រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តែងតាំងលោក ងិន ពេជ ជាព្រះរាជអាជ្ញា ខេត្តរតនគិរីស្តីទី បន្ទាប់ពី ដកតំណែងលោក ជា ពេជ្រ

(ភ្នំពេញ)៖ ភ្លាមៗ បន្ទាប់ពីដកតំ ណែងរបស់លោក ជា ពេជ្រ ពីព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តរតនគិរី ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ដដែលនេះ បានសម្រេច តែងតាំងលោក ងិន ពេជ ព្រះរាជអាជ្ញរងអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យទៅទទួលតំណែងជា ព្រះរាជអាជ្ញាស្តីទី នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី ជំនួសលោក ជា ពេជ្រ។

យើងតាមលិខិតបង្គាប់ការលេខ ០១៣ កយ.បក/១៩ របស់ក្រសួងយុត្តិធម៌ បានសម្រេចតែងតាំងលោក ងិន ពេជ ជាព្រះរាជអាជ្ញាស្តីទី នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី រហូតដល់មានការតែងតាំងព្រះរាជអាជ្ញាជាផ្លូវការ៕

Check Also

រន្ធត់ណាស់! យុវជន ម្នាក់ជិះម៉ូតូបុករថយន្ដ​ កុងតៃន័រ ស្លាប់មួយរំពេច

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូក្នង ល្បឿនលឿនគោលបំណងដឹកម្ហូប ឲ្យភ្ញៀវ តែមិនទាន់ដល់ផងស្រាប់ 60 SHARES Share on Facebook Tweet Follow us Share …

Leave a Reply

Your email address will not be published.