លោក Barack Obamaពាក្យ3 ឃ្លារបស់ម្តាយខ្ញុំធ្វើឱ្យជីវិត ខ្ញុំមួយនេះបានផ្លាស់ប្តូរ

លោក អូបាម៉ា កើតនៅថ្ងៃទី៤ ខែសីហា ឆ្នាំ១៩៦១ នាក្រុង ហូណូលូលូ រដ្ឋហាវ៉ៃ មានឈ្មោះពេញ បារ៉ាក់ហូសេនអូបាម៉ា ឳពុកជានិស្សិតជនជាតិ កេនយ៉ា ឈ្មោះ បារ៉ាក់ អូបាម៉ាស៊ីនៀ (Barack Obama,Sr.)។ក្រោយមកទៀត ឪពុកម្តាយរបស់លោក ទាំងពីរក៏ចែកផ្លូវគ្នា នៅពេល អូបាម៉ា មានអាយុ២ឆ្នាំ។ ឳពុកបានធ្វើដំណើរមកលេងនឹង អូបាម៉ា បានម្តង នៅពេលគេមានអាយុបាន ១០ឆ្នាំ។ ក្រោយពីនោះ នៅឆ្នាំ ១៩៨២ គាត់ក៏ទទួលគ្រោះថ្នាក់រថយន្ត ស្លាប់ចោលទាំងភរិយាចាស់និងថ្មី ព្រមទាំងកូនជាច្រើននាក់។

អូបាម៉ា ធ្លាប់ធ្វើជាសមាជិកសភា រដ្ឋ អ៊ីលីណយ ចាប់ពីឆ្នាំ១៩៩៧ ដល់២០០៤ និងធ្វើជាសមាជិកព្រឹទ្ធិសភា សហរដ្ឋអាមេរិក ចាប់ពីឆ្នាំ២០០៥ រហូត ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៨សហរដ្ឋអាមេរិក បានបោះឆ្នោតជ្រើសរើស លោក Barack Obama ជាប្រធានាធិបតីស្បែកខ្មៅទីមួយ ក្នុងប្រវត្តិសាស្រ្ត។

លោក Obama បានរៀបចំកិច្ចប្រជុំ កំពូលមូលនិធិ Obama លើកទីមួយ (Obama Foundation Summit) ដែលមេដឹកនាំស៊ីវិល ជាង៥០០នាក់មកពីជុំវិញប្រទេស និងពិភពលោកបានទៅជួបជុំគ្នា នៅក្នុងស្រុកកំណើត របស់លោកក្នុងរដ្ឋ Chicago។

ក្នុងជីវិតរបស់លោកដែលកំពា្រឪពុកតាំងពីតូច តស៊ូផង ត្រូវគេមើលងាយផង ដែលនៅតែម្តាយថែររក្សា។ លោកបានប្រាប់ថា ពាក្យពេចន៍៣ឃ្លាដែលខ្ញុំចងចាំពីម្តាយខ្ញុំជាជាមេរៀន មួយជីវិតខ្ញុំObama ចងចាំជានិច្ចគឺ​៖

1.ធ្វើជាមនុស្សចិត្តល្អ និងជាមនុស្សមានប្រយោជន៍ ដែលយកចិត្តទុកដាក់ ចំពោះមនុស្សដូចគ្នា ដែលមានសំណាងតិចជាងខ្លួន។

2.ធ្វើជាអ្នកបង្កើតសន្តិភាព ជាជាងអ្នកបង្កជម្លោះ

3.ព្យាយាមលើកទឹកចិត្តមនុស្ស ជាជាងបំបាក់ទឹកចិត្តមនុស្ស

លោក Obama បានរំឭកថា នៅក្នុងអាណត្តិជាប្រធានាធិបតី គ្រប់ពេលដែលខ្ញុំធ្លាក់ទឹកចិត្ត គ្រប់ពេលខ្ញុំជួបការលំបាក រឿងមួយដែលខ្ញុំដឹងច្បាស់ថា អាចជួយលើកកម្លាំងចិត្តរបស់ខ្ញុំបាន គឺនៅការជួបជាមួយនឹងយុវវ័យ ដែលមានទស្សនវិស័យ និងទេពកោសល្យ ព្រមទាំងកម្លាំងចិត្ត ដែលប្រាថ្នាចង់បង្កើតឥទ្ធិពល ក្នុងសង្គមនិងធ្វើឱ្យ មានភាពខុសប្លែក៕

Check Also

១០ ល្បិចគិតគូរដែល បុគ្គលិកកាហ្វេនិងភោជនីយ ដ្ឋានប្រើដើម្បីរៀបចំអោយ យើង

ការបរិភោគគឺពិតជារឿងចុងក្រោយ នៅក្នុងបញ្ជី“ ហេតុអ្វីមនុស្សមកមើល ភោជនីយដ្ឋាននិងហាងកាហ្វេ” ។ Share on Facebook Tweet Follow us Share Share Share Share …

Leave a Reply

Your email address will not be published.