រឿងទាំង 5 យ៉ាង​ជួយ​អ្នក​នៅ​ពេល​ដែល​ជួប​នឹង​មនុស្ស​ដែល​ច្រណែន​ឈ្នានីស​ និង​ មនុស្ស​អវិជ្ជមាន

ក្នុង​ដំណើរ​របស់​ជីវិត​ អ្នក​ប្រាកដ​ជា​បាន​ជួប​ជាមួយ​នឹង​មនុស្ស​ជា​ច្រើន​ដោយ​ខាន​ពុំ​បាន ដោយ​មាន​អ្នក​ខ្លះ​ជា​មនុស្ស​ល្អ​និង​អស្ចារ្យ​ដែល​បាន​ស្គាល់​ពួក​គេ រី​ឯ​អ្នក​ខ្លះ​ទៀត​ធ្វើ​ឱ្យ​អ្នក​មិនចង់​ជួប​មិន​ចង់​ស្គាល់ក៏ព្រោះ​តែពួក​អ្នក​ទាំង​នោះ​ជា​មាន​ភាព​អវិជ្ជមានឬក៏​ច្រ​ណែន​នឹង​អ្នក​ជាដើម។ ពួក​មនុស្ស​ដែល​តែង​តែ​ច្រណែន​ឈ្នានីស​គេ​ទាំងនោះ​ តែ​ង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​រិះ​គន់ ស្ដី​បន្ទោស ផ្ដល់​ភាព​អវិជ្ជមាន​មក​កាន់​ជីវិត​អ្នក​នៅ​ពេល​ណា​ដែល​គេ​អាចឬ​នៅ​ពេល​ដែល​អ្នក​មាន​បញ្ហារ។ ហើយ​បើ​ទោះ​អ្នក​ព្យាយាម​គិត​មិន​ខ្វល់​ពីមនុស្ស​ទាំង​នោះ​យ៉ាង​ណា​ក៏​ដោយ តែ​យូរៗ​ទៅវា​ហាក់​ដូច​ជា​ធ្វើ​ឱ្យ​អ្នក​ឈឺ​ក្បាល​ខ្លះ​ដែរ។

ខាង​ក្រោម​នេះ​ជា​វិធី​ខ្លះ​ៗ​ក្នុង​ការដោះ​ស្រាយ​ជាមួយ​នឹង​មនុស្ស​ច្រណែន​ឈ្នានីស​ទាំង​នោះ​ ដែល​ប្រហែល​ជា​អាច​ជួយ​អ្នក​បានបើ​សិន​ជា​អ្នក​ត្រូវ​ធ្វើ​ការ ឬ​ជួប​មនុស្ស​បែប​នោះ។

1. និយាយ​ទៅកាន់​គេ

ការ​និយាយ​ជា​គន្លឹះ​មួយ​សំខាន់​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ជាមួយ​គេ​ដោយ​សន្តិ​វិធី ជាពិសេស​នៅ​ពេល​ដែល​មនុស្ស​បែប​នោះ​ជា​មិត្ត​រួម​ថ្នាក់​ ឬមិត្ត​រួម​ការងារ​របស់​អ្នក។ ការ​និយាយ​ទៅ​កាន់​គេ​វា​ធ្វើ​ឱ្យ​អ្នក​ស្គាល់​គេ​កាន់​តែ​ច្បាស់​តាម​រយៈ​សម្ដី​សម្ដៅ ទឹក​មុខ​ដែល​គេ​តប​ត្រឡប់​មក​វិញ។

2. កុំ​ខ្វល់​! កុំ​ខ្វល់! កុំខ្វល់!

មាន​អី​ទៀត​ គ្រាន់​តែ​កុំ​ខ្វល់​ទៅ។ ធ្វើ​ដូច​ជា​មិន​ចាប់​អារម្មណ៍​ទៅ​លើអ្វី​ដែលគេនិយាយទៅ។ អ្នក​បន្ត​ធ្វើ​ការ​ងារ​អ្នក​បន្តទៀត​ ខណៈ​ដែល​គេ​កំពុង​រក​ចាប់​ចំណុច​ខុស​របស់​អ្នក​ អ្នក​កំពុង​តែ​ធ្វើ​ការ​សម្រេច​បំណង​ឬ​ក្តី​ស្រម៉ៃ​របស់​អ្នក។ នៅ​ពេល​ការងារ​សម្រេច ​អ្ន​ក​ចំណេញ​បាន​ទាំង​លទ្ធ​ផល​ការងារ និង​ ដឹង​ពី​ចំណុច​ខុស​ឆ្គង​របស់​ខ្លួន​ឯង​ពីអ្នក​អង្គុយ​ចាំ​មើល​អ្នកនោះ ហើយ​យក​វា​មក​ពិនិត្យ​ពិចារណាទុក​ជា​មេរៀន។

3. ដឹង​ថា​ឥឡូវ​នេះ​អ្នក​ស្គាល់​គេ​កាន់​តែ​ច្បាស់

អប​អរ​សាទរ​ទៅ! កាល​ពី​មុន​អ្នក​តែ​ង​តែ​ព្យាយាម​ស្គាល់​គេ​ឱ្យ​កាន់​តែច្បាស់ ប៉ុន្តែ​ឥឡូវ​នេះគេ​ចេញ​ចរិត​ពិត​មក​ហើយ ធ្វើ​អញ្ចឹង​ស្រួល​សម្រាប់​អ្នក​មិន​បាច់​ទៅ​ខំ​ស្រាវ​ជ្រាវ​តាម​ដាន​ច្រើន។ ការ​ដែល​ដឹង​មុន​បែប​នេះ​វា​មាន​ប្រយោជន៍ដល់ អ្នក​ដោយ​អ្នក​ដឹង​ថា​អ្នក​ត្រូវ​ប្រ​យ័ត្ន​ខ្លួន ឬ​ចៀស​ឆ្ងាយ​ពី​ម​នុស្ស​ប្រភេទ​នេះ​។

4. សិល្បៈ​នៃ​ការ​បែក​គ្នា

វា​ជា​សិល្បៈ​មួយ​បែប​ដែល​គ្រប់​គ្នា​គួរ​តែ​ដឹង​។ នៅ​ពេល​ខ្លះ​មនុស្ស​មួយ​ចំនួន​គួរ​កុំ​ជួប​ កុំ​ពាក់​ព័ន្ធ​ជាមួយ ព្រោះ​អ្នក​មិន​ត្រូវ​ការ​ឱ្យ​មាន​ភាព​អវិជ្ជមាន​នៅ​ក្នុង​ជីវិត​មួយនេះ​ទេ។ ពិត​ណាស់​ថាជីវិត​យើង​សព្វ​ថ្ងៃ​មិន​អាច​រស់​តែ​ឯ​ង​បាន​ទេ ប៉ុន្តែ​ក៏​មិន​ត្រូវ​ការ​មនុស្ស​ដែល​ចាំ​តែ​ច្រណែន​ឈ្នានីស​មក​ធ្វើ​ឱ្យ​ជីវិត​នេះ​អាប់​អ៊ួរ​ឡើយ ហើយ​ការ​ដែល​ទាក់​ទង​មនុស្ស​បែប​នោះ​វា​មិន​ចំណេញ​អ្វី មក​អ្នក​ដែរ។

5. មនុស្ស​ដែល​គ្មាន​ការ​គោរព​ខ្លួន​ឯង

អ្នក​អាច​និយាយ​បាន​ថា​មនុស្ស​ដែល​រិះ​គន់​អ្នក​គ្រប់​ជំហាន​ ច្រណែន ឬ​និយាយ​ដើម​អ្នក​ ជា​មនុស្ស​​ដែល​គ្មាន​អ្វី​អស្ចារ្យ​ជាង​អ្នក​ទេ ដោយ​ពួក​គេ​ត្រឹម​តែ​រង​ចាំ​មើល​សកម្មភាព​របស់​អ្នក​ប៉ុណ្ណោះ។ អ្វី​ដែល​ពួកគេ​ត្រូវ​ការ​គឺ​ការ​សរសើ​រពី​មនុស្ស​ដទៃ​ទៀត​ ហើយ​ការ​ដែល​ឃើញ​អ្នក​ធ្វើ​បាន​ល្អ​ជា​រឿង​មួយ​ដែល​ធ្វើ​ឱ្យ​គេមិន​ស្រណុក​ក្នុង​ខ្លួន។

Check Also

រឿងសាមញ្ញៗទាំង ១០ ដែលស្ត្រីត្រូវបានហាម ឃាត់ពីការធ្វើ ១០០ ឆ្នាំ

ទូទាំងប្រវត្តិសាស្ត្រស្ត្រីតែងតែតស៊ូ ដើម្បីសិទ្ធិជាមូលដ្ឋាន។ កាល ពីជាង ១០០ ឆ្នាំមុនស្ត្រីមិនត្រូវបាន

Leave a Reply

Your email address will not be published.