ព្រោះពាក្យគេឌឺដងមួយឃ្លា យុវជនម្នាក់បោះចោល phd ចេញរកស៊ីក្លាយជាសេដ្ឋីវ័យក្មេង!

មហាសេដ្ឋីវ័យក្មេង លោក Dai Wei ស្ថាបនិកក្រុមហ៊ុន OFO ដែលជា ក្រុមហ៊ុនផ្តល់សេវាជិះកង់ដ៏ធំជាងគេលើ ពិភពលោក បានមានប្រសាសន៍ថា៖ ពេលដែលលោកចេញរកស៊ីដំបូង មនុស្សគ្រប់គ្នាជុំខ្លួនលោកប្រាប់លោកថា អាជីវកម្មរបស់លោកនឹងមិនអាចរស់លើសពី៣ថ្ងៃឡើយ។

ស្ថាបនិកដែលមានគំនិតខុសគេរូបនេះ បានចាប់ផ្តើមអាជីវកម្មរបស់លោក ក្នុងវ័យជាង២០ឆ្នាំ ខណៈពេលដែលលោកសម្រេចចិត្តបោះបង់ការសិក្សាថ្នាក់ PhD ពីសកលវិទ្យាល័យ Peking University។ ការចាប់ផ្តើមដំបូងដៃនេះ ប្រៀបបាននឹងការធ្វើបដិវត្តន៍មួយដ៏ធំសម្រាប់លោក ព្រោះគំនិតអាជីវកម្មរបស់លោកមិនមានអ្នកគាំទ្រឡើយ សូម្បីតែឪពុកម្តាយបង្កើតរបស់លោកក៏ដោយ។

មហាសេដ្ឋីវ័យក្មេង លោក Dai Wei ផ្តើមដំណើរការអាជីវកម្មនេះសាកល្បងដំបូងនៅក្នុងបរិវេណសាលា ក្នុងទីក្រុងប៉េកាំង ប្រទេសចិន ក្នុងឆ្នាំ ២០១៤ ដោយប្រើ App នៅលើទូរស័ព្ទសម្រាប់ការទាក់ទង និងបង់លុយមុននឹងអាចប្រើប្រាស់កង់ណាមួយបាន។

ក្រោយពេលសង្កេតឃើញថាអាជីវកម្មនេះអាចវិវឌ្ឍនទៅមុខបាន លោកក៏សម្រេចដាក់ដំណើរការឲ្យប្រើប្រាស់ជាសាធារណៈ ប៉ុន្តែខណៈពេលដែលលោកកំពុងពិចារណាលើគម្រោងនេះ មិត្តរួមថ្នាក់ បងប្អូន មិត្តភក្តិ ពិសេសឪពុកម្តាយរបស់លោក បាននិយាយថា អាជីវកម្មនេះនឹងមិនអាចរស់បានលើសពី៣ថ្ងៃឡើយ។

ពួកគាត់យល់ថា កង់ដែលដាក់ឲ្យប្រើនៅតាមដងផ្លូវសាធារណៈនោះ នឹងត្រូវចោរលួចអស់ជាមិនខាន ប៉ុន្តែ Dai Wei ជម្នះនឹងការយល់ឃើញ ព្រមទាំងគំនិតប្រឆាំងរបស់ពួកគាត់ ដោយសារតែលោកជឿជាក់ថាការងារនេះពិតជាអាចទៅរួច ហើយលោកក៏ជឿជាក់លើក្រុមការងាររបស់លោកផងដែរ។

អាជីវកម្មនេះបានរីកធំធាត់យ៉ាងលឿន នឹងមានអ្នកចុះឈ្មោះប្រើប្រាស់មកដល់ពេលនេះជាង២០លាននាក់ ដែលអាចឲ្យគេប៉ាន់ប្រមាណបានថា នៅចុងឆ្នាំ ២០១៧នេះ នឹងមានការប្រើប្រាស់កង់ទាំងនោះប្រមាណ ៦០លានដងជារៀងរាល់ថ្ងៃ៕<

Check Also

លី កាសុីង៖​ ពេលអ្នកនៅក្រ​ អ្នកជួបឧបសគ្គរាប់មិនអស់ ​តែកុំខូចចិត្ត​ទុកកម្លាំងជំនះ ឧបសគ្គវិញល្អជាង

លោកមហាសេដ្ឋីទើបចូលនិវត្តន៍​គឺ លោក​លី កាសុីង​ ធ្លាប់បានថ្លែង​ណែ នាំ​ប្រជាជន​ហុងកុងថា​ ពេលអ្នកនៅក្រ 60 SHARES Share on Facebook Tweet Follow us Share …

Leave a Reply

Your email address will not be published.