រឿងពិតទាំង៣យ៉ាងចំពោះ មនុស្សប៉ិនកុហក អ្នកដទៃ! (គួរតែយល់ដឹង)

ក្នុងជីវិតរបស់មនុស្សម្នាក់ៗ តែងតែជួបទាំងមនុស្សល្អនិងអាក្រក់ ជារៀងរាល់ថ្ងៃ ជាពិសេសគឺប្រភេទមនុស្សប៉ិនកុហក។ តើអ្នកដឹងទេថា ហេតុអ្វីបានជាពួកគេក្លាយជា មនុស្សកុហកបែបនេះ? ខាងក្រោមជារឿងពិត សម្រាប់មនុស្សពូកែកុហកអ្នកដទៃ៖

1.មនុស្សកុហកគឺ ស្រលាញ់ខ្លួនឯងជាធំ៖ ចូរអ្នកពិចារណាថា ហេតុអ្វីបានជាមនុស្សអាចកុហក ទៅអ្នកផ្សេងបាន ពីព្រោះមនុស្សទាំងនោះ មិនចង់ អោយគេ គិតមកលើខ្លួនឯង ជាមនុស្សល្ងង់ មនុស្សអន់ មិនចង់ទទួលកំហុសរបស់ខ្លួន ។ ពេលខ្លះពួកគេ មិនចង់អោយនរណាម្នាក់ ពិបាកចិត្ត រឺក៏ចង់អោយអ្នកនៅក្បែរ មានអារម្មណ៍ថាសប្បាយចិត្ត ទើបខំកុហកបែបនេះ។ ជាពិសេសអ្នកកុហក អាចបង្កើតស្ថានភាព គ្រប់បែបយ៉ាង ដើម្បីអោយគ្រប់គ្នាជឿ ទោះបីជារឿងមិនពិតក៏ដោយ។ គួរបញ្ជាក់ថា ការកុហកខ្លះ អាចធ្វើអោយគេជឿ ក្នុងរយះពេលវែង ប៉ុន្តែចំពោះការកុហកខ្លះ គ្រាន់តែនិយាយ ក៏គេអាចដឹងបានដែរ។ យ៉ាងណាមិញ អ្នកកុហកតែងតែ មានទំនាក់ទំនងល្អយ៉ាងខ្លាំង ជាមួយអ្នកដទៃ។

2.អ្នកកុហកជាមនុស្សកំសាក៖ ពីព្រោះអ្នកកុហកមិនហ៊ានទទួល ការពិតនោះទេមិនសូវមាន ភាពក្លាហាន ដូចមនុស្សស្មោះត្រង់ទេ តែងតែខ្លាចគ្រប់ពេល បន្ទាប់ពីបានកុហកអ្នកដទៃហើយ អារម្មណ៍ពួកគេមិនអាចស្ងប់ ដូចមនុស្សធម្មតានោះទេ។ ក្នុងនោះដែរ មានមនុស្សតិចណាស់ ដែលកុហកអ្នកដទៃ មានអារម្មណ៍ថាធម្មតា។

3.តើចុងក្រោយអ្នកកុហកទៅជាយ៉ាងណា?៖ នៅចុងបញ្ចប់ ភាគច្រើនអ្នកកុហកក៏មាន ផ្លូវទាល់ដែរ ដូចប្រយោគមួយដែល គេតែងនិយាយថា នៅលើលោកយើងនេះ គ្មានអ្វីជាអាថ៌កំបាំងនោះទេ គ្រាន់តែដឹងក្នុងរយៈពេលខ្លី និងយូរតែប៉ុណ្ណោះ។ ពេលដល់ដំណាក់ចុងក្រោយ របស់អ្នកកុហក ពួកគេខំប្រកែកយ៉ាងណា អោយតែខ្លួនគេអាចឈ្នះបាន ហើយពួកគេមិនខ្វល់ពីអ្វីទាំងអស់ ។ ប៉ុន្តែជីវិតពួកគេ គឺមិនអាចរស់នៅក្នុងស្ថានភាព ស្ងប់នោះទេ និងភាគច្រើន ពួកគេតែងមានអារម្មណ៍ថា ជីវិតពួកគេហាក់ដូចជាឯកាខ្លាំងណាស់។

ទាំងនេះជារឿងពិត ដែលមានក្នុងអារម្មណ៍អ្នកកុហកនីមួយៗ តាមការពិតការកុហកមាន មាន២ប្រភេទ គឺកុហកគិតពីប្រយោជន៏ផ្ទាល់ខ្លួន និងកុហកដើម្បីប្រយោជន៏អ្នកដទៃ។ ចុះចំនែកអ្នកដែល កុហកអ្នកដទៃដែររឺទេ?

ប្រភព៖​ dalepartridge

Check Also

មនុស្ស ២០ នាក់ដែល Irony ពិពណ៌នាយ៉ាងល្អ ឥតខ្ចោះពីអ្វីដែលមនុស្ស ពេញវ័យគឺដូច

ក្នុងនាមជាមនុស្សពេញវ័យគឺក ម្រណាស់ដែលអ្នករំពឹងទុកនៅ ពេលអ្នកនៅក្មេង។ តាមពិតវាពិបាក

Leave a Reply

Your email address will not be published.