ល្បិចទាំង5យ៉ាងធ្វើឲ្យមិត្ត ប្រុសនឹកអ្នកស្ទើរឆ្កួត

ស្រីៗធ្លាប់គិតថាសង្សាររបស់អ្នក នឹកអ្នកអត់? បើចង់ដឹងថា គាត់នឹកឬ មិននឹក តោះកុំភ្លេចសាក ប្រើល្បិចទាំង ៥ យ៉ាងនេះ ៖

1.មានចេតនាភ្លេចរបស់អ្វីមួយនៅក្បែរខ្លួនគាត់
ធ្វើជាភ្លេចខ្លួនទុករបស់អ្វីមួយនៅក្បែរខ្លួនគាត់ នោះពេលដែលគាត់បានឃើញរបស់នោះគាត់នឹងនឹកឃើញដល់អ្នកតែម្តង។

2.ទុកពេលសម្រាប់គាត់នៅម្នាក់ឯង
បើជួបគាត់ស្ទើររាល់ថ្ងៃ រាល់ពេល គាត់ប្រាកដជាមិនសូវនឹកឃើញអ្នកទេ។ ដូចនេះ កុំតោងគាត់ស្អិតពេក ពេលគាត់នឹកគាត់នឹងទៅរកអ្នកហើយ។

3.កុំ Reply Message គាត់លឿនៗពេក
ឲ្យគាត់ចាំបន្តិចទៅ ចង់ដឹងថាគាត់ធ្វើម៉េចពេលមិនឃើញមិត្តស្រីផ្ញើសារត្រឡប់ចឹង? ប្រហែលជាគាត់គ្មានអារម្មណ៍ធ្វើអីក្រៅពីរង់ចាំសារទេ។

4.ប្រើទឹកអប់ក្លិនឈ្ងុយ
កុំភ្លេចជ្រើសរើសទឹកអប់ដែលមានក្លិនឈ្ងុយ ផ្អែម ស្រទាន់ជាប់ចិត្ត ព្រោះបុរសៗភាគច្រើនចូលចិត្តហឹតក្លិនទឹកអប់របស់សង្សារ។ ដូចនេះ ពេលដែលគាត់នឹកឃើញក្លិនទឹកអប់ដ៏ឈ្ងុយ នោះគាត់ប្រាកដជានឹកឃើញដល់អ្នកជាមិនខាន។

5.ដើរលេងជាមួយគាត់
អនុស្សាវរីយ៍ល្អៗបន្ទាប់ពីធ្វើដំណើរកម្សាន្តជាមួយគ្នា ធ្វើឲ្យគាត់ចង់ចាំមិនភ្លេច ហើយនឹកដល់អ្នកគ្រប់ពេលខណៈគាត់នឹកឃើញអនុស្សាវរីយ៍ទាំងនោះ៕

Check Also

តើអ្នកគួររៀនផ្នែកនិង ជំនាញអ្វីល្អ ក្រោយពី បានបញ្ចប់ថ្នាក់ទី ១២

គូររៀនជំនាញអ្វីល្អ?គំនិតពិចារណាដើម្បី រើសជំនាញអោយបានត្រឹមត្រូវ និងមិនខាតបង់ពេលវេលា Share on Facebook Tweet Follow us Share Share Share Share Share

Leave a Reply

Your email address will not be published.