រថយន្ត​កុងគឺន័របើក បុកម៉ូតូនិច ស្លាប់ម្នាក់នៅ លើផ្លូវជាតិលេខ៤

កណ្តាល ៖ បុរសម្នាក់ស្លាប់ភ្លាមៗ នៅកន្លែង បន្ទាប់ពីជួបគ្រោះ ថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្ត កុងតៃន័របើកបុកម៉ូតូនិច ច្រាសទិស កាលពីវេលាម៉ោង១២រំលងអធ្រាត្រចូលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវជាតិលេខ៤ មុខសាលាស្រុកអង្គស្នួល ភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

តមប្រភពបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កប្រភេទកុងតៃន័រ បើកបរល្បឿនលឿនពីលិចទៅកើត ដល់ចំណុចខាងលើ បានបុកម៉ូតូ ម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FK-0935 កំពុងបើកច្រាសទិស បណតាលឲ្យស្លាប់ភ្លាមៗនៅកន្លែង ។

ក្រោយកើតហេតុ សត្ថកិច្ច ចុះទៅពិនិត្យ ស្រាវជ្រាវ ទំនាក់ទំនងទៅក្រុមគ្រួសារ ចាត់ចែងដឹកយកសពទៅធ្វើបុណយតាមប្រពៃណី រីឯមធ្យោបាយ ពាក់ព័ន្ធក្នុងករណីខាងលើ សមត្ថកិច្ចវាស់វែងយកទៅរក្សាទុក កសាងសំណុំរឿងតាមនីតិវិធី ៕

Check Also

រន្ធត់ណាស់! យុវជន ម្នាក់ជិះម៉ូតូបុករថយន្ដ​ កុងតៃន័រ ស្លាប់មួយរំពេច

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូក្នង ល្បឿនលឿនគោលបំណងដឹកម្ហូប ឲ្យភ្ញៀវ តែមិនទាន់ដល់ផងស្រាប់ 60 SHARES Share on Facebook Tweet Follow us Share …

Leave a Reply

Your email address will not be published.