រឿងចម្លែកៗដែលពិបាកបក ស្រាយពីការរស់នៅរបស់មនុស្ស សព្វថ្ងៃ៖

រឿងចម្លែកៗដែលពិបាកបក ស្រាយពីការរស់នៅរបស់មនុស្ស សព្វថ្ងៃ៖
1.ស្រឡាញ់ផ្កា តែកាច់ផ្កា
2.ស្រឡាញ់សត្វ តែដាក់ខ្នោះ ដាក់ច្រវាក់ ដាក់ទ្រុង
3.ទៅហាត់ប្រាណ តែជិះដណ្ដើរយន្ដ
4.ជិះម៉ូតូជិះឡាន ទៅធាក់កង់ ទៅរត់នៅក្នុងក្លឹប
5.ស៊ីកប់ៗក្រឡើតដើម្បីយកកម្លាំងទៅសម្រកទម្ងន់
6.ម្ចាស់ក្លឹបហាត់ប្រាណដុះក្បាលពោះស្អុយ
7.ជុំគ្នាហូបអីដើម្បីបង្កើនភាពស្និទ្ធស្នាល តែមុខឈ្ងោកចុចទូរស័ព្ទ
ថតរូបបង្ហោះហើយឆ្លើយឆ្លងសារមិត្តនៅក្នុងទូរស័ព្ទ
8.ញញឹមក្នុងតែរូបថត ខាងក្រៅមុខស្ងួត ពោរពេញដោយភាពស្មុគស្មាញ
9.ទៅដល់ឋានព្រះចន្ទរាប់លានម៉ែត្របានងាយជាងទៅលេងអ្នកជិតខាង
10.និយាយថាទៅដើរលេង តែជិះឡានជិះម៉ូតូ
11.ប៉ូលីសឲ្យពាក់មួយការពារក្បាលខ្លួនឯង តែអត់ពាក់មួកខំជិះគេចពីប៉ូលីស
គេចបានសប្បាយចិត្ត
12.ស្រីៗស្លៀកខ្លី ខំប្រឹងទាញបិទបាំង ខ្លះយកគ្រឿងផ្សេងៗមកបាំងក៏មាន
13.ផឹកស្រាច្រើនអស់លុយច្រើនហើយពិបាកខ្លួនច្រើន នៅតែផឹកច្រើន
14.អ្នកមានលុយគេមិនសូវបង្ហាញ បង្ហាញតែអ្នកមិនសូវមាន
15.អ្នកធ្វើការដើម្បីជាតិមិនសូវបានមាត់ អ្នកពូកែមាត់បែរជាប់ឈ្មោះស្នេហាជាតិ
16.អ្នកប្រឹងស៊ីមិនធាត់ អ្នកប្រឹងអត់មិនស្គម
17.អ្នករៀនពូកែ រកស៊ីឲ្យគេ អ្នករៀនមិនសូវចេះ មិនបានរៀន រកស៊ីខ្លួនឯង
18.អ្នកសរសេរសៀវភៅ “វិធីក្លាយជាសេដ្ឋី” នៅតែលក់សៀវភៅ
19.អ្នកសរសេរសៀវភៅ “យុទ្ធសាស្រ្តទីផ្សារ” តែលក់សៀវភៅខ្លួនឯងអត់ដាច់
20.ចង់ស្អាតមិនថែខ្លួន បែរទៅរៀនEditរូប
21.យកលុយទិញកូនជ្រូកសន្សំលុយ
22.បើកម៉ាស៊ីនត្រជាក់ បើកង្ហារ ដណ្ដប់ភួយ
23.វ៉ៃកូន ប្រដៅប្រាប់កូនថាកុំវ៉ៃគ្នាអត់ល្អទេ
24.គេចសាលាចូលច្រៀងដាក់បទ អ្នកម៉ែមានគុណ
25.អ្នកទៅទិញអីវ៉ាន់មិនសូវបានទិញដូចអ្នកជូនគេទៅទិញ
26.ហៅលុយអាមេរិចថាលុយដុល្លារ ហៅលុយខ្លួនឯង លុយខ្មែរ មិនហៅលុយរៀល
27.៩ម៉ឺនថ្លៃអីវ៉ាន់ ថែម១ម៉ឺនថ្លៃដឹក អត់ទិញ ១០ម៉ឺនដឹកជញ្ជូនអត់គិតលុយ ទិញ
28.ធម្មតា១០ម៉ឺន អត់ទិញ ដាក់២០ម៉ឺនចុះពាក់កណ្ដាល ទិញ
29.ស្លៀកពាក់ការពារខ្លួន ដល់ខ្លាចហុយដីប្រឡាក់ដោះទុក សុខចិត្តប្រឡាក់ខ្លួន
30.កាប់ដើមឈើធ្វើទ្រុងចាប
31.យកលុយទិញក្រដាសដុត អុជធូប ស្រូបផ្សែង
បួងសួងសូមឲ្យមានសុខភាពល្អ រកស៊ីមានបាន
32.ប្រើកុំព្យូទ័រកាន់ទូរស័ព្ទរាប់សិបម៉ោងដើម្បីស្វែងរកវិធីការពារភ្នែក
33.លំហែកាយទៅលេងកន្លែងស្អាតៗមិនយកភ្នែកមើល រវល់ថតទេសភាពមើលក្នុងទូរស័ព្ទ
34.អ្នកលក់ទូរស័ព្ទNokia តែប្រើ Samsung, Apple
35.ទិញទូរស័ព្ទ តួ រាង ភ្លឺៗ ស្អាតៗ តែដាក់ស្រោមជិតៗ
36.ក្រដាសបិទជញ្ជាំងសរសេរថា “ហាមបិតក្រដាសផ្សព្វផ្សាយ”
37.កន្លែងផ្ញើអីវ៉ាន់សរសេរថា បាក់បែកមិនទទួលខុសត្រូវ
38.លើកញ្ចប់បារីសរសេរថា ជក់បារីបណ្ដាលឲ្យខូចសុខភាព
39.គ្រូខ្មែរពេលកូនចៅខ្លួនឈឺទៅរកពេទ្យវិទ្យាសាស្រ្ត
40.ផឹកគ្រឿងកំប៉ុងផ្អែមៗឲ្យមានកម្លាំងហាត់ប្រាណការពារជម្ងឺ
41.ពេលយប់មិនព្រមដេកពេលថ្ងៃអង្គុយស្ងាប
42.រដ្ឋខ្មែរសាសនាគោលព្រះពុទ្ធ មាឃបូជា វិសាខបូជាមិនសូវស្គាល់ ស្គាល់Christmas
43.សរសេរអក្សរខុស ដល់គេប្រាប់ប្រកែកតបទៀតថា ហ្នឹងភាសានិយាយខុសភាសាសរសេរ
44.របស់ត្រូវលក់មិនសូវផ្សាយ ផ្សាយតែរឿងរង្វាន់
45.ប្រាប់គេថាក្នុងInternetភាគច្រើនជារឿងកុហក
គេសួរថាម៉េចបានដឹង ប្រាប់គេថាឃើញក្នុងGoogleគេសរសេរអីចឹង
46.បង់ថ្លៃសាលារាប់សិបម៉ឺន គ្រាន់តែគ្រូអត់មកបង្រៀនមួយថ្ងៃ អរសឹងតែចេះហោះ

ដូចពេកឰ!
ម៉េចទៅអ៊ីចឹងអស់ទៅ?

Check Also

មនុស្ស ២០ នាក់ដែល Irony ពិពណ៌នាយ៉ាងល្អ ឥតខ្ចោះពីអ្វីដែលមនុស្ស ពេញវ័យគឺដូច

ក្នុងនាមជាមនុស្សពេញវ័យគឺក ម្រណាស់ដែលអ្នករំពឹងទុកនៅ ពេលអ្នកនៅក្មេង។ តាមពិតវាពិបាក

Leave a Reply

Your email address will not be published.