មេរៀនជោគជ័យទាំង ១០របស់ បុគ្គលជោគជ័យ ជាការត្រួសត្រាយ ផ្លូវដល់អ្នក

ភាពជោគជ័យមានអត្ថន័យផ្សេងៗ គ្នាទៅតាមមនុស្សម្នាក់ៗ ហើយ មនុស្សគ្រប់គ្នាសុទ្ធតែប្រាថ្នាចង់ ជោគជ័យ។ មនុស្សមួយចំនួនមិនអាចជោគជ័យដោយគ្មានអ្នកចាំជួយផ្ដល់មតិយោបល់ ឬគំនិតនោះទេ។

មេរៀនឬគំនិតរបស់បុគ្គលជោគជ័យពិតជាសំខាន់អាចការបង្ហាញផ្លូវដល់អ្នក។ ខាងក្រោមនេះគឺជាមេរៀនដ៏មានតម្លៃទាំង ១០ដែលអ្នកគួររៀនសូត្រពីបុគ្គលជោគជ័យ៖

1.គ្មានក្ដីសុបិនណាធំពេកនោះទេ៖
អ្នកមិនគួរកំណត់ខ្លួនអ្នកមិនឲ្យសម្រេចគោលដៅឬក្ដីសុបិនរបស់អ្នកដែលអ្នកគិតថាអាចទៅរួចនោះទេ ពីព្រោះថារឿងរ៉ាវជាច្រើនកើតឡើងគឺដោយសារតែមនុស្សដែលហ៊ានសុបិនធំនិងធ្វើឲ្យរឿងមិនអាចទៅរួចក្លាយជារឿងដែលអាចទៅរួច។
«មនុស្សយើងរីកលូតលាស់ធំធាត់ដោយសារតែសុបិនរបស់ពួកគេ។ មនុស្សដែលជោគជ័យគឺជាមនុស្សដែលមានក្ដីស្រមៃធំ។ មនុស្សមួយចំនួនធ្វើឲ្យក្ដីសុបិនស្លាប់ទៅវិញ ប៉ុន្តែមនុស្សខ្លះខិតខំថែទាំ និងការពារក្ដីសុបិនរបស់ពួកគេ។ ពួកគេខិតខំប្រឹងប្រែងមើលថែក្ដីសុបិនរបស់ពួកគេទាល់តែពួកគេនាំក្ដីសុបិនរបស់ពួកគេទៅកាន់ការពិត។ ពួកគេទាំងនោះគឺតែងតែមានក្ដីសង្ឃឹមយ៉ាងមុតមាំថាសុបិនរបស់ពួកគេនឹងក្លាជាការពិត។» Woodrow Wilson

2.ស្ដាប់បេះដូងនិងការដឹងដោយអារម្មណ៍របស់អ្នក៖
អ្នករស់នៅក្នុងពិភពលោកមួយនេះជាមួយនឹងការងារដែលអ្នកពេញចិត្ត នោះអ្នកនឹងអាចស្វែងរកភាពរីករាយនិងជីវិតជោគជ័យជាមិនខាន។
«អ្នកត្រូវមានសេចក្ដីក្លាហានហ៊ានដើរតាមបេះដូងរបស់អ្នកនិងញាណរបស់អ្នក។ នោះអ្នកនឹងដឹងថាអ្វីដែលអ្នកចង់ក្លាយទៅជា។» Steve Jobs

3.ស្វែងរកភាពសមតុល្យ៖
«ខ្ញុំជឿថាភាពជោគជ័យមានន័យថាការមានតុល្យភាពនៃភាពជោគជ័យក្នុងផ្នែកផ្សែងៗនៃជីវិតរបស់អ្នក។ អ្នកមិនអាចជោគជ័យតែក្នុងជំនួញរកស៊ីបាននោះទេ ប្រសិនបើជីវិតគ្រូសាររបស់អ្នកពោរពេញដោយភាពរញ៉េរញ៉ៃ។» Zig Ziglar

4.មានភាពឯករាជ្យ៖
អ្នកត្រូវហ៊ានធ្វើអ្វីមួយដោយឯករាជ្យ ពីព្រោះវានឹងជួយអ្នកឲ្យមានភាពជោគជ័យក្នុងជីវិតរបស់អ្នក។ ដូចនេះ អ្នកត្រូវបានចាកចេញពីហ្វូងមនុស្ស ហើយធ្វើអ្វីមួយដោយខ្លួនអ្នក។
«កុំទៅកន្លែងដែលមានផ្លូវនាំអ្នកទៅដល់ ប៉ុន្តែទៅកន្លែងដែលគ្មានផ្លូវឆ្ពោះទៅដល់ ហើយបង្កើតដានទុកដល់អ្នកជំនាន់ក្រោយ។» Ralph Waldo Emerson

5.ភាពកតញូទាក់ទាញអ្វីដែលអ្នកចង់បានក្នុងជីវិត៖
មិនថាអ្នកធ្វើដំណើរឆ្ងាយប៉ុណ្ណាក្នុងជីវិតរបស់អ្នកនោះទេ អ្នកត្រូវតែចងចាំថាអ្នកត្រូវតែហ៊ានបង្ហាញនូវការដឹងគុណនិងការពេញចិត្តចំពោះអ្វីដែលអ្នកមាននិងកន្លែងដែលអ្នកមកដល់។
«អរគុណនូវអ្វីដែលអ្នកមាន នោះអ្នកនឹងមានអ្វីៗជាច្រើនទៀត។ ប៉ុន្តែប្រសិនបើអ្នកផ្ដោតទៅលើតែអ្វីដែលអ្នកមិនមាន អ្នកនឹងមិនដែលមានគ្រប់គ្រាន់នោះឡើយ។» Oprah Winfrey

6.ជោគជ័យគឺជាអារម្មណ៍៖
អ្វីៗកើតចេញពីចិត្តនិងអារម្មណ៍របស់អ្នក។ ប្រសិនបើអ្នកចង់ជោគជ័យ អ្នកត្រូវតែមានអារម្មណ៍ថាអ្នកជោគជ័យសិន ហើយធ្វើសកម្មភាពដូចជាអ្នកជោគជ័យរួចទៅហើយ។
«ជោគជ័យគឺជាអារម្មណ៍។ ប្រសិនបើអ្នកចង់ជោគជ័យ ចាប់ផ្ដើមគិតអំពីខ្លួនរបស់អ្នកដូចជាអ្នកជាមនុស្សជោគជ័យ។» Dr. Joyce Brothers

7.អ្នកមិនត្រូវដឹងរឿងគ្រប់យ៉ាងនោះទេ៖
មិនថាអ្នកបានរៀនសូត្រប៉ុណ្ណានោះទេ មិនថាអ្នករីកចម្រើនលូតលាស់ប៉ុណ្ណា ហើយមិនថាអ្នកជោគជ័យកម្រិតណានោះទេ អ្នកតែងតែមានរឿងរ៉ាវដែលអ្នកមិនដឹង។ ប៉ុន្តែវាគឺជារឿងធម្មតា។ អ្នកមិនចាំបាច់ចេះអ្វីគ្រប់យ៉ាងនោះទេ។ អ្នកអាចប្រើប្រាស់មនុស្សដែលពូកែជាងអ្នកដែលដឹងអ្វីដែលអ្នកមិនដឹងដើម្បីជួយអ្នក។
«ចំណេះដឹងនាំអ្នកកាន់តែកៀកទៅនឹងភាពល្ងង់ខ្លៅ។» T. S. Eliot

8.រស់នៅក្នុងបច្ចុប្បន្ន៖
រស់នៅក្នុងពេលវេលាឥលូវនេះ រីករាយនឹងជីវិតរបស់អ្នក ផ្ដោតទៅលើ និងពេញចិត្តទៅនឹងអ្វីដែលអ្នកមាន ខណៈពេលជាមួយគ្នារក្សាការស្រមើស្រមៃក្នុងបេះដូងនិងចិត្តរបស់អ្នកក្នុងទីដែលអ្នកចង់ទៅ។ ស្រលាញ់ខ្លួនរបស់អ្នក ស្រលាញ់ជីវិតរបស់អ្នក។
«កុំរស់នៅក្នុងអតីកាល កុំស្រមើស្រមៃអំពីអនាគត ផ្ដង់អារម្មណ៍របស់អ្នកក្នុងពេលបច្ចុប្បន្នឲ្យដោយបញ្ញា។» Buddha

9.ការផ្ដល់ឲ្យគឺជាការទទួល៖
អ្នកឲ្យកាន់តែច្រើន អ្នកនឹងទទួលបានកាន់តែច្រើន។ ការផ្ដល់ឲ្យនូវគុណតម្លៃកាន់តែច្រើន ភាពជោគជ័យនឹងដើរតាមអ្នកជានិច្ច។

10.ដាក់ខ្លួនដាក់កាយ៖
«ការចេះដាក់ខ្លួនគឺជាកូនសោរនៃភាពជោគជ័យ។ មនុស្សជោគជ័យតែងតែទទួលយកភាពជោគជ័យ។ ការចេះដាក់ខ្លួនធ្វើឲ្យអ្នកមិនមានភាពក្រអឺតក្រទម និងមោតនភាពជ្រុល។ មនុស្សដែលចេះដាក់ខ្លួនតែងតែដើរតាមដំណើរនៃភាពជោគជ័យ។» Rick Pitino

Check Also

១០ ល្បិចគិតគូរដែល បុគ្គលិកកាហ្វេនិងភោជនីយ ដ្ឋានប្រើដើម្បីរៀបចំអោយ យើង

ការបរិភោគគឺពិតជារឿងចុងក្រោយ នៅក្នុងបញ្ជី“ ហេតុអ្វីមនុស្សមកមើល ភោជនីយដ្ឋាននិងហាងកាហ្វេ” ។ Share on Facebook Tweet Follow us Share Share Share Share …

Leave a Reply

Your email address will not be published.