រស់នៅកំុគិតចង់តែជោគ ជ័យពេក​គិតពីគុណ តម្លៃនៃជីវិតផង

លោកមហារដ្ឋបុរសរបស់ឥណ្ឌា​ដែល អ្នកបានទាមទារឯករាជ្យ​ប្រទេស ឥណ្ឌា​ពីចក្រភពអង់គ្លេសគឺលោក ​មហាត្មាតគន្ធី​ធ្លាប់បានពោលថា​រស់នៅ កុំគិតចង់តែជោគជ័យពេក​ត្រូវគិតពីគុណតម្លៃនៃជីវិតផង​ កុំចេះតែខំចង់មាន​ពេក។

លោកតាមហាត្មាតគន្ធីបានលើកទ្បើងថា​ ជោគជ័យពិតមិនឋិតលើទ្រព្យដែលយើង​រកបានច្រើននោះទេ​ ដូចនេះកំុប្រញាប់តែជោគជ័យ​ តែមិនខំកសាងខ្លួនឯង​​ឲ្យជីវិតខ្លួន​មានតម្លៃមួយសម្រាប់មនុស្សជាតិ។​ គាត់បានបន្ថែមទៀតថា​ប្រសិនបើឥណ្ឌា​ស្រូបយក​ក្បួន​របស់លោកខាងលិច​ក្នុងការពន្លឿនសេដ្ឋកិច្ច​ដោយមិនបានគិតពី​បែបបថរស់នៅរបស់​ឥណ្ឌាចូលទេ ​នោះ​​ចុងក្រោយ​វាគ្រាន់តែជាការខកចិត្តធំមួយប៉ុណ្ណោះ។

ទស្សនះរបស់លោក​តាគន្ធី​គឺត្រូវផ្តោតលើមនុស្សដើម្បីអភិវឌ្ឃសង្គម ​មិនមែនគិត​ពី​គោលដៅលុយ​ឬរបស់ហឺុហាខាងក្រៅនោះទេ។​ក្នុងការដឹកនាំអាជីវកម្មវិញក៏ដូចគ្នាដែរ ​មេដឹកនាំ​ណាដែលមិនគិតពីបុគ្គលិក​ពីការរីកចម្រើន​សមត្ថភាព​របស់ពួកគាត់​​ គិតតែពីតួរលេខលក់ ​​គិតតែពីប្រាក់ចំនេញ ​នោះចុងក្រោយនឹងស្តាយក្រោយជាមិនខាន។

ជីវិតឯកជនជាបុគ្គលវិញក៏ដូចគ្នាដែរ ​អ្នកគួរដឹកនាំជីវិតខ្លួនឯងមួយនេះ ​ដោយផ្តោត​លើគុណតម្លៃដែលអ្នកនឹងកសាង ​កុំគិតតែខំធ្វើច្រើនមុខពេក។​ខណះដែលបច្ចេកវិទ្យា​ដើរកាន់តែលឿន​វាបានធ្វើឲ្យមនុស្សយើងកាន់តែតម្រូវឲ្យដើរលឿនជាងមុន ​តែអ្នក​មិនត្រូវគិតតែពីខំទៅឲ្យលឿន​ដោយមិនគិតពីក្តីស្រមៃរបស់ខ្លួននោះទ្បើយ។

សង្ឃឹមថា​អត្ថបទមួយនេះ​នឹងជួយដាស់អារម្មណ៍ទាំងអស់គ្នា​ដែលកំពុងវង្វេង​​ដោយសារល្បឿននៃបច្ចេកវិទ្យា​ ដោយសារល្បឿននៃជីវិត​ដែលបានកំពុង​ធ្វើឲ្យយើងខ្លះលង់នឹងជោគជ័យខ្លាំងពេក ឬលង់នឹងទ្រព្យខាងក្រៅខ្លាំងពេក ​ភ្លេច​គុណតម្លៃនៃជីវិតរបស់ខ្លួនឯង។

រស់ដោយមានន័យគឺត្រូវរស់ដោយមានគុណតម្លៃសម្រាប់មនុស្សឯទៀត!

Check Also

មនុស្ស ២០ នាក់ដែល Irony ពិពណ៌នាយ៉ាងល្អ ឥតខ្ចោះពីអ្វីដែលមនុស្ស ពេញវ័យគឺដូច

ក្នុងនាមជាមនុស្សពេញវ័យគឺក ម្រណាស់ដែលអ្នករំពឹងទុកនៅ ពេលអ្នកនៅក្មេង។ តាមពិតវាពិបាក

Leave a Reply

Your email address will not be published.