំណាងទី៤

រូបតំណាងទី៥

Check Also

រន្ធត់ណាស់! យុវជន ម្នាក់ជិះម៉ូតូបុករថយន្ដ​ កុងតៃន័រ ស្លាប់មួយរំពេច

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូក្នង ល្បឿនលឿនគោលបំណងដឹកម្ហូប ឲ្យភ្ញៀវ តែមិនទាន់ដល់ផងស្រាប់

Leave a Reply

Your email address will not be published.