ដែលគេសន្និដ្ឋាន រថភ្លើងបើកកិន បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នៅត្រង់ចំណុចលើថ្នល់រថភ្លើង ភូមិ ប្រទះឡាង ក្បែស្ពានស្ដុកប៉ែកខាងជើងប្រែល300ម៉ែត្រ សង្កាត់ប្រទះឡាង ខណ្ឌដង្កោ ។
សាកសពឈ្មោះ ជ័យ ហុំ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ កម្មករសំណង់ស្នាក់នៅក្នុងការដ្ឋានសំណង់ស្ពានអាកាសចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងស្រុកកំណើតភូមិ កំពង់អុស ឃុំកំពង់អុស ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង។
តាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ បើតាមការបំភ្លឺពីអ្នកភូមិវេលាម៉ោងប្រហែល១១និង៣០នាទីយប់ថ្ងៃ២១ ខែកក្ដដា ឆ្នាំ២០១៩ ឃើញជនរងគ្រោះឈលើផ្លូវបេតុងជិតថ្នល់រថភ្លើងចំងាយពីកន្លែងកើតហេតុប្រហែល១៥០០ម៉ែត្រ លុះមកដល់វេលាម៉ោង ម៉ោង៨ព្រឹកថ្ងៃទី២២ ខែកក្កដា នេះ ស្រាប់តែប្រជាពលរដ្ឋប្រទះឃើញ ជនរងគ្រោះដេកស្លាប់នៅលើថ្នល់រថភ្លើងទៅវិញ ។
សាកសពត្រូវបានសមត្ថកិច្ចជំនាញ ចុះទៅពិនិត្យ កោសល្យវិច័យ សន្និដ្ឋានថា ពិតជាស្លាប់ដោយរថភ្លើង បើកបុក រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕