លោកJack Maថា​អាជីវកម្មដែល អាចចំណេញលឿនក្រោម១ឆ្នាំ​មិន មែនជាមុខរបរល្អទេ

ជាទូទៅអ្នករកសុីសឹងតែទាំងអស់តែចង់បានចំណេញភ្លាមៗ​ចេញពីការរកសុីរបស់ខ្លួន​ជាពិសេសគឺ​អ្នករកសុីខាង​ទិញដីលក់ដីតែម្តង។ ​តែយ៉ាងណា​លោកមហាសេដ្ឋី​មានបំផុតទី២​របស់អាសុី​គឺលោក​ Jack Ma បានលើកទ្បើងថា​អាជីវកម្មណាក៏ដោយឲ្យតែអាចចំណេញលឿនពេក​មិនមែនជាមុខរបរល្អទេ។

លោកបានពន្យល់ថា​មុនចេញរកសុី​មុខរបរមួយ​សូមសួរសិនតើមុខរបរដែលអ្នកបំរុងនឹងធ្វើនោះ​អាចនឹង​ចំណេញក្នុងរយេះពេល​១០ឆ្នាំខាងមុខទេ។​អាជីវកម្មដែលចំណេញ​ក្រោយពីការរកសុី​មិនដល់មួយឆ្នាំ​មិនមែនជាអាជីវកម្មល្អទេ​ព្រោះមុខរបរដែលចំណេញលឿនបែបនេះ​នឹងងាយទាញមនុស្សឲ្យចូលរកសុីដែរណាស់។​

មួយវិញទៀត​លោក​បានពន្យល់ថា​មុខរបរដែលមានសក្ខានុពល​គឺជាមុខរបរដែលដោះបញ្ហាធំរបស់​មនុស្ស​ដូចនេះ​មុខរបរបែបនេះ​មិនអាចចំណេញតែក្នុងរយះមួយឆ្នាំនោះទេ។​តួរយ៉ាង​មុខរបរដែលគាត់បានចាប់​ត្រូវការហូតដល់ជាង​៥ឆ្នាំ​ទើបចាប់ផ្តើមរកចំណូលឃើញខ្លះ​ទោះមុខរបរនោះបានកំពុងតែជួយដោះបញ្ហាមនុស្សច្រើនហើយក្តី។

នេះជាសារមួយធំណាស់​សម្រាប់អ្នកដែលរើសមុខរបរ​ដែលចង់បានតែចំណេញភ្លាម​ៗ។​ដូចលោកមហាសេដ្ឋី​ Jack Ma បានលើកមកហើយថាអាជីវកម្មដែលងាយចំណេញ​ជាអាជីវកម្មដែលគ្មានអនាគតទ្បើយ។​ដូចនេះ​សូមកំុនាំគ្នារើស​មុខរបរបែបនេះអីហើយក៏គួរកាត់បន្ថយការរកសុីតាមគ្នាដែរ​​ដូចជា​បើកហាងកាហវ្េនិង​ពុះដីទ្បូដ៍។អាជីវកម្មដែលល្អ​វាមិនងាយស្រួលចំណេញ​ដូចអ្នកចង់បាននោះទេ ​អ្នក​ត្រូវហ៊ាន​ចាប់ផ្តើមនូវអ្វីដែលលំបាកទើបអ្នកមានឪកាស។

មុននឹងរើសមុខរបរ ​​អ្នកគួររើសបញ្ហាណាដែលធំ ​បញ្ហាដែលមនុស្សច្រើនលាននាក់ត្រូវការអ្នកដោះស្រាយ​​ដោះយ៉ាងតិចណាស់ក៏១០ឆ្នាំដែរ​ទើបអ្នករកចំណេញឃើញ។ ​ដោះមួយហើយ​ត្រូវបន្តរកបញ្ហានោះបន្ថែម​ហើយបើតាម​ក្រុមហ៊ុន​អាលីបាបាវិញ​គេនឹងរើសតែបញ្ហាណាដែលពិបាកដោះ​តែមានប្រយោជន៍​និង​គុណតម្លៃធំ​សម្រាប់មនុស្សជាតិយកមកធ្វើតែប៉ុណ្ណោះ៕

Check Also

លី កាសុីង៖​ ពេលអ្នកនៅក្រ​ អ្នកជួបឧបសគ្គរាប់មិនអស់ ​តែកុំខូចចិត្ត​ទុកកម្លាំងជំនះ ឧបសគ្គវិញល្អជាង

លោកមហាសេដ្ឋីទើបចូលនិវត្តន៍​គឺ លោក​លី កាសុីង​ ធ្លាប់បានថ្លែង​ណែ នាំ​ប្រជាជន​ហុងកុងថា​ ពេលអ្នកនៅក្រ

Leave a Reply

Your email address will not be published.