រឿង​៤​​យ៉ាង​ ​ដែល​បុគ្គល​ជោគ ជ័យ​​មិន​ធ្វើ​ ​ដូច​មនុស្ស​ទូទៅ​ នោះ​ឡើយ​​!​

ផល​នៃ​អ្វី​មួយ ​គឺ​កើត​ចេញ​ពី​ហេតុ​ របស់​វា​។ ​មាន​ន័យ​ថា លទ្ធផល​​​នៃ​ការ ងារ​មនុស្ស​ ​គឺ​កើត​ចេញ​ពី​អ្វី​ដែល​ពួកគេ ​បាន​ធ្វើ​។ ដូច្នេះ​ហើយ​​បើ​ពួកគេ ​​​ធ្វើ​អ្វី​ដែល​ល្អ​ៗ​ ​​​និង ​មាន​យុទ្ធសាស្ត្រ​ ​និង ផែនការ​ល្អ​នោះ ​​វា​នាំ​ឲ្យ​លទ្ធផល​ក៏​ចេញ​មក​វិជ្ជមាន​ដែរ ​ប៉ុន្តែ​បើ​មិន​ដូច្នោះ​ទេ ​គឺ​ប្រាកដ​ជា​ត្រូវ​ខក​បំណង​មិន​ខាន​។

​ខាងក្រោម​នេះ ​គឺ​ជា​រឿង​៤​យ៉ាង​ដែល​បុគ្គល​ជោគជ័យ​មិន​ធ្វើ​៖​

1.មិន​​វីវក់​​ជាមួយ​​​បណ្ដាញ​សង្គម​ខ្លាំង​ពេក​៖ ​​តាម​ពិត​ទៅ​ ​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ ​គឺ​ជា​រឿង​ល្អ​មួយ​ដើម្បី​អាច​ទទួល​ព័ត៌មាន ​និង ចែក​រំលែក​ចំណេះដឹង​ផ្សេងៗ​។ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន ​មិន​បាន​ទាញ​យក​ប្រយោជន៍​ពី​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​នោះ​ទេ ​តែ​បែរជា​បំផ្លាញ​ពេលវេលា​របស់​ខ្លួន​យ៉ាង​ច្រើន ​លើ​ការ​ប្រើប្រាស់​វា​យ៉ាង​អត់​ប្រយោជន៍​ទៅវិញ​ ។ ​​សម្រាប់​បុគ្គល​ជោគជ័យ ​ពួកគេ​​ប្រើប្រាស់​បណ្ដាញ​សង្គម​នោះ ​​ជាមួយ​ពេលវេលា​ច្បាស់លាស់​ ​​ហើយ​មាន​គោលដៅ​ច្បាស់​លាស់​ ​​ដែល​ការ​ធ្វើ​បែប​នេះ​​ពិត​ជា​អាច​ទទួល​ប្រយោជន៍​​យ៉ាង​ច្រើន​ពី​វា​។

2.​មិន​ធ្វើ​ការងារ​ណា​ដែល​មិន​ទាន់​បាន​រៀបចំផែនការ​៖ ​នៅ​ពេល​ដែល​​អ្នក​ធ្វើ​អ្វី​មួយ​ដោយ​គ្មាន​គម្រោង​ ឬ ផែនការ​ច្បាស់លាស់​​នោះ ​គឺ​មើល​ទៅ​ហាក់​ដូច​ជា​ប្រថុយប្រថាន​ខ្លាំង​ណាស់​ ព្រោះ​ថា ​កម្រិត​នៃ​ភាព​បរាជ័យ​គឺ​មាន​ខ្ពស់​។ ​​ប៉ុន្តែ​សម្រាប់​បុគ្គល​ជោគជ័យ​វិញ ​គឺ​តែងតែ​មាន​ផែន​ការ​ ​និង ​គម្រោង​ច្បាស់លាស់​ ​មុន​ពេល​ចាប់​ផ្ដើម​​ធ្វើ​ការងារ​អ្វី​មួយ​ ដើម្បី​ប្រាកដ​ថា ​ ​អ្វីៗ​នឹង​ដំណើរ​ការ​ទៅ​យ៉ាង​ល្អ​។

3.មិន​​​ភ្ជាប់​ខ្លួន​ទៅ​នឹង​កំហុស ​ឬ បរាជ័យ​ក្នុង​អតីត​កាល​៖ ​គ្មាន​នរណា​ម្នាក់​មិន​ធ្លាប់​​មាន​កំហុស​ ឬ ភាព​បរាជ័យ​នោះ​ឡើយ ​ដូច្នេះ​ប្រសិនបើ​យើង​លង់​ខ្លួន​ជា​មួយ​នឹង​​ចំណុច​អវិជ្ជមាន​នៃ​​រឿង​អតីតកាល​ទាំង​នោះ ​វា​នាំ​ឲ្យ​ដំណើរ​ការ​បច្ចុប្បន្ន​ និង​អនាគត​របស់​ខ្លួន​មិន​អាច​មាន​លក្ខណៈ​​ល្អ​ប្រសើរ​ទេ​។ ​សម្រាប់​បុគ្គល​ជោគជ័យ ​ពួកគេ​មិន​​ព្រម​ឲ្យ​ចំណុច​អវិជ្ជមាន​​នៃ​អតីត​កាល​ ​កំណត់​​ជោគជ័យ​វាសនា​របស់​ខ្លួន​​ឡើយ ​ប៉ុន្តែ​ពួកគេ​សិក្សា​អំពី​កំហុស ​និង ​ការ​បរាជ័យ​ទាំង​នោះ ​ដើម្បី​​ជា​មេរៀន​សំខាន់​សម្រាប់​បច្ចុប្បន្ន​ ​និង អនាគត​។

4.​មិន​ព្រួយ​បារម្ភ​ ឬ ខ្វល់​ហួសហេតុ​ពី​អ្វី​ដែល​មិន​អាច​​ទៅ​រួច​៖ ​ក្នុង​លោក​នេះ ​មាន​រឿង​ជាច្រើន​ដែល​​មនុស្ស​មិន​អាច​កំណត់​​ ​ឬ ​គ្រប់គ្រង​បាន​ ពោល​គឺ​មាន​តែ​ធម្មជាតិ​ប៉ុណ្ណោះ​ជា​អ្នក​កំណត់​។ ​សម្រាប់​បុគ្គល​ជោគជ័យ ​ពួកគេ​​​មិន​​បារម្ភ​ជ្រុល​ហួសហេតុ​ពេក​នោះ​ទេ ​ចំពោះ​រឿង​ណា​ដែល​ទៅ​មិន​រួច ​ដូចជា​ ​​ការ​​ព្យាយាម​ធ្វើ​ឲ្យ​​ដូច​គេ​ ​ឬ ​កំណត់​លទ្ធផល​ឲ្យ​ដូច​​បំណង​របស់​ខ្លួន​១០០​ភាគរយ​ (ព្រោះ​សុទ្ធតែ​មិន​អាច​ទៅ​រួច​) ​។ ​ប៉ុន្តែ​អ្វី​ដែល​ពួកគេ​ត្រូវ​ខ្វល់​នោះ ​គឺ​ការ​ខិតខំ​របស់​ខ្លួន ​​មាន​ន័យ​ថា ​​​​អ្នក​ទាំង​នោះ ​​​មិន​ដែល​ព្រងើយកន្តើយ​ជា​មួយ​នឹង​ការ​ព្យាយាម ​និង ​តស៊ូ​ក្នុង​ការងារ​នោះ​ទេ​៕

Check Also

មនុស្ស ២០ នាក់ដែល Irony ពិពណ៌នាយ៉ាងល្អ ឥតខ្ចោះពីអ្វីដែលមនុស្ស ពេញវ័យគឺដូច

ក្នុងនាមជាមនុស្សពេញវ័យគឺក ម្រណាស់ដែលអ្នករំពឹងទុកនៅ ពេលអ្នកនៅក្មេង។ តាមពិតវាពិបាក

Leave a Reply

Your email address will not be published.