ម៉េចបានជាភាគច្រើនទារក យំនៅពេលយប់មានតែ ម្តាយដែលក្រោកទៅមើល អញ្ចឹង?

ជាការពិតណាស់ គ្រប់ឪពុកម្តាយ ដែលទើបតែមានទារក ច្បាស់ជាមាន ការនឿយហត់ យ៉ាងខ្លាំង ក្នុងការ មើលថែរក្សា និង ចិញ្ចឹមបីបាច់ ជាពិសេសគឺនៅពេល ដែលទារកស្រែកយំ នៅពេលយប់ ដែលធ្វើឲ្យ ពួកគាត់ ត្រូវក្រោកទៅមើល តែប្រិយមិត្តមាន ដឹងថា ចំណុចនេះ តើឪពុកឬម្តាយ ដែលជាអ្នក ធ្វើបានល្អជាង?

យោងតាមរបាយការណ៍ បង្ហាញថាម្តាយ ជាអ្នកបំពេញ តួនាទីនេះ ល្អជាងព្រោះ ឪពុកភាគច្រើន តែងតែបន្លំ ឬធ្វើពុតជាគេងលក់ ពេលដែលទារក យំនៅពេលយប់ ទុកឲ្យភរិយា ទៅមើលកូន ជំនួសវិញ។

ដោយផ្អែកលើការ សិក្សាស្រាវជ្រាវ របស់អ្នកវិទ្យាសាស្រ្ត ដែលបានពិសោធន៍ ទៅលើបុរសជា ឪពុកចំនួន ២,០០០នាក់ បានបង្ហាញថា ៤៤% នៃពួកគេភាគច្រើន គឺធ្វើពុតជា គេងលក់ព្រោះតែ មិនចង់ក្រោក ទៅមើលកូនយំ នៅពេលយប់ឡើយ ដោយមានការលើកឡើង ផ្សេងៗគ្នាដូចជា ប្រពន្ធរបស់ពួកគេ នឹងក្រោកទៅមើល ជំនួស, ខ្ជិលព្រោះនឿយហត់ពេក, វាជាវេន របស់ប្រពន្ធ ដែលត្រូវក្រោកមើល កូនពេលយប់, មិនសូវចេះលួងកូន ដូចប្រពន្ធរបស់ខ្លួន ជាដើម។

យ៉ាងណាមិញ Emma Kenny អ្នកជំនាញផ្នែក ចិត្តសាស្រ្តកុមារ បាននិយាយថា “វាជារឿងធម្មតា សម្រាប់ទារកដែល ត្រូវយំនៅពេលយប់ ដូច្នេះឪពុកម្តាយ ទាំង២នាក់ គួរតែកុំ មើលបំណាំគ្នា ចំពោះរឿងមួយនេះ ព្រោះវាអាចក្លាយ ទៅជាជម្លោះមួយផងដែរ នៅពេលណាដែល ភាគីម្ខាងនឿយហត់ ខ្លាំងពេកក្នុងការ មើលថែកូន តែម្នាក់ឯងនោះ”។

សរុបមកវិញ បុរសជាឪពុកភាគច្រើន នៅលើពិភពលោក តែងតែសំងំគេង ឬធ្វើពុតជា គេងលក់ នៅពេលណាដែលទារក យំនៅពេលយប់ តែអាកប្បកិរិយា បែបនេះគួរតែ ប្តូរចេញក៏ព្រោះតែ ដើម្បីជួយសម្រាល បន្ទុកការងារ របស់ភរិយា ហើយម្យ៉ាងវិញទៀត នេះក៏ជាតួនាទី របស់ខ្លួនផងដែរ៕

ប្រភព : dailymail

Check Also

ពិនិត្យមើលថាតើម៉ា ស៊ីន Toyota Prius មានរូបរាងយ៉ាងណា បន្ទាប់ពី 303,000 ម៉ាយ

ម៉ាស៊ីន​ Prius នេះ​ត្រូវ​បាន​ គេ​ធ្វេសប្រហែស​ ប៉ុន្តែ​វា​ នៅ​មាន​ជីវិត​ និង​ទាត់​ Share on Facebook Tweet Follow us Share Share …

Leave a Reply

Your email address will not be published.