NEW YORK, NY - SEPTEMBER 23: Alibaba Executive Chairman Jack Ma takes part in the "Valuing What Matters" Plenary Session during the third day of the Clinton Global Initiative's 10th Annual Meeting at the Sheraton New York Hotel & Towers on September 23, 2014 in New York City. (Photo by Michael Loccisano/Getty Images)

មួយៗចង់ក្លាយជាលោក Jack Ma តែអត់ព្រមកែទម្លាប់ចេញ

បើនិយាយពីឈ្មោះ Jack Ma អ្នកណាក៏ស្គាល់ដែរ ហើយចាំទាំងសាច់រឿងរបស់គាតទៀត។​​ មួយៗចង់មាន ចង់សប្បាយ តែចេះតែធ្វើផ្ទុយពីជីវិតអ្នកជោគជ័យទាំងនោះ។ ធ្វើម៉េចអាចមានកើត បើគ្រាន់តែចង់ អត់ធ្វើ អត់កែទម្លាប់ចោលផង។

ទាក់ទិនចំណុចនេះ លោក សោម សុទ្ធា អ្នកជំនាញផ្នែកបណ្តុះបណ្តាល និងជាទីប្រឹក្សាសភានិស្សិតបញ្ញា​សាស្រ្ត បានប្រាប់ពាណិជ្ជកម្ម កម្ពុជាថា៖ «បើចង់ក្លាយជា Jack Ma ​សួរថា តើដែលចង់ដាក់ចិត្តដាក់កាយដូចខ្សែជីវិតគាត់ដែរអត់? គាត់ចាប់ផ្តើមពីអត់ អង្គុយគិត​ថាត្រូវធ្វើអី ត្រូវទៅធ្វើម៉េចឱ្យគេជឿ ឱ្យគេដើរតាម?»

លោកបន្តថា៖«រឿងនិមួយៗរបស់គាត់មិនមែនស្រួលទេ។ ដូចជារឿង Website​ កាលនោះ គាត់បបួលគេមកសហការជាមួយ ប៉ុន្តែគ្មានអ្នកណាគេជឿគាត់ ថែមទាំងមើលងាយគាត់ ថាគ្មានសមត្ថភាពធ្វើកើតទៀត។»

រឿងមិនគួរឱ្យជឿងអំពីការបរាជ័យច្រើនដង​ដែលយើងមិនបានដឹង។ បើសិនជាយើងវិញ ប្រាកដណាស់ គឺបោះបង់ បាក់ទឹកចិត្ត លែងចង់ធ្វើអីទាំងអស់។ តែសម្រាប់ Jack Ma​ ធ្វើផ្ទុយពីមនុស្សដែលកំពុងមើលងាយ កំពុងគិតថាគ្មានមិនអាច។ លោក Ma ខ្លួនតូច រៀនបានតិច តែស៊ូ និងការបរាជ័យ ការសើចចំអកពីក្រុមហ៊ុនផ្សេងៗច្រើនលើក។

ឥឡូវ​​ សូមសិក្សា និងយល់ដឹងពីកំហុស និងការបរាជ័យធំៗទាំង៧ក្នុងជីវិតគាត់៖

1.បរាជ័យក្នុងការប្រឡងថ្នាក់ បឋម២ដង ថ្នាក់មធ្យម៣ដង ថ្នាក់វិទ្យាល័យ២ដង និងបរាជ័យក្នុងប្រឡងចូលសាកលវិទ្យាល័យ៣ដង។

2.ទទួលបាន១ពិន្ទុក្នុងចំណោម១២០ពិន្ទុ

3.នៅតែមិនរុញរា មិនអស់សង្ឃឹមបន្ទាប់ពីត្រូវបានសាកលវិទ្យាល័យ Harvard បដិសេធរហូតដល់ ១០ដង

4.នៅតែមានសុទិដ្ឋិនិយម បន្ទាប់ពីបរាជ័យលើការស្វែងរកការងារចំនួន ៣០ដង
5.ជាមនុស្សម្នាក់ក្នុងចំណោម ២៤នាក់ ដែលត្រូវបានគេបដិសេធមិនឲ្យធ្វើការនៅ KFC
6.ទទួលបានភាពបរាជ័យជាច្រើនលើកបន្ទាប់ពីបង្កើតក្រុមហ៊ុន Alibaba ( ខ្ញុំបានហៅក្រុមហ៊ុន Alibaba ថាក្រុមហ៊ុន១០០១កំហុស»

7.ប្រាប់ទៅកាន់ដៃគូរបស់ក្រុមហ៊ុន Alibaba ទាំង១៨ថា គ្មានអ្នកណាម្នាក់ដែលអាចឡើងដំណែងខ្ព ស់បានឡើយ (មើលងាយបុគ្គលិក មិនចេះលើកទឹកចិត្តបុគ្គលិក)។

និងមានការបរាជ័យស្ទើក្អួតឈាមជាច្រើនទៀតសម្រាប់ចង់ក្លាយជាមហាសេដ្ឋី Jack Ma​។ លោក សុទ្ធាបានសង្កត់ដែរថា៖«ត្រូវចាំថា បើយើងចង់បានអ្វីមួយ យើងត្រូវចង់ឱ្យប្រាកដ ហើយត្រូវធ្វើសកម្មភាពឱ្យទៀងទាត់ កុំបោះបង់។ ធ្វើយ៉ាងណា ត្រូវយកក្តីស្រមៃនោះដែលយើងមកក្នុងជីវិតយើងឱ្យបាន។»

ដោយសារតែលំបាកនេះហើយ ទើបក្នុងលោកនេះ Jack Ma​មានតែមួយ គ្មានពីរទេ។ ចង់ក្លាយជា Jack Ma​ ប៉ុន្តែកុំតែគេមើលងាយ គេសើចចំអក គេមិនព្រមរឿងអីតិច។ ទាត់គោលដៅចោល ដើរចេញ អត់ទ្រាំ អត់ស៊ូផង។ ចឹង! ១០០០ជីវិតទៀត អ្នកក៏មិនអាចដូច​​ Jack Maដែរ៕

សម្រួលដោយ: Spring

Check Also

Apple បង្ហាញពីភាព មិនច្បាស់លាស់នៃការ គ្រប់គ្រងផ្ទៃក្នុងរបស់ខ្លួន ចំពោះរដ្ឋដែលអនុវត្ត លេខសម្គាល់ឌីជីថល

ប្រសិនបើត្រូវបានស្នើសុំ ដោយ Apple” រដ្ឋត្រូវតែតែង តាំងមនុស្សម្នាក់ដែលឧទ្ទិស Share on Facebook Tweet Follow us Share Share Share Share …

Leave a Reply

Your email address will not be published.