រថយន្តហុីយ៉ាន់ដាយ បុកម៉ូតូពេញទំហឹងបណ្ដាយ ឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅ និងកន្លែង

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរារណ៍ មួយរវាងរថយន្តហុីយ៉ាន់ដាយ បុកជាម៉ូតូ ហុងដាកុបជ្រុង បណ្ដាលឲ្យបុរសម្នាក់ បោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗនៅនិងកន្លែង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង១៥នាទីយប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។

សពជនរងគ្រោះខាងលើមានឈ្មោះ ប៉ែន តុលា អាយុ ២៥ឆ្នាំ មុខរបរ ជាងប៉ះកង់ឡាន ស្នាក់នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងមានស្រុកកំណេីត នៅភូមិពភ្លា ឃុំសង្ឃ័រ ស្រុកស្វាយរៀង ខេត្តស្វាយរៀង ។

បេីតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកហុងដាកុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ស្វាយរៀង 1F-1790 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីកើតមកលិច ក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្កម៉ាក ហុីយ៉ាន់ដាយ ប្រភេទដឹកទូកុងតឺន័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E-0247 បានធ្វើដំណើរបញ្ច្រាស់ទិសគ្នាក្នុងល្បឿនយ៉ាងលឿន និងបានរវ៉ាជែងរថយន្តមួយគ្រឿងផ្សេងទៀត ជ្រុលទៅបុកម៉ូតូកុបជ្រុងខាងលើចំពីមុខពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ម្ចាស់ម៉ូតូដួលបោកក្បាលនិងថ្នល់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអធម៌ ចំណែកឯតៃកុងរថយន្តបង្កបានចុះគេចខ្លួនបាត់បន្សល់រថយន្តនៅនិងកន្លែងកើតហេតុ ។

បើតាមសម្ដីបងប្រុសបង្កើតរបស់សពជនរងគ្រោះបានប្រាប់ឲ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូពីព្រែកហូរ មកផ្ទះគាត់នៅម្ដុំរង្វង់មូលគួរស្រូវ ដើម្បីមកដេកជាមួយ តែអកុសលប្អូនប្រុសរបស់គាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិតគួរឲ្យសោកស្ដាយបំផុត ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយជំនាញចរាចរណ៍ខណ្ឌដង្កោ ធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធីនាពេលក្រោយ ។ ចំណែកសពជនរងគ្រោះខាងលើ សមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យសាច់ញាតិដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕

Check Also

ជង់តែងចាំកុក តែកុកទេដែលចេះតែ ភ្លេចជង់!

យុវជនម្នាក់ដែលតែងតែប្រើល្បិច បោកយកគ្រឿងអេឡិចត្រូនិចពី ហាងនានា រហូតដល់ទៅ១១លើក ត្រូវបាន

Leave a Reply

Your email address will not be published.