រុក្ខជាតិ និង​សត្វ ដែលជា​និ មិត្តសញ្ញា តំណាង​ជាតិខ្មែរ​!

បទ ជាប់​ទង

-​ស្មេរ​សាកល្បង ចង​ចែងចារ ថ្លាថ្លែង​ស្តី​
​ជា​កាព្យ​ខ្លី ស្តី​តាម​ចាំ សាំ​កុំ​ថា​

​រាប់​រឿង​សត្វ អត្ត​ច្បាស់ ចាស់​ចែងចារ​
​ទាំង​រុក្ខា ថា​អ្នក​ចាំ ផ្តាំ​ចែក​ទៀត​។​

-​ផ្តើម​ពី​ត្នោត ដោត​ដាំ​ដុះ ច្រុះ​ច្រូងច្រាង​
​ឈើ​តំណាង តាងនាម​ខ្មែរ ថែ​ឈ្មោះ​ជាតិ​
​ផ្ការំដួល ឆួល​ក្រអូប ស្រូប​អស់​ញាតិ​
​ផ្កា​តាង​ជាតិ ឃ្លា​តទៅ​ឆ្ងាយ ស្តាយ​បុប្ផា​។​

-​ចេកពងមាន់ គ្រាន់​ក្រៃណា តា​តាក់តែង​
​ចេក​ជាតិ​ឯង ស្តែង​អត្ត ឆ្លាក់​ខេមរា​
​គោព្រៃ​ម្រឹគ​ ​ទឹក​មាន​ត្រី ល្បី​មច្ឆា​
​ប្រាប់​តាម​តា ថា​នោះ​អី ត្រី​គាល់​រាំង​។​

-​អណ្តើក​ហ្លួង ជួង​គេ​គោះ គ្រោះ​ក្រៃ​ក្រាស់​
​សល់​តិច​ណាស់ ខ្វះ​ជម្រក ជ្រក​ពារ​ពាំង​
​សត្វ​ត្រ​យ៉ង ផ្សង​ជីវិត ជិត​ឆ្ងាយ​គាំង​
​ស្ទុះ​ដូច​ស្ទាំង ទាំង​ភិតភ័យ ព្រៃ​ប្រួល​ប្រែ​៕

Check Also

ការស្រាវជ្រាវថ្មីរបស់អ្នកវិទ្យា សាស្ត្របានអះអាងថា៖ 99.99% គឺមនុស្សដែលជា អ្នកបង្កឲ្យមានការប្រែប្រួល អាកាសធាតុ

អាមេរិក៖ យោងតាមទិន្នន័យថ្មី នៃការវិភាគដោយប្រព័ន្ធផ្កាយ រណបក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ 60 SHARES Share on Facebook Tweet Follow us Share Share Share …

Leave a Reply

Your email address will not be published.