សព្វថ្ងៃយើងរាល់គ្នាខំប្រឹងសម្រាប់តែតម្រូវខ្លួនខាងក្រៅ ដូចឡាន ផ្ទះ លុយ និងសម្ភារៈទំនើបៗជាច្រើនទៀត។ តែអត់ដែលបានប្រឹងរករសម្រាប់តម្រូវចិត្តខាងក្នុងទេ។ ត្រូវចាំថា របស់ខាងក្រៅ ទោះជាប្រឹង១០ជាតិ ហើយមានជាងនេះរាប់លានដងទៀត ក៏មិនគ្រប់ មិនឆ្អែត មិនបានសុខស្ងប់ឡើយក្នុងជីវិតមួយនេះ។
ព្រះសម្មាសម្ពុទ្ធបានសម្តែងថា៖«ជីវិតបានសុខ ព្រោះអត់បានអប់រំល្អ។» អ្នកខ្លះមានលុយ អាចដើរជំវិញពិភពលោកបាន តែចិត្តគាត់មិនសុខ មិនស្ងប់។ ហើយគាត់ចេះតែប្រឹងគិតថា បើមានឡានម៉ូតនេះ តម្លៃនេះ ផ្ទះធំជាងនេះទើបជីវិតល្អប្រសើរ។ តែគ្រប់ការគិត ការចំណាយ វានៅតែមិនអាចឱ្យចិត្តខ្លួនបានសុខសោះ។ ហើយចិត្តនៅតែខឹង នៅតែមូហ្មៅ ដាក់គេឯងច្រើនទ្វេដងទៀត។
សេចក្តីក្រោធអាចធ្វើអោយយើងញ័រទាំងកាយនិងចិត្តថែមទាំងបេះដូង ហើយក៏អាចធ្វើអោយមានអំពើហិង្សា កើតជំងឹបេះដូង ដេកមិនលក់បក់មិនល្ហើយ មិនថានៅកន្លែងធ្វើការនិងនៅកន្លែងផ្សេងតែងតែមានទំនាស់និងកំហឹងកើតឡើងមក។ ដូចនេះហើយបើយើងដឹងថា យើងជាមនុសល្ហុងខ្ចី បើយើងដឹងថាកំហឹងរបស់យើងឈានទៅរកខឹងហើយ យើងត្រូវចេះទប់អោយជាប់ បើដឹងថាយើងជាមនុស្សមានចិត្តឆេវឆាវច្រើន យើងត្រូវរកវិធីណាមករំសាយពីកំហឹងមួយនេះ ដើម្បីកុំឱ្យវាក្លាយជាម្ចាស់ចិត្ត ហើយបញ្ជាយើងឱ្យធ្វើអំពើវិនាសជាដើម៖
1. បើដឹងថារឿងមួយនេះធ្វើអោយយើងមានកំហឹង កុំអោយគិតពីវាបន្តទៀត យើងអាចរកមិត្តភក្តិទៅជជែកលេង ដើរកំសាន្តលំហែកាយខ្លះ លេងទូរសព្ទ័ដើម្បីដោះស្រាយមួយពេលៗនៅពេលដែលកំហឹងយើងបានកើតឡើង។
2. មានការខន្តី អត់ធ្មត់ ចេះទទួលយកពាក្យអ្នកដទៃដែលមិនសមរម្យនិយាយមករកយើង កុំតបតនៅពេលដែលខឹងនេះ ភាគច្រើនគឺខុស និងសំរេចចិត្តនាំអោយមានវិប្បដសារីទៅថ្ងៃក្រោយ។
3. មានការលើងលែងទោសដល់អ្នកដទៃនៅពេលដែលគេបានធ្វើខុសមកលើយើង កុំទៅចាំយករឿងដែលមិនល្អដាក់ខ្លួនច្រើនពេក បោះវាចោលទៅ។
4. មានមេត្តាធម៍ដល់អ្នកដទៃជានិច្ច ព្យាយាមបើកចិត្តអោយទូលាយទទួលយកការគិតល្អមកទុកក្នុងខួរក្បាល និយាយអ្វីដែលល្អៗ មិនមានបំណងអាក្រក់ទៅលើអ្នកដទៃ។
5. មានបញ្ញា រៀនស្វែងយល់ពីដំណើរជីវិតរបស់ខ្លួន មានពេលខ្លះយើងទទួលបានការពេញចិត្ត មានពេលខ្លះយើងខកបំណង ខ្លះរកស៊ីចំណេញ និង រកស៊ីខាត ពេលខ្លះមានរឿងល្អនិងរឿងមិនល្អ យើងត្រូវរៀនត្រៀមចិត្តទទួលយកនូវអ្វីដែលយើងខកចិត្ត បញ្ញាមួយនេះធ្វើអោយយើងទទួលយកដោយមិនមានការខឹងក្រោធ។
6. ខឹងបំផ្លាញទ្រព្យសម្បត្តិ មិនមែនជាការល្អទេ។ ទ្រព្យសម្បត្តិខំរករាប់ឆ្នាំទម្រាំទិញបាន ដល់ពេលខឹង អត់ចេះទប់កំហឹង បោកខ្ទេចខ្ទីអស់។ វាបានតែការសោកសៅ ស្តាយក្រោយនៅពេលឈប់ខឹង។
រៀនអត់ទ្រាំ ខន្តីអត់ធន់ គ្រូសារ កូន ប្រពន្ធមិនចង់ឃើញប្តី រឺប្រពន្ធប្រើកំហឹង ចិត្តក្រោធដូចបិសាចមករស់នៅជាមួួយគ្នាទេ៕