យុវជន3រូបថ្ងៃចុងសប្តាហ៍ ដើរលេងបានសប្បាយ ចូលរួមកម្មវិធីដើម្បី ពង្រឹងសមត្ថភាព

ថ្ងៃចុងសប្តាហ៍ ​មនុស្សម្នាទូទៅតែនាំគ្នាសម្រាកម្សាន្ត លំហែកាយតាមតំបន់ផ្សេងៗ ជាពិសេសយុវជន។ តែបច្ចុប្បន្នមានយុវជនជាច្រើនបានាំគ្នាយកថ្ងៃចុងសប្តាហ៍ពីការដើរលេង មកជំនួសវិញនូវការចួលរួមនូវសិក្ខាសាលាផ្សេងៗ ដើម្បីពង្រឹងនូវសមត្ថភាព សិក្សាស្វែងពីភាពជាអ្នកដឹងនាំ និងចំណេះដឹងផ្សេងៗ។

ជារៀងរាល់រសៀលថ្ងៃសៅរ៍ នៅក្នុងសាកលវិទ្យាល័យបញ្ញាសាស្រ្តម្ពុជា AIESEC ដែលជាអង្គការអន្តរជាតិមិនរកប្រាក់ចំណេញ បានផ្តួចផ្តើមបង្កើតនូវកម្មវិធី Beyond Yourself ដើម្បីជាការលើកទឹកចិត្តដល់សិស្សនិស្សិត​ ក្នុងការរកឲ្យឃើញនូវសក្តានុពល និងជាបុគ្គលដែលមានផលិតភាពក្នុងសង្គម ដើម្បីក្លាយជាអ្នកដឹកនាំដ៏ពូកែនាពេលអនាគត។

លោក Mar Kimheng ជានិស្សិតផ្នែកអប់រំជាន់ខ្ពស់ និងជាប្រធានគណកម្មការនៃ AIESEC មានប្រសាសថា៖ « អង្គការនេះត្រូវបានបង្កើតឡើងនៅកម្ពុជាជាលើកដំបូងតាំពីឆ្នាំ ២០០៩ ដែលមានមូលដ្ឋានក្នុងស្រុកចំនួន ៤ និងមានសាកលវិទ្យាល័យជាដៃគូជាង ២០ ដែលមានអតីតនិស្សិតជាង ១០០០នាក់ផងដែរ»។

ជាមួយគ្នានោះ លោក Kim Amnath ជានិស្សិតដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែក ទំនាក់ទំនងអន្តរជាតិ លោកជឿជាក់ថា៖ «តាមរយៈបទពិសោធន៍របស់ខ្ញុំក្នុងការចូលរួមសិក្ខាសាលានេះ វាពិតជាធ្វើឲ្យខ្ញុំមានទំនុកចិត្ត ក្នុងការពង្រឹងសម្ថភាពនៃភាពជាអ្នកដឹកនាំ»។

យុវជន គឺជាវ័យដែលត្រូវស្វែងរកឲ្យឃើញនូវ ភាពប៉ិនប្រសប់ និងគោលបំណងរបស់ពួកគេ។ លោកសង្កត់ធ្ងន់ថា៖ «កត្តាដែលបង្ហាញពីគុណភាពនៃជីវិតគឺ ការពង្រឹងនូវភាពប៉ិនប្រសប់ និងអាកប្បកិរិយារបស់ខ្លួន» ។

ដោយឡែក លោក Mean Vibol Virak បានចែករំលែកនូវបទពិសោធន៏នៃរបៀបដែលគាត់អាចយកឈ្នះលើភាពភ័យខ្លាចរបស់គាត់ រាល់ពេលដែលគាត់ឡើងនិយាយរាល់វេទិកាសាធារណៈ។ « ខ្ញុំត្រូវស្គាល់ខ្លួន​ឯងឲ្យច្បាស់ ទាំងអ្វីដែលខ្ញុំត្រូវនិយាយ មិនថាអាកប្បកិរិយា មិនថាសម្លេងដែលនឹងនិយាយទៅកាន់មនុស្សជាច្រើន » លោកលើកឡើង។

វាពិតជារឿងមួយដ៏ល្អ ដែលពួកគេយកពេលវេលាដើរលេង ដើរផ្សារ មកចូលរួមស្តាប់នូវការចែករំលែកបទពិសោធន៏ពីបុគ្គលជោគជ័យ ដើម្បីជំរុញ និងអភិវឌ្ឍន៍ខ្លួន​ឯងឲ្យក្លាយជាបុគ្គលដ៏មានសក្តានុពលក្នុងសង្គម៕

ប្រភព​​​​​:  Business Cambodia

Check Also

កំហុសទាំង ១០ របស់ សិល្បករល្បី ៗ នៅលើពិភព លោកបានធ្វើឱ្យយើង មិនដែល បានកត់សម្គាល់

រាប់រយឆ្នាំបន្ទាប់ពីស្នាដៃសិល្បៈ ដ៏ល្បីល្បាញទាំងនេះត្រូវបានបង្កើត ឡើងអ្នកជំនាញបានព្យាយាម Share on Facebook Tweet Follow us Share Share Share Share Share

Leave a Reply

Your email address will not be published.