រឿង​5យ៉ាង​នឹង​កើតឡើង ​ក្នុង​ជីវិត​​​នៅ​ពេល​ឈាន​ ដល់​វ័យ​30​ឆ្នាំ

ពេលអ្នកនៅក្នុង២០ឆ្នាំ អ្នកប្រហែលមានរឿងជាច្រើនដែលអ្នក ចង់ធ្វើពេលអ្នកមានអាយុ៣០ឆ្នាំ។ នៅពេលឈានដល់់វ័យ៣០ហើយ នោះអ្នកនឹងទទួលអារម្មណ៍ថា មានរឿងជាច្រើនបានផ្លាស់ប្តូរក្នុងជីវិតរបស់អ្នក៖

1.អ្នកមានអារម្មណ៏ឈឺក្បាលក្រោយទទួលទានគ្រឿងស្រវឹង ៖ ពេលអ្នកនៅវ័យ២០ឆ្នាំ អ្នកអួតថាអ្នកមិនឈឺក្បាលទេក្រោយការផឹកស្រា។ អ្នកអាចផឹកពីរបីថ្ងៃជាប់គ្នា។ ប៉ុន្តែ អ្នកត្រូវលាហើយចំពោះរឿងទាំងនេះនៅពេលឈានដល់វ័យជាង៣០ឆ្នាំ ព្រោះនឹងមានអារម្មណ៏ថាឈឺក្បាលខ្លាំងក្រោយការផឹក។

2.អ្នកមិនអាចដើរលេងយប់ទៀតផ្តេសផ្តាសទៀតទេ៖ ពីមុន អ្នកប្រហែលរៀនផឹកស្រា ទិញស្រាថ្លៃៗ និងដើរលេងទល់ភ្លឺជាមួយមិត្តភ័ក្តិ។ ប៉ុន្តែនៅពេលឈានដល់វ័យជាង៣០ហើយ គឺអ្វីៗត្រូវតែផ្លាស់ប្តូរជាពិសេសទម្លាប់មិនល្អពីមុន ព្រោះវ័យនេះគឺជាវ័យដែលត្រូវគិតពិចារណាច្រើន ដើម្បីសាងអនាគត់ដ៏ល្អមួយ។

3.អ្នកមិនអាចញុាំរបស់ផ្តេសផ្តាសដូចពីមុនទៀតទេ ៖ កាលនៅក្មេង អ្នកអាចញុាំអីក៏បានគ្រប់ពេលវេលា ហើយមិនឡើងទម្ងន់ដែរ។ តែពេលនេះគឺខុសគ្នា អ្នកងាយឡើងគីឡូណាស់។ ដូច្នេះហើយ អ្នកត្រូវប្រុងប្រយ័ត្នចំពោះចំណីដែលអ្នកពិសារ។

4.ស្នាមជ្រួញគ្រប់ទីកន្លែង ៖ អ្នកមិនដែលខ្វល់រឿងស្នាមជ្រួញលើមុខរបស់អ្នកទេ រហូតដល់ពេលមួយដែរមានលើមុខរបស់អ្នកនោះ។ វាមិនធ្វើអោយអ្នកអាក្រក់ទេ តែវាជាសញ្ញាមួយដែលប្រាប់ថាអ្នកចាស់ហើយ។

5.ចាប់ផ្តើមមានសក់ស ៖ កាលនៅក្មេង អ្នកអាចត្រឹមមានសក់សពីរ ឬ បីសរសៃ ហើយគ្រាន់តែដកវាចោលគឺជាការស្រេច។ តែពេលអាយុ៣០ សក់សមានលើស្ទើរគ្រប់ទីកន្លែង។ ការដកសក់សមិនមែនជាជម្រើសទៀតទេ៕

សម្រួលដោយ: Spring

ប្រភព ៖ www.lifehack.org

Check Also

រឿងសាមញ្ញៗទាំង ១០ ដែលស្ត្រីត្រូវបានហាម ឃាត់ពីការធ្វើ ១០០ ឆ្នាំ

ទូទាំងប្រវត្តិសាស្ត្រស្ត្រីតែងតែតស៊ូ ដើម្បីសិទ្ធិជាមូលដ្ឋាន។ កាល ពីជាង ១០០ ឆ្នាំមុនស្ត្រីមិនត្រូវបាន

Leave a Reply

Your email address will not be published.