លោកស្រី ចេន ​សុភាព៖ បើចង់ជោគជ័យ កុំរកស៊ីតាមគេ

អាចនិយាយបានថា​៨០% ដោយច្រើនគឺអត់ដឹងខ្លួនចង់ធ្វើអីឱ្យពិតប្រាកដ។ ពេលចង់ធ្វើអីមួយ គឺមានគេធ្វើទៅរួចហើយ។ ហើយមិនសូវមានចក្ចុវិស័យវែងឆ្ងាយទេ គ្រាន់តែគិតថា បើរកទៅបាន ចំណេញគឺខ្លួនសប្បាយចិត្តហើយ។ មិនថាការរកស៊ីនោះ មានគេធ្វើច្រើនក៏ដោយ។

ទាក់ទិនបញ្ហាខាងលើនេះ លោកស្រី ចេន សុភាព ស្ថាបនិក និងជាម្ចាស់អាជីវកម្ម កីតម្បាញខ្មែរ បានប្រាប់ ពាណិជ្ជកម្ម កម្ពុជាថា៖«មនុស្សចង់ធ្វើអី គឺចង់ធ្វើឱ្យដូចគេ។​ អត់បានសួរខ្លួនឯងថា ខ្លួនឯងមានអី​ ស្រឡាញ់អី ? អ្វីក៏ដោយ បើយើងធ្វើមិនបានស្រឡាញ់ចេញពីបេះដូង ចេញពីចិត្តយើងទេ។ វាងាយនិងបាក់ទឹកចិត្តណាស់។ ពេលជួបឧបសគ្គល្មមៗ គឺមិនចង់ធ្វើទៀតទេ ហើយគិតថា មិនសមណា ធ្វើទៅវាជួបចឹងសោះ។»

មិនខុសគ្នាទេ សូម្បីតែលោកមហាសេដ្ឋីអចលនទ្រព្យ DONALD TRUMP ប្រធានាធិបតិទី៤៥ សហរដ្ឋអាមេរិកដែលក្លាយជាបុគ្គលជោគជ័យ និងល្បីល្បាញទាំងវិស័យ ជំនួញ និងនយោបាយ បានដើរតាមសម្តីឪពុករបស់ខ្លួន។

ឪពុកលោកបាន​ប្រាប់ថា៖«កូនត្រូ​វស្រឡាញ់កិច្ចការដែលខ្លួនកំពុងធ្វើ។ កូនត្រូវជ្រើស​រើសរបរ​ណា​ដែល​ត្រូវធ្វើ តាមចំណូលចិត្តរបស់ខ្លួន។ កូនត្រូវរៀនសូត្រពីមុខរបរនោះ ឱ្យបានគ្រប់ជ្រុងជ្រោយ។ ក្នុងចំណោម ១០នាក់ មាន៩នាក់ហើយដែលមិនចូលចិត្ត​កិច្ចការ​ដែលខ្លួ​ន​កំពុងធ្វើ។ ដោយសា​រតែ​មិន​ចូ​លចិត្តហ្នឹងហើយ ទើបនាំឱ្យពួកគេបរាជ័យ។»

លោកស្រី បន្ថែមថា៖«ធម្មតារកស៊ីដំបូង វាអត់ចំណេញទេ វាខាត។ ចឹង!​ បើយើងអត់ត្រៀមខ្លួនសម្រាប់រឿងនឹងទេ។ ហើយអត់មានអីសម្រាប់ទប់ទេគឺយើងនិងដួល​ដោយ​​ឯកឯង។»

លោកស្រី ចេន សុភាព​ បានសង្កត់ធ្ងន់ថា៖«ពេលយើងខាត យើងត្រូវរងសម្ពាទ និងជួបឧបសគ្គច្រើន ទាំងខ្លួនឯង​ចង់បោះបង់តិច ចង់បន្តតិចគឺមានភាពស្ទាក់ស្ទើ។ ហើយថាតើ​យើងអាចទ្រាំទ្របានកម្រិតណាសម្រាប់អាជីវកម្មមួយនេះ ពេលបញ្ហាណាមួយបានកើតឡើង?»

មានច្រើនគ្នាហើយ ពេលចំណេញស្រស់ស្រាយ សប្បាយចិត្តណាស់ ហើយរំពឹងហួសកម្រិតពេក។ ពេលខាត ពេលការរកស៊ីធ្លាក់ចុះ ចាប់ផ្តើមស្ទាក់ស្ទើ ចង់បិទតិច ចង់បន្តតិច។ ភាពមិនច្បាស់នេះ កើតចេញពីកត្តាមួយគឺ«ការរកស៊ីមិនមែនជាក្តីស្រឡាញ់ចេញពីបេះដូងរបស់ខ្លួនពិតប្រាកដ»។ អ្នកដែលស្រឡាញ់ និងមានក្តីសុបិនពិតប្រាកដ គឺសុខចិត្តបិទទ្វា តែមិនបោះបង់ជាដាច់ខាត ដោយសារ អ្វីដែលគេស្រឡាញ់ គឺដូចអាយុជីវិតរបស់ខ្លួនដែរ៕

សម្រួលដោយ: Spring

Check Also

កំហុសទាំង ១០ របស់ សិល្បករល្បី ៗ នៅលើពិភព លោកបានធ្វើឱ្យយើង មិនដែល បានកត់សម្គាល់

រាប់រយឆ្នាំបន្ទាប់ពីស្នាដៃសិល្បៈ ដ៏ល្បីល្បាញទាំងនេះត្រូវបានបង្កើត ឡើងអ្នកជំនាញបានព្យាយាម Share on Facebook Tweet Follow us Share Share Share Share Share

Leave a Reply

Your email address will not be published.