រីសតកប់ពពកនៅថៃមួយនេះ ឃើញហើយចង់តែបោកកូន ជ្រូកទៅលេងទេ

ភូមិសាស្ត្រជាប់ភ្នំ ជាប់សមុទ្ររបស់ប្រទេស ថៃបានបង្កលក្ខណះងាយស្រួលយ៉ាងខ្លាំង ក្នុងការដែលប្រទេសនេះអាចអភិវឌ្ឍន៍ លើវិស័យទេសចរណ៍របស់ខ្លួន។ ជានិច្ចជាកាល គណនីនៅតាមបណ្តាញសង្គមឯប្រទេសថៃ តែងតែផ្សព្វផ្សាយពីរមនីយដ្ឋានទេសចរណ៍ប្លែកៗ ជាទីគួរចាប់អារម្មណ៍សម្រាប់អ្នកដែលចូលចិត្តដើរកំសាន្ត ពិសេសតាមតំបន់ធម្មជាតិ។​

តួយ៉ាងដូចជារីសតដ៏សម្បូរបែបមួយនៅលើខ្នងភ្នំមួយ ឯខេត្តពេជ្ជបុន។ អ្វីដែលជាការទាក់ទាញបំផុតសម្រាប់រីសតមួយនេះគឺថា​ អ្នកដែលទៅស្នាក់នៅទីនោះនឹងទទួលបានបទពិសោធន៍ថ្មីបំផុត ពោលគឺហាក់បីដូចជាគេងនៅលើមេឃអញ្ចឹង។

វីឡានីមួយៗនៅក្នុងរីសតនេះគឺសុទ្ធសឹងតែព័ទ្ធជុំវិញទៅដោយវេរ៉ង់ដាដើម្បីអោយអ្នកស្នាក់នៅអាចដើរចេញពីដំណេកទៅស្រូបយកបរិយាកាសស្រស់ស្រាយនាពេលព្រឹកព្រហាមបាន។ កាន់តែពិសេសជាងនេះទៅទៀត ដោយសារតែរីសតនេះស្ថិតនៅលើភ្នំខ្ពស់ សូម្បីតែពពកក៏នៅក្រោមវាផងដែរ ដូច្នេះគ្រាន់តែបើកបង្អួចចេញមក គឺនឹងឃើញទិដ្ឋភាពសក្បោស ដូចនៅលើឋានសួគ៌អញ្ចឹងដែរ។

ចំនែកតម្លៃវិញគឺរឹតតែអស្ចារ្យទៅទៀត គឺថាមួយបន្ទប់គឺចាប់ផ្តើមពីប្រមា៧០$ឡើងទៅដល់១៨០$អីប៉ុណ្ណោះ ហើយតម្លៃនេះក៏បូករួមបញ្ចូលទាំងអាហារពេលព្រឹកផងដែរ។ តោះ! ចាំអង្កាលទៀត បោកកូនជ្រូកមួយហើយទៅលេងទីនោះទាំងអស់គ្នា៕

Check Also

សិល្បករបង្កើតពិភព Surreal មួយដែលមើល ទៅដូចជាឆ្ងាយពីក្តីសុបិន្តរបស់ សាវ៉ាឌ័រដាលី

ការបំផុសគំនិតអាចមករកយើង នៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា ជាពិសេសប្រសិនបើអ្នកជាអ្នកថត 60 SHARES Share on Facebook Tweet Follow us Share Share Share Share …

Leave a Reply

Your email address will not be published.