រដ្ឋាករទឹកស្វយ័តក្រុង ភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹក រយៈពេលខ្លី នៅតំបន់មួយ ចំនួនក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹរយៈពេលខ្លី នៅតំបន់មួយចំនួនក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដើម្បីតភ្ជាប់បណ្ដាញចែកចាយទឹកថ្មី បង្កភាពងាយស្រួលក្នុងការប្រើប្រាស់ និងទាន់ពេលវេលាដល់ប្រជាពលរដ្ឋ។
តាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា នៅយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លី នៅតំបន់មួយចំនួនក្នុងសង្កាត់ចោមចៅ ដើម្បីកាត់ភ្ជាប់បណ្ដាញចែកចាយទឹកថ្មីទំហំ ១១០ មម ចំនួន០១ ទីតាំងនៅផ្លូវលេខ ១១៤K និងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ ៨៦ K ដល់ផ្លូវ ១២៣K នៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សេចក្ដីប្រកាសព័ត៌មាន ដដែលបន្ថែមថា ការផ្អាកការផ្គត់ផ្គង់ទឹក មួយរយៈពេលខ្លីប្រមាណជា ០៤ម៉ោង គឺចាប់ពីម៉ោង ៨ យប់ រហូតដល់ម៉ោង ១២ យប់ និងអាចធ្វើឲ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លី ក្រោយពេលការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះរួចរាល់។
អាស្រ័យដូចបានជម្រាបជូនខាងលើ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមឲ្យ ប្រជាពលរដ្ឋ ស្ថាប័នរោងចក្រ សហគ្រាស ដែលមានលំនៅដ្ឋាន និងទីតាំងខាងលើ ដែលត្រូវរងការខ្វះទឹករយៈពេលខ្លីនេះ ត្រៀមបម្រុងទឹកសម្រាប់ប្រើប្រាស់ក្នុងរយៈពេលដូចបានជម្រាបជូនខាងលើ ដោយក្ដីអនុគ្រោះ។

Check Also

រន្ធត់ណាស់! យុវជន ម្នាក់ជិះម៉ូតូបុករថយន្ដ​ កុងតៃន័រ ស្លាប់មួយរំពេច

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូក្នង ល្បឿនលឿនគោលបំណងដឹកម្ហូប ឲ្យភ្ញៀវ តែមិនទាន់ដល់ផងស្រាប់ Share on Facebook Tweet Follow us Share Share Share …

Leave a Reply

Your email address will not be published.