ម៉ម លក្ខិណា៖ មុននឹងសម្រេច ចិត្តស្នើរកម្ចីទិញផ្ទះ អ្នកគួរតែធ្វើ រឿង១នេះសិន

តើអ្វីទៅជាកម្ចីទិញផ្ទះ? កម្ចីទិញផ្ទះ គឺជាប្រភេទកម្ចីដែលត្រូវបានរចនាឡើង ដើម្បីជួយអ្នកស្នើ ក្នុងការទិញផ្ទះ ឬដី ដែលគេចង់បាន។

ប្រសិនបើអ្នកមានបំណងចង់ទិញដី ឬផ្ទះ តែមិនមានថវិកាគ្រប់គ្រាន់ ឬ អ្នកមិនចង់ចំណាយប្រាក់ក្នុងចំនួនច្រើនក្នុងពេលតែមួយ តែអ្នកចង់ទិញផ្ទះ ឬដីតាមរយៈការបង់រំលោះ រយៈពេលវែងនោះ ការស្នើសុំកម្ចីទិញផ្ទះអាចជាជម្រើសមួយដែលប្រសើរបំផុតសម្រាប់អ្នក។

យោងតាម កញ្ញា យ៉ាងណាមិញម៉ម លក្ខិណា អ្នកប្រឹក្សាយោបល់បុគ្គលនៃធនាគារ ANZ Royal បានប្រាប់ពាណិជ្ជកម្មកម្ពុជា ថា សម្រាប់អត្រាការប្រាក់ និងរយៈពេលសងនៅតាមធនាគារនីមួយៗគឺ មានលក្ខណៈខុសៗគ្នា ហើយ នៅតាមធនាគារខ្លះ អត្រាការប្រាក់សម្រាប់កម្ចីទិញផ្ទះ អាចទាបរហូតដល់8%ក្នុងមួយឆ្នាំ ឯរយៈពេលសងវិញ អ្នកអាចស្នើបានរហូតដល់ 15ឆ្នាំ ទៅ 25ឆ្នាំ អាស្រ័យទៅលើគោលការណ៍របស់ធនាគារ។

ដូចនេះ មុននឹងដាក់ស្នើរប្រាក់កម្ចីទិញផ្ទះ ទោធនាណាមួយ អ្នកត្រូវតែប្រមូលពត៌មានពីធានាគារយ៉ាងតិចបំផុត៥ដែរ ដើម្បីយកមកប្រៀបធៀប គ្នា និងជ្រើសរើសធនាគារ១ក្នុងចំណោមនោះដែលមានលក្ខណ្ឌល្អជាងគេបំផុត។ ដែលលក្ខខណ្ឌទាំងនោះរួមមាន៖

1.ពិនិត្យលើវិធីសាស្ត្រក្នុងការបង់សង ថាតើមានលក្ខណៈងាយស្រួល និងសំចៃពេលវេលាដែរឬទេ?

2.រយៈពេលនៃប្រាក់កម្ចី ពីព្រោះរយៈពេលកម្ចី អាចជះឥទ្ធិពលដល់ចំនួនប្រាក់បង់សងប្រចាំខែផងដែរ ជាទូទៅ​ការយក​កម្ចី​រយៈពេលវែងអាចជួយបន្ធូរបន្ថយចំនួនប្រាក់បង់សងប្រចាំខែបាន ។

3.ពិនិត្យលើលក្ខខណ្ឌក្នុងការបង់រំលោះដើម តើលក្ខខណ្ឌទាំងនោះមានភាពស្មុគស្មាញដែរឬទេ? តើអនុញ្ញាតិឲ្យបង់ទំហំប៉ុន្មានភាគរយនៃកម្ចីក្នុងករណីគាត់មានប្រាក់សម្រាប់បង់រំលោះដើម។

4.តើមានលក្ខខណ្ឌអនុគ្រោះដែរឬទេក្នុងករណីពួកគាត់ជួបបញ្ហាហិរញ្ញវត្ថុនៅរយៈពេលខ្លីណាមួយ ដូចជាគាត់អាចផ្លាស់ប្តូរកាលវិភាគបង់ប្រាក់ជាដើម។

គួរជម្រាបផងដែរថា ជាទូទៅ នៅពេលអ្នកស្នើសុំកម្ចីនេះ អ្នកអាចទទួលបានប្រាក់កម្ចីរហូតដល់ទៅ 70% នៃតម្លៃអចលនទ្រព្យដែលអ្នកនឹងទិញ ជាមួយអត្រាការប្រាក់ទាប និងរយៈពេលសងវែង។(businesscambodia)

Check Also

វិធីសាស្រ្តក្នុងកាចិញ្ចឹម​ត្រី​ក្រាញ់ ជាលក្ខណៈគ្រួសារនៅ​ក្នុង​ថង់ ​ប្លា​ស្ទិ​ច​

វិធីចិញ្ចឹម​ត្រី​ក្រាញ់​ក្នុង​ថង់​ប្លា​ស្ទិ​ច ​ចិញ្ចឹម​បែបលក្ខណៈគ្រួសារ រឺប្រកបអាជីវកម្មខ្នាតតូចក៏បាន

Leave a Reply

Your email address will not be published.